ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត

ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ តួ​យ៉ាង​ដូចជា​ការ​ជក់​បារី ​ការ​ស្រូប​យក​ផ្សែង​បារី​ពី​អ្នក​ជក់ ឬ​​កត្តា​បរិស្ថាន​ជា​ដើម។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក ទាំង​នេះ​ជា​សញ្ញា​ព្រមាន​ទាំង៥ នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក​ គ្នា​យើង​គួរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន! ១. ហើម​មុខ និង​ក រោគសញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​មហារីក​សួត គឺ​ការ​ហើម​មុខ​ និង​ក​ដោយ​មិន​ដឹង​មូលហេតុ ​ហើយ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​កើត​ឡើង​ដដែល​ៗ​មិន​បាត់​សោះ គ្នា​យើង​គួរ​ពិគ្រោះយោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ប្រែប្រួល​ពណ៌​ស្បែក​ភ្លាម​ៗ ជា​ទូទៅ ជំងឺ​មហារីក​សួត​ អាច​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​ពណ៌​សម្បុរ​ស្បែក​​ភ្លាម​ៗ ដែល​ធ្វើ​ឲ្យ​យើង​សង្កេត​ឃើញ​ស្បែក​ចាប់ផ្តើម​ប្រែ​ទៅ​ជា​ពណ៌​លឿង​ខុស​ប្រក្រតី។ ៣. ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ជាមួយ​គ្នា​នេះ​ដែរ សញ្ញា​ព្រមាន​មួយ​ទៀត​គឺ​ជា​ការ​ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ដែល​អាច​កើត​ឡើង​នៅ​បរិវេណ​ណា​មួយ ឬ​រាលដាល​ពាសពេញ​ផ្ទៃ​មុខ។ ៤. ហើមកូន​កណ្តុរត្រង់ក ចំពោះ​ការ​ហើម​ និង​ឈឺចាប់​នៅ​កូន​កណ្តុរ​ត្រង់​​ក ជា​ពិសេស​នៅ​ជុំវិញ​ថ្គាម និង​ក្រោម​ត្រចៀក​ អាច​បង្ហាញ​ពី​សញ្ញា​នៃ​ជំងឺ​មហារីក​សួត។ ដូច្នេះ​ រាល់​ការ​ហើម​ដែល​កើត​ឡើង​ដោយ​គ្មាន​មូលហេតុ​​ គប្បី​ធ្វើការ​ពិនិត្យ​ជាមួយ​នឹង​គ្រូពេទ្យ​។ [embed-health-tool-bmr] ៥. បបូរ​មាត់​ប្រែ​ពណ៌ ទន្ទឹម​នឹង​នេះ​ដែរ ស្បែក​បបូរ​មាត់​មាន​ស្នាម​ជាំ ឬ​ពណ៌​ស្វាយ​ អាច​បង្ហាញ​ពី​កង្វះ​អុកស៊ីហ្សែន​ក្នុង​ឈាម​ ដែល​អាច​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​សួត ហើយ​ចំពោះ​អ្នក​ជំងឺ​មហារីក​សួត ច្រើន​តែ​សង្កេត​ឃើញ​បបូរ​មាត់​ប្រែ​ពណ៌​មិន​ប្រក្រតី ជា​ពិសេស​អម​ជាមួយ​នឹង​រោគសញ្ញា​ផ្សេង​ៗ​ទៀត​ដែល​បាន​រៀបរាប់​ខាង​លើ។ ចំណុចសំខាន់ ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ […]

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

មហារីកក្រពេញទីរ៉ូអ៊ីត

ស្វែងរក ជំងឺមហារីក

មហារីកផ្សេងទៀត

ពិតអត់ញ៉ាំអាហារឆ្អិនជ្រុល អាចកើតជំងឺមហារីក?​

កន្លង​មក​ប្រ​ហែល​ជា​គ្នា​យើង​បាន​ឮ​ហើយ​ថា​ការ​ញ៉ាំ​អាហារ​ចម្អិន​ឆ្អិត​ជ្រុល​ឬ​ខ្លោច​អាច​នាំ​ឲ្យ​កើត​ជំងឺ​មហារីក។ តើ​ការ​លើក​ឡើង​បែប​នេះ​ពិត​កម្រិត​ណា​ដែរ? តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​​របស់​វិទ្យាស្ថាន​ជំងឺ​មហារីក​ធំ​ៗ​នៅ​ប្រទេស​អង់គ្លេស​បាន​បញ្ជាក់​ថា​វា​មិន​ទំនង​សោះ​ឡើង​ដែល​ថា​ការ​ញ៉ាំ​អាហារ​ចម្អិន​ឆ្អិន​ជ្រុល​ ឬ​ខ្លោច​មាន​ទំនាក់​ទំនង​នឹង​ការ​កើត​ជំងឺ​មហារីក​នោះ​​។​ ​ដូច​គ្នា​ដែរ​ការសិក្សា​មួយ​ទៀត​របស់​អង្គការ​​​មូលនិធិ​អន្តរ​ជាតិ​សិក្សា​ស្រាវជ្រាវ​ជំងឺ​មហារីក​(WCRF)​បាន​សិក្សា​លើ​ស្រ្តី​៣៦៨ ០១០ នាក់​​នៅ​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​ចំនួន​១០​។ ការ​សិក្សា​នេះ​រក​មើល​លើ​ទំនាក់​ទំនង​រវាង​ការ​ញ៉ាំ​សារធាតុ acrylamideនិង​ជំងឺ​មហារីក​ក្រពេញ​អូវែ និង​ជំងឺ​ជំងឺ​មហារីក​ស្រទាប់​ស្បូន​។ សារធាតុ​​acrylamide គឺ ​ជា​សារធាតុ​គី​មី​ម្យ៉ាង​រក​ឃើញ​ក្នុង​ម្ហូប​អាហារ កាបូអ៊ីដ្រាត​នៅ​ក្នុង​នំប៉័ង ឬ​ដំឡូង ដែល​យើង​ចម្អិន​ក្នុង​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ និង​រយៈពេល​យូរ​។ សារធាតុ​នេះ​ក៏​គេ​ឃើញ​មាន​នៅ​ក្នុង​កាហ្វេ​ផង​ដែរ​។ ​តាម​រយៈ​ការ​សិក្សា​នេះ មិន​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​ការ​ញ៉ាំ​អាហារ​មាន​សារធាតុ​​acrylamide និង​ជំងឺ​មហារីក​នោះ​ទេ​។ ប៉ុន្តែ​​ អ្នក​សិក្សា​មិន​ទាន់​អាច​កំណត់​បាន​ទេ​ថា ការ​ញ៉ាំ​អាហារ​មាន​សារ​​​acrylamide កម្រិត​ណា​មាន​សុវត្ថិភាព និង​កម្រិត​ណា​អាច​បង្ក​ហានិភ័យ​ទៅ​ជា​ជំងឺ​មហារីក​នោះ​។ ​ទោះ​បី​ជា​​មាន​ភស្តុ​តាង​បង្ហាញ​បែប​នេះ​ក្ដី​តែ​ក៏​នៅ​តែ​មាន​កា​ជជែក​គ្នា​ និង​ត្រូវ​ការ​ការ​សិក្សា​បន្ថែម​ទៀត​លើ​ករណី​ញ៉ាំ​អាហារ​ប្រភេទ​នេះ។ ប៉ុន្តែ​អ្វី​ដែល​មាន​ភស្តុតាង​រឹង​មាំ​គឺ​ថា​របៀប​របប​នៃ​ការ​រស់​នៅ​​ទៅ​វិញ​ទេ ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​។ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក ត្រូវ​ឈប់ ឬ​កុំ​ជក់​បារី រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ល្អ​សម្រាប់​សុខភាព ចៀសវាង​ការ​ផឹក​គ្រឿង​ស្រវឹង និង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​។


មហារីកមាត់ស្បូន

ស្រីៗកុំប្រហែស ត្រូវដឹងវិធីការពារជំងឺមហារីកមាត់ស្បូន

មហារីក​មាត់​ស្បូន​ជា​ប្រភេទ​​ជំងឺ​មួយ​​ងាយ​កើត​ឡើង​ណាស់​ដែរ​ និង​ភាគ​ច្រើន​រក​ឃើញ​កើត​លើ​ស្រ្តី​មាន​វ័យ​ចន្លោះ​ពី​៣៥​ទៅ​៤៤​​ឆ្នាំ និង​កម្រ​មាន​ស្រ្តី​វ័យ​ក្រោម​២០​ឆ្នាំ​កើត​ជំងឺ​នេះ​ណាស់​។ យ៉ាងណា គ្នា​យើង​ត្រូវ​ដឹង​ថា​ជំងឺ​នេះ​​​អាច​មាន​វិធី​ការពារ​ គ្រប់គ្រង និង​កាត់​បន្ថយ​​ហានិភ័យ​​បាន។​ ១. អ្វី​ជា​ជំងឺ​មហារីក​មាត់ស្បូន? មហារីក​មាត់ស្បូន បង្ក​ឡើង​នៅ​ក្នុង​មាត់​ស្បូន ស្ថិត​នៅ​ផ្នែក​ក្រោម​ស្បូន​ ​​ដោយ​កោសិកា​មហារីក​ចាប់​ផ្តើម​រីក​លូតលាស់​មិន​អាច​គ្រប់គ្រង​បាន។ កោសិកា​ថ្មី កកើត​ឡើង​ឆាប់​រហ័ស បង្កើត​ជា​ដុំ​សាច់​នៅ​ក្នុង​មាត់ស្បូន។ ជំងឺ​មហារីក​មាត់ស្បូន ឧស្សាហ៍​ជួប​ប្រទះ​បំផុត​លើ​ស្រ្ដី​ពាសពេញ​ពិភពលោក។ យ៉ាងណា​ទម្លាប់ ធ្វើ​តេស្ត Pap អាច​ជួយ​យើង​រក​ឃើញ​ហានិភ័យ​កើត​ជំងឺ​មហារីក​កាច​សាហាវ​នេះ​បាន​ទាន់​ពេល។ មហារីក​មាត់ស្បូន ភាគច្រើន​​អាច​ព្យាបាល​បាន ពេល​យើង​ដឹង​ខ្លួន​មុន។ លើស​ពី​នេះ មាន​វិធីសាស្រ្ត​ជា​ច្រើន អាច​គ្រប់គ្រង​ហានិភ័យ​បង្ក​ជា​មហារីក​មាត់ស្បូន ជាហេតុ​ធ្វើ​ឲ្យ​ចំនួន​ករណី​មហារីក​មួយ​នេះ​ធ្លាក់​ចុះ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. វិធី​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​ ជំងឺ​មហារីក​មាត់​ស្បូន​​ជានិច្ចកាល​អាច​ការពារ​បាន ដោយ​ធ្វើការ​ពិនិត្យ​មាត់​ស្បូន(Pap tests) និង​ពិនិត្យ​រក​​វីរុស​បង្ក​ជំងឺ​មហារីក​មាត់​ស្បូន​(HPV)។ ការ​ពិនិត្យ​នេះ​គឺ​​រក​មើល​ថា​អាច​មាន​សញ្ញា​គួរ​ឲ្យ​សង្ស័យ​កើត​ជំងឺ​មហារីក និង​ដើម្បី​បាន​ទទួល​ការ​ព្យាបាល​ទាន់​ពេល​។ ដូច​គ្នា​ដែរ ស្រីៗ​យើង​អាច​បង្ការ​ជំងឺ​នេះ​បាន​ដោយ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​HPV។​ មជ្ឈមណ្ឌលត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​អាមេរិក​ហៅ​កាត់​ថា​CDC បាន​បញ្ជាក់​ថា​វ៉ាក់សាំង​បង្ការ​វីរុស​HPV​ អាច​ចាក់​បាន​លើ​ក្មេង​ស្រី​ចាប់​ពី​អាយុ​១១​ឬ១២​ឆ្នាំ​ (ឬ​អាច​ត្រឹម​៩​ឆ្នាំ​ក៏​បាន​)​​ទៅ​ដល់​អាយុ​២៦​ឆ្នាំ។ សម្រាប់​ស្រី​មាន​វ័យ​២៧ ដល់​៤៥​ឆ្នាំ ដែល​មិន​ធ្លាប់​បាន​ទទួល​វ៉ាក់សាំង​នេះ និង​មាន​ចេតនា​ចង់​ចាក់​វ៉ាក់សាំងHPV ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​ ដើម្បី​ដឹង​ថា​អាច​ចាក់​បាន​ឬ​យ៉ាងណា​។ ​​​​ ក្រៅ​ពី​ចាក់​វ៉ាក់សាំង​បង្ការ នៅ​មាន​វិធី​មួយ​ចំនួន​អាច​ជួយ​ស្រីៗ​យើង​កាត់​បន្ថយ​ហានិភ័យ​កើតជំងឺ​នេះ​បាន​ដែរ​។​ កុំ​ឆាប់​ប្រឡូក​ក្នុង​ការ​រួម​ភេទ​នៅ​វ័យ​ក្មេង​ពេក​ ​កុំ​មាន​ដៃគូ​រួម​ភេទ​ច្រើន​ រួម​ភេទ​ត្រូវ​ប្រើ​ស្រោម​អនាម័យ​ ចៀស​វាង​រួម​ភេទ​ជាមួយ​មនុស្ស​មាន​ដៃគូ​ស្នេហា​ច្រើន កុំ​ជក់ ឬ​ឈប់​ជក់​បារី [embed-health-tool-ovulation] ៣- […]


ដុំមហារីកខួរក្បាល

កុំធ្វើហី! ឧស្សាហ៍ព្រិលភ្នែក ឈឺក្បាល អាចជាសញ្ញាជំងឺដុំសាច់ខួរក្បាល

ដុំ​សាច់​ខួរ​ក្បាល អាច​និយាយ​បាន​ថា ជា​ជំងឺ​ដែល​គ្នា​យើង​ឮហើយ ភ័យ​ព្រួយខ្លាំង ព្រោះ​វា​អាច​វិវត្ត​ជា​ដុំ​សាច់​កាច គំរាម​កំហែង​ជីវិត​យើង​។ ដុំ​សាច់​នេះ​កើត​ឡើង​ពី​ស្រោម​ខួរក្បាល​របស់​យើង ហើយ​គេ​សង្កេត​ឃើញ​ថា​កើត​លើ​ស្រ្តី​ច្រើន​ជាង​បុរស និង​មាន​រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​យើង​មិន​ចាប់​អារម្មណ៍ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ រោគ​សញ្ញា​ជំងឺ​ដុំ​សាច់​ខួរក្បាល ការ​រីក​លូតលាស់​របស់​ដុំ​សាច់​មាន​សភាព​យឺត​យ៉ាវ ដូច្នេះ​រោគសញ្ញា​ក៏​អាស្រ័យ​ទៅ​តាម​ទំហំ និង​ទី​កន្លែង​ដុំ​សាច់​ដែរ ហើយ​រោគ​សញ្ញា​ដែល​ជួប​ប្រទះ​ញឹកញាប់​ដូចជា៖ ឈឺក្បាល ប្រកាច់ មើល​ពុំ​ច្បាស់ ព្រិលភ្នែកៗ ភាព​ខ្សោយ​អវយវៈ ប្រសិន​បើ​ដុំ​សាច់​នោះ​ធំ​ខ្លាំង​អាច​បណ្ដាល​អោយ​សន្លប់​បាត់ស្មារតី។ ទន្ទឹម​នឹង​នេះ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​​ជំងឺ​មហារីក ឲ្យដឹងថា ត្បិត​តែ​រក​មិន​ទាន់​ដឹង​មូល​ហេតុ​ពិត​ប្រាកដ ប៉ុន្តែ​ខាង​គ្រូពេទ្យ​វេជ្ជសាស្ត្រ​រក​ឃើញ​ថា មាន​ហ្សែន​ខ្លះ​អាច​ប្រែ​ប្រួល​កើត​ទៅ​ជា​ជំងឺ​មហារីក​ខួរ​ក្បាល​បាន ហើយ​ហ្សែន​ទាំង​អស់​នោះ​កំពុង​ត្រូវ​បាន​សិក្សា​បន្ថែម​ទៀត នៅ​មិន​ទាន់​កំណត់​ច្បាស់​នៅ​ឡើយ​ទេ។ លោកវេជ្ជបណ្ឌិតថា ​អាច​កើត​ឡើង​បាន​មនុស្ស​គ្រប់​វ័យ មិន​ថា​តែ​មនុស្ស​ចាស់​ទេ សូម្បី​តែ​កូន​ក្មេង​ក៏​អាច​ប្រឈម​នឹង​កើត​ជំងឺ​ដុំ​សាច់​ខួរ​ក្បាល​នេះ​ដែរ។ ហេតុ​នេះ យើង​គួរ​តែ​តាម​ដាន និង​ថែទាំ​សុខភាព​ឲ្យ​បាន​ដិត​ដល់​ទាំង​ចាស់ ទាំង​ក្មេង។​


ដុំមហារីកខួរក្បាល

ឈឺក្បាលខ្លាំងព្រឹកៗ អាចជារោគសញ្ញាមួយនៃដុំសាច់ខួរក្បាល

ពេល​យើង​មាន​អាការៈ​ឈឺក្បាល​កាន់​តែ​អាក្រក់ និង​នៅ​បន្ត​ឈឺ​ជាប់​មិន​បាត់​ទៅ​ណា នោះ​ជា​ពេល​មួយ​ដែល​អាច​ចាប់​ផ្ដើម​គិត​ថា​វា​ជា​រោគ​សញ្ញាគ្រោះ​ថ្នាក់​ឬ​យ៉ាងណា​ ឬ​អាច​ជា​ដុំសាច់​ខួរ​ក្បាល​?​ ​អាការៈ​ឈឺ​ក្បាល​ជាប់​ជា​ប្រចាំ​​គឺ​ជា​រោគ​សញ្ញា​មួយ​នៃ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល តែ​ថា​ដុំ​សាច់​​ខួរ​ក្បាល​មិន​មែន​មាន​ជា​រោគ​សញ្ញា​តែ​មួយ​មុខ​នោះ​ទេ​។ បញ្ហា​ដុំ​សាច់​​ខួរ​ក្បាល​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ ក្រៅពី​អាការៈ​ឈឺ​ក្បាល​។ ដុំ​សាច់​ក្នុង​ខួរ​ក្បាល​អាច​ជា​ដុំ​សាច់​មិន​បង្ក​មហារីក ឬ​ដុំ​សាច់​បង្ក​មហារីក​។ រោគ​សញ្ញា​នៃ​បញ្ហា​ដុំ​សាច់​ទាំង​ពីរ​ប្រភេទ​នេះ មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា។ រោគ​សញ្ញា​អាច​លេច​ចេញ​នៅ​ពេល​ដែល​ផ្នែក​ខ្លះ​នៃ​ខួរ​ក្បាល​ពិបាក​ដំណើរ​ការ​នៅ​ត្រង់​កន្លែង​មាន​ដុំ​សាច់ ឬ​ការ​កើន​ឡើង​សម្ពាធក្នុង​ខួរ​ក្បាល​​ ដែល​បាន​សង្កត់​ទៅ​លើ​ទី​តាំង​នៅ​ជុំ​វិញ​ខួរ​ក្បាល​។ ឧទាហរណ៍​ថា​ដុំ​សាច់​មាន​នៅ​ខួរ​ក្បាល​ប៉ះផ្នែក​ដំណើរការ​​​គំហើញ វា​នាំ​ឲ្យ​គំហើញ​មាន​បញ្ហា​។ ១. ប្រកាច់ អាការៈ​ប្រកាច់​ច្រើន​ជា​រោគ​សញ្ញា​ដំបូង​ដែល​អ្ន​ក​មាន​បញ្ហា​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​​ជួប​ប្រទះ មិន​មែន​ជា​អាការៈ​ឈឺ​ក្បាល ដូច​មនុស្ស​មួយ​ចំនួន​គិត​នោះ​ទេ​។ មនុស្ស​រហូត​ដល់​១ភាគ​៣ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​មាន​អាការៈ​ប្រកាច់ មុន​ពេល​រក​ឃើញ​ថា​មាន​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​។ ​២. ឈឺក្បាល មនុស្ស​ប្រហែល​ជា​ពាក់​កណ្ដាល​ដែល​មាន​បញ្ហា​ដុំ​សាច់​ក្នុង​ខួរ​ក្បាល ជួប​បញ្ហា​ឈឺ​ក្បាល​។ បញ្ហា​ឈឺ​ក្បាល​ដោយ​សារ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល ច្រើន​កើត​ឡើង និង​ធ្វើ​ឲ្យ​ឈឺ​ខ្លាំង​នៅ​ពេល​ព្រឹក ហើយ​អាច​ប្រសើរ​ឡើង​វិញ​នៅ​ពេល​ថ្ងៃ​បន្តិច​។ អាការៈ​ឈឺ​ក្បាល​បែប​នេះ អាច​កើត​មាន​ពេញ​ទាំង​ក្បាល ឬក៏​ឈឺ​ខ្លាំង​នៅ​តែ​មួយ​ចំហៀង​​ក្បាល​។ អាការៈ​ឈឺ​ក្បាល​នេះ ទៀត​សោត​នឹង​កាន់​តែ​ឈឺ​ខ្លាំង​ពេល​យើង​ធ្វើ​សកម្មភាព​រាង​កាយ ពេល​កណ្ដាស់ ក្អក ឱន​ចុះឡើង ឬ​ពេល​ប្រឹង​បត់ជើង​ធំ​។​​ ៣. ក្អួត​ អាការៈ​ ក្អួត ឬ​ចង្អោរ ពិសេស​កើត​ឡើង​នៅ​ពេល​ព្រឹក ក៏​ជា​រោគ​សញ្ញា​មួយ​នៃ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​ដែរ​។ អាការៈ​ក្អួត​នេះ អាច​កើត​ឡើង​នៅ​ពេល​ព្រឹក មុន​ក្រោក​ពី​ដំណេក​ពេល​យើង​បែរ​ខ្លួន​ចុះ​ឡើង ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ចង់​ក្អួត​។ ៤. ការ​ចងចាំ​ធ្លាក់​ចុះ ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​អាច​ធ្វើ​ឲ្យ​យើង​មាន​កា​ភ្លេច​ភ្លាំង​ខ្លះៗ ឬ​ធ្លាក់​ចុះ​ការ​ផ្ទង់​អារម្មណ៍​ជាដើម។ អ្នក​ខ្លះ​ធ្លាប់តែ​ពូកែ​បើ​ក​បរ​រថ​យន្ត តែ​ពេល​មាន​បញ្ហា​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ប្រែ​ប្រួល​ខ្លះ​ពេល​បើក​បរ និង​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​។ មួយ​វិញ​ទៀត ដូច​ជា​អ្នក​ធ្លាប់​តែ​ពូកែ​ដោះ​ស្រាយ​លំហាត់​គណិតវិទ្យា ឬ​លេង​អុក តែ​បែរជា​ភាន់​ភាំង​ពេល​ត្រូវ​ដោះ​ស្រាយ​លំហាត់ ឬ​លេង​អុក​ […]


មហារីកផ្សេងទៀត

របបអាហារជួយកាត់បន្ថយហានិភ័យជំងឺមហារីក គ្រប់គ្នាគួរដឹង

ថ្វីបើ​របប​អាហារ​សុខភាព​​មិន​អាច​ធានា​ថា​អាច​ការ​ពារ​យើង​មិន​ឲ្យ​កើត​ជំងឺ​មហារីក តែ​វា​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​កាច​សាហាវ​មួយ​នេះ​ដែរ​។ របប​អាហារ​មួយ​ចំនួន​ បើ​យើង​អាច​ធ្វើ​បាន​​ក៏​នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​​។ ១. ញ៉ាំ​បន្លែ​ និង​ផ្លែ​ឈើ គ្មាន​បន្លែ ឬ​ផ្លែ​ឈើ​តែ​មួយ​មុខ​ណា​មួយ​អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​មហារីក​នោះ​ទេ​។ ប៉ុន្តែ​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​បន្លែ ផ្លែ​ឈើ​ចម្រុះ​ រួម​ទាំង​គ្រាប់​ធញ្ញជាតិ និង​ពពួក​សណ្ដែក បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​​ច្រើន​ប្រភេទ​។ ការសិក្សា​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​បញ្ជាក់​ថា​បន្លែ ផ្លែ​ឈើ មាន​ផ្ទុក​វីតាមីន​ រ៉ែ និង​ phytochemicals អាច​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​មហារីក​។​ ​២. អាហារ​មាន​ជាតិ​ស្ករ និង​កាឡូរីទាប​ ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​តិច​ និង​កាឡូរី​ទាប អាច​មាន​ឥទ្ធិ​ពល​ដល់​ការ​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​ក្នុង​កម្រិត​សុខភាព​ល្អ​។ អាហារ​កែច្នៃ​ដូច​ជា​ដំឡូង​បំពង ដូណាត់​ ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ស្ករ​ខ្ពស់ សុទ្ធ​តែ​ជាអាហារអាច​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់ តែ​មិន​មែន​ឡើង​ទម្ងន់​ក្នុង​ន័យ​សុខ​ភាព​ល្អ​នោះ​ទេ​។ អាហារ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ខ្លាញ់​នៅ​ក្បាល​ពោះ ក្បាល​ពោះ​ដុះ​ធំ នាំ​ឲ្យ​យើង​ប្រ​ឈម​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះ​ដូង និង​ជំងឺ​មហារីក​មួយ​ចំនួន​។ ដូច​គ្នា​ដែរ អង្គការ​សុខភាព​ពិភព​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ញ៉ាំ​អាហារ​កែច្នៃ​ ឬ​សាច់​កែ​ច្នៃ​ច្រើន​ក៏​អាច​បង្កើន​ឱកាស​បន្ថែម​លើ​ហានិភ័យ​​កើត​ជំងឺ​មហារីក​​ជាក់​លាក់​មួយ​ចំនួន​ដែរ​។​ ៣. កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​ ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន និង​ក្នុង​រយៈ​ពេល​យូរ​ អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​ដូច​ជា​មហារីក​សុដន់ ពោះ​វៀន​ធំ សួត តម្រង​នោម និង​ថ្លើម​។ បើ​សិន​ជា​យើង​​ជា​អ្នក​ផឹក​គ្រឿង​ស្រវឹង គួរ​កំណត់​ការ​ផឹក​ក្នុង​កម្រិត​សម​ល្មម អាច​មក​ត្រឹម​សា្របៀរ​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ស្រី និង​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ប្រុស​។ ​៤. រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ល្អ​ ក្រៅពី​របប​អាហារ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​​ក៏​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ និង​ទម្ងន់​ខ្លួន​ល្អ​ផង​ដែរ​។ ការ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ថេរ​ក្នុង​កម្រិត​ត្រឹម​ត្រូវ អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ រួ​ម​មាន​មហារីក​សុដន់ មហារីក​ក្រពេញ​ប្រូស្តាត សួត […]


មហារីកសុដន់

មានសារធាតុ​រាវ​ចេញ​តាម​ចុង​សុដន់ ជាសញ្ញាមហារីកសុដន់?

សារធាតុ​រាវ​ចេញ​តាម​ចុង​សុដន់ ភាគ​ច្រើន​មិន​មែន​ជា​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​អ្វី​នោះ​ទេ​ ប៉ុន្តែ​ពេល​ខ្លះ​ជា​ការ​ល្អ ដែល​យើង​គួរ​ត្រូវ​ទៅ​ជួប​ពេទ្យ ព្រោះ​វា​ក៏​ជា​រោគ​សញ្ញា​មួយ​ក្នុ​ង​ចំណោម​រោគ​សញ្ញា​ជា​ច្រើន​ទៀត​របស់​ជំងឺ​មហារីក​សុដន់​ផង​ដែរ​។​ ស្រ្តី​ជា​ច្រើន​តែង​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់​ ហើយ​វា​អាច​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​សម្រាប់​ក្មេង​តូច​ប្រុស​ឬ​ស្រី ទើប​កើត​អាច​ជា​រឿង​ផ្សេង និង​គួរ​ឲ្យ​បារម្ភ។ ក្មេង​ទើប​កើត​អាច​ចេញ​សារធាតុរាវ​តាម​ចុង​សុដន់​ តែ​នឹង​បាត់​ទៅ​វិញ​នៅ​ពីរ​បី​សប្ដាហ៍​បន្ទាប់ បើ​មិន​បាត់​ទៅ​វិញ​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​។ ដូច​គ្នា​ដែរ សម្រាប់​មនុស្ស​ប្រុស​មាន​ចេញ​សារធាតុ​រាវ​ពី​ចុង​សុដន់​ក៏​ជា​រឿង​មិន​ធម្មតា​ដែរ​។ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ សារធាតុ​រាវ​ចេញពី​ចុង​សុដន់​អាច​មាន​ច្រើន​ពណ៌ និង​ពិបាក​កំណត់​ថា​ពណ៌​ណា​មាន​គ្រោះ​ថ្នាក់​ណាស់​ដែរ​។ ១.​ពេលណា​គួរ​ទៅ​ជួប​ពេទ្យ​?​ បើ​សិន​ជា​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម​នេះ​ គ្នា​យើង​ដែល​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់​​​គួរ​ទៅ​ជួប​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​៖​ កើត​ឡើង​ជា​ប្រចាំ​ មិន​មែន​កើត​មាន​តែ​ម្ដង ចេញ​សារធាតុ​រាវ​ពី​សុដន់​តែ​ម្ខាង​ ​មាន​លាយ​ឈាម ឬ​ក្លិន​ មាន​ចេញ​សារធាតុ​រាវ​តាម​ចុង​សុដន់​សម្រាប់​ស្រ្តី​មិន​បំបៅ​ដោះ​កូន និង​ចេញ​ដោយ​មិន​មាន​ការ​ប្របាច់​ អាយុ​លើស​ពី​៥០​ឆ្នាំ មាន​រោគ​សញ្ញា​ខ្លះ​ទៀត​ដូច​ជា មាន​ដុំ ឈឺ ឡើង​ក្រហម ឬ​ហើម​នៅ​លើ​សុដន់ ជា​មនុស្ស​ប្រុស​ និង​ចេញ​សារធាតុ​រាវ​ពី​ចុង​សុដន់​ អ្វី​ដែល​បាន​រៀប​រាប់​នេះ មិន​ប្រាកដ​ថា​បញ្ហា​ធ្ងន់​ធ្ងរ​នោះ​ទេ ប៉ុន្តែ​ក៏​នៅ​តែ​អាច​មាន​​ឱកាស​តិច​តួច​ជា​ជំងឺ​មហារីក​សុដន់។ ដូច​នេះ​ហើយ​ដើម្បី​ដឹង​ច្បាស់ គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដោយ​ផ្ទាល់​។​​​​ ២. អាច​ពិនិត្យ​បែប​ណា? ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​ដើម្បី​ប្រឹក្សា​រឿង​នេះ​ គ្រូពេទ្យ​អាច​៖ ​ពិនិត្យ​សុដន់​ ស្កែន​ដោយ​ប្រើ​ X-ray ឬ​ឆ្លុះ​អេកូ ច្រឹប​សាច់​សុដន់​ពិនិត្យ​ ដោយ​គ្រូ​ពេទ្យ​អាច​ស៊ក​ម្ជុល​តូច​មួយ​ទៅ​​ក្នុង​សុដន់​ដើម្បី​ចាប់​យក​កោសិកា​ខ្លះ​មក​ធ្វើ​តេស្ត​។ ការ​ធ្វើ​តេស្ត​បែប​នេះ​ច្រើន​ធ្វើ​ក្នុង​ថ្ងៃ​តែ​មួយ ហើយ​លទ្ធ​ផល​ក៏​អាច​បង្ហាញ​​ក្នុង​ថ្ងៃ​តែ​មួយ​ដែរ ប៉ុន្តែ​សម្រាប់​ការ​ច្រឹប​សាច់​ពិនិត្យ អាច​ស៊ីពេល​យូរ​ជាង​នេះ​រហូត​ដល់​មួយ ឬ​ពីរ​សប្ដាហ៍​។


មហារីកកូនកណ្ដុរ

មិនមែនបំភ័យទេ ហើមកូនកណ្តុរ អាចជារោគសញ្ញាជំងឺមហារីក

ហើមកូន​កណ្តុរ​អាច​កើត​កន្លែង​ផ្សេងៗ​គ្នា ដូចជា​បរិវេណ​ក ក្រោម​ក្លៀក ក្រលៀន ជាដើម។ បើ​តាម​ការ​លើក​ឡើង​របស់​សាស្ត្រា​ចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម ការ​ហើម​កូន​កណ្តុរ​អាច​រោគ​សញ្ញា​ជំងឺ​រលាក​កូន​កណ្តុរ ដោយសារ​រលាក​បំពង់​ក កើត​ជំងឺរ​បេង​កូន​កណ្តុរ និង​ជំងឺ​អេដស៍ កើត​ជំងឺ Rosai Dorfman និង​ជំងឺ​មហារីក។ ការ​ហើម​កណ្តុរ​ដោយសារ​កើត​ជំងឺ​មហារីក អាច​ហើមកូន​កណ្តុរ​នៅក នៅ​ក្រោម​ក្លៀក ឬ​នៅ​ក្រលៀន ឬ ដំបៅ ស្នាម​ក្រហម​ចំឡែកៗ​លើ​ស្បែក ជាដើម។ ក្រៅ​ពី​នោះ​ការ​ហើម​កូន​កណ្តុរ​ដោយសារ​កើត​ជំងឺ​មហារីក​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដូចជា ក្តៅខ្លួន បែក​ញើស​ពេល​យប់ អស់​កម្លាំង​ខ្លាំង ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ ថ្លើម និង អណ្តើក​រីក​ធំ​ខ្លាំង ខុសប្រក្រតី។ ចំពោះ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​វិញ លោក​វេជ្ជបណ្ឌិត​ថា ទី១​ត្រូ​វវិភាគ​រក​មើល​ហ្សែន ដោយ​បច្ចេកវិទ្យា​ទំនើប​ថ្មី អាច​ឲ្យ​យើង​ស្គាល់​ប្រភេទ​កោសិកា​មហារីក​កាន់​តែ​ច្បាស់លាស់។ ទី២ ការ​វះ​យក​កូន​កណ្តុរ ១ ឬ ផ្នែក ណា​មួយ​ស្បែក សង្ស័យ​ថា​មាន​ជំងឺ​នេះ យក​ទៅ​វិភាគ​នៅ​មន្ទីរ​ពិសោធន៍ រក​មេរោគ​មហារីក។ ទី៣ ការ​បូម​ខួរឆ្អឹង ពិនិត្យ​រក​មេរោគ​មហារីកកូនកណ្តុរ។ ទី៤ ការ​ថត CT ស្កេន ឬ​ថត […]


មហារីកផ្សេងទៀត

ទម្លាប់សាមញ្ញ ២ តែអាចបង្កជាហានិភ័យជំងឺមហារីក បើមិនចាប់អារម្មណ៍

ទម្លាប់សាមញ្ញៗ​ប្រ​ចាំ​ថ្ងៃ​មួយចំនួនដូចជា អង្គុយ​យូរ​ៗ មិនសូវ​ហាត់​ប្រាណមិនងាយងើបចេញពីកៅអី និង ​របប​អាហារ​មិន​សូវ​មាន​បន្លែ ផ្លែឈើ​ សុទ្ធ​តែជាហានិភ័យជំងឺមហារីកបង្កទុក្ខទោសយើងបាន។ ១.​​ ម៉េចបាន​អង្គុយ​យូរៗមិនងាយងើបពីកៅអី​​ ពាក់ព័ន្ធ​ហានិភ័យជំងឺមហារីក? ទម្លាប់​អង្គុយ​យូរ​ម៉ោង ក្នុង​មួយ​ថ្ងៃ​ៗ ត្រូវ​​ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​ជា​មូល​ហេតុ​ដើមចមមួយចំនួនដូចជាស្លាប់​ដោយ​ជំងឺ​មហារីក ឬ​ជំងឺ​បេះ​ដូង​ជា​ដើ​ម។ ការ​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​ក្រៅពី​អាច​ប្រឈម​នឹង​ជំងឺ​មហារីក ក៏​នៅ​អាច​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺ​បេះដូង គ្រោះថ្នាក់​សរសៃឈាម​ខួរ​ក្បាល ជំងឺ​ទឹក​នោមផ្អែម តម្រង​នោម ជំងឺ​សួត ជំងឺ​ថ្លើម និង​ជំងឺ ទាក់ទង​នឹង​ប្រ​ព័ន្ធ​រំលាយអាហារ​ជា​ដើម​។ លោក​ស្រី Alpa Patel អ្នក​ដឹក​នាំការ​សិក្សា​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថាន​ជំងឺ​មហារីក​សហរដ្ឋអាមេរិក​(American Cancer Society Sr Scientific ) ​លើក​ឡើង​ថា​ទោះ​បី​ជា​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​មិន​ទាន់​ច្បាស់​ថា​ការ​អង្គុយ​យូរ​កម្រិត​ណា​អា​ច​បង្ក​ជា​ហានិភ័យ​នេះ​ក៏​ដោយ តែថា​មនុស្ស​យើង​គួរ​កាត់​បន្ថយ​ការ​អង្គុយ​ឲ្យ​បាន​ច្រើន​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ និង​រក​ពេល​ដើរ​ចុះឡើង​ខ្លះ​បើ​យើង​ធ្វើ​ការ​ត្រូវ​អង្គុយ​យូរ​ម៉ោង​។​ ការ​សិក្សា​ពន្យល់​ថា ការ​អង្គុយ​យូរ​ម៉ោង​មាន​ផល​អវិជ្ជមាន​លើ​កម្រិត​អ័រម៉ូន​ក្នុង​រាង​កាយ និង​ដំណើរ​ការ​របស់​ប្រព័ន្ធ​ភាព​ស៊ាំ។ អ្វី​ទាំង​នេះ​ហើយ​ដែល​មាន​ទំនាក់​ទំនង​រវាង​ការ​អង្គុយ​យូរ និង​ការ​ស្លាប់​ដោយសារ​ជំងឺ​ពាក់ព័ន្ធ​។ ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​មជ្ឈមណ្ឌល​ជំងឺ​មហារីក​MD Anderson របស់​សាកល​វិទ្យាល័យ Texas បាន​លើក​ឡើង​ដែរ​ថា​ការ​អង្គុយ​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​ធ្វើ​ឲ្យ​យើង​ប្រឈម​ខ្ពស់​នឹង​បញ្ហា​សុខភាព ទោះ​បី​ជា​យើង​បាន​ហាត់​ប្រាណ​​ទៀង​ទាត់​ក៏​ដោយ​។​ ​អ្នក​ជំនាញ​មជ្ឈមណ្ឌល​ខាង​លើ​ថា​​ការ​អង្គុយ​យូរ​ម៉ោង​អាច​​ប្រ​ឈម​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ធំ មហារីក​អូវែ និង​ជំងឺ​មហារីក​ស្រទាប់​ស្បូន​​ជា​ដើម។ ក្រៅ​ពី​នេះ នៅ​ប្រ​ឈម​នឹង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះដូង និង​ធាត់​ផង​ដែរ​។ ដូច​នេះ បើ​យើង​ជា​មនុស្ស​ធ្វើ​ការ​ត្រូវ​ចំណាយ​ពេល​ច្រើន​អង្គុយ​មុខ​កុំព្យូទ័រ គួរ​រក​ពេល​ខ្លះ​ងើប​ដើរ ដូច​ជា​ដើរ​ទៅ​និយាយ​ជាមួយ​ក្រុម​ងារ ​ជា​ជាង​ផ្ញើ​សារ ដើរ​ទៅ​ចាក់​ទឹក ឬ​ចត​យានជំនិះ​ឆ្ងាយ​ពី​កន្លែង​ធ្វើ​ការ​បន្តិច​ដើម្បី​បាន​ដើរ ជា​ដើម។ ក្រៅពី​នេះ​យើង​ត្រូវ​ចំណាយ​ពេល​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​យ៉ាង​តិច​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​។ ២. […]


មហារីកផ្សេងទៀត

កុំព្រងើយ! ក្អួតចង្អោរ ពិបាកលេបអាហារ អាចជាសញ្ញាមហារីកបំពង់អាហារ

មហារីក​បំពង់​អាហារជា​ការ​វិវត្ត​មិន​ប្រក្រតី (លឿន​ខុស​ធម្មតា) នៃ​កោសិកា​របស់​បំពង់​អាហារ បង្កើត​បាន​ជា​ដុំ​សាច់​ដែល​យើង​តែង​ហៅ​ថា ដុំ​សាច់​មហារីក។ ជំងឺ​នេះ​ត្រូវ​បាន​ចែក​ជា២​ប្រភេទ​ធំ​ៗ គឺ ពួក​ស្កេមមើសសែល ការសីណូម៉ា និង​អាដេណូការសីណូម៉ា។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ រោគ​សញ្ញា​ជំងឺ​មហារីក​បំពង់​អាហារ ជំងឺ​មហារីក​បំពង់​អាហារ​បង្ហាញ​សញ្ញា​ដូច​រោគ​សញ្ញា​ជំងឺ​ទូទៅ​មួយ​ចំនួន​ដែល​យើង​មិន​ចាំ​អារម្មណ៍ ហេតុ​នេះ​យើង​គួរ​តាម​ដាន​មើល​សញ្ញា​ដូច​ជា៖ អួល​ណែន និង​ពិបាក​លេប​អាហារ​ចូល (ដំបូង​អាហារ​រឹង បន្ទាប់​មក​អាហារ​រាវ និង​ចុង​ក្រោយ​ទឹក​ក៏​ពិបាក​លេប​ដែរ) ឈឺ​ចុក​ចាប់​ពេល​ញ៉ាំ​អាហារ ក្អួត​ចង្អោរ បន្ទាប់​ក្រោយ​ញ៉ាំ​អាហារ ចុក​អួល​ណែន​ក្នុង​ដើម​ទ្រូង ស្លេក​ស្លាំង និង​ខ្វះ​គ្រាប់​ឈាម​ក្រហម ចុះ​ខ្សោយ​អស់​កម្លាំង កំហែង និង​ល្ហិតល្ហៃ មិន​ចង់​ញ៉ាំ​អាហារ ស្រក​ទម្ងន់​ខ្លាំង​ខុស​ធម្មតា ​ធ្លាក់​ឈាម​(ក្នុង​ករណី​មួយ​ចំនួន)។ កត្តា​ប្រឈម​អាច​បង្ក​ឲ្យ​កើតដុំ​មហារីក​បំពង់​អាហារ​ – ជក់​បារី​រយៈ​ពេល​វែង – ញ៉ាំ​ស្រា ឬ​គ្រឿង​ស្រវឹង​ហួស​កម្រិត – អាយុ​ច្រើន (លើស​ពី​៥៥​ឆ្នាំ) – ភេទ​ប្រុស – ញ៉ាំ​អាហារ​ផ្ដេសផ្ដាស (អនាម័យ​មិន​ល្អ អាហារ​មិន​ល្អ…) – ជំងឺ​ច្រាល​ជាតិ​អាស៊ីដ​ក្រពះ និង​រលាក​បំពង់​អាហារ​រ៉ាំរ៉ៃ​ដោយ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ។ តើ​ជំងឺ​មហារីក​បំពង់​អាហារ​អាច​បង្ការ​បាន​ទេ? ចំពោះ​ជំងឺ​មហារីក​បំពង់​អាហារ មិន​មាន​វិធី​ច្បាស់​លាស់​ណា​មួយ​អាច​ទប់​ស្កាត់​មិន​ឲ្យ​កើត​ឡើង​១០០% នោះ​ទេ តែ​ដើម្បី​បង្ការ និង​កាត់​បន្ថយ​ហានិភ័យ​គួរ​តែ​កែប្រែ​ទម្លាប់​រស់នៅ​ខ្លះ​ៗ​ដូចជា ឈប់​ជក់​បារី ឬ​ចុក​ថ្នាំ​ជក់ ហាត់​ប្រាណ​ជា​ប្រចាំ ដោយ​ចាប់​ផ្ដើម​បន្តិច​ម្ដង​ៗ ញ៉ាំ​អាហារ​មាន​ជីវជាតិ ដូច​ជា ​បន្លែ​ ​ផ្លែ​ឈើ ព្រម​ទាំង​​វីតាមីន​​ធម្មជាតិ ចៀស​វាង​ថ្នាំ​បំប៉ន អាច​មាន​រង​ផល​ប៉ះពាល់។


មហារីកក្រពេញប្រូស្តាត

ហេតុ​ផលនេះហើយ អ្នកបើក​រថយន្តធំៗ​ អាចប្រឈមជំងឺមហារីក

ការ​សិក្សា​កន្លង​មក​បាន​រក​ឃើញ​ថា​អ្នក​ប្រកប​របរ​បើក​បរ​រថយន្ត​ដឹក​ទំនិញ​ធំៗ​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ខ្ពស់ និង​គ្រោះ​ថ្នាក់​ជាង​អ្នក​ប្រកប​របរ​ផ្សេង​មួយ​ចំនួន​ទៀត​។ ១. តើ​​បញ្ហា​នេះ​កើត​ឡើង​បាន​យ៉ាង​ម៉េច? មហារីក​ក្រ​ពេញ​ប្រូស្តាត​ជា​ជំងឺ​មហារីក​ទូទៅ​មួយ​ដែល​កើត​មាន​លើ​បុរស ហើយ​ភាគ​ច្រើន​មិន​បង្ក​ជា​​បញ្ហា​គ្រោះ​ថ្នាក់​ដល់​ជីវិត​នោះ​ទេ​។ ​វិទ្យា​ស្ថាន​ជាតិ​ជំងឺ​មហារីក​របស់​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា មនុស្ស​យើង​មួយ​ចំនួន​ ឬ​អ្នក​ជំងឺ​មួយ​ចំនួន​ទោះ​បី​ជា​មិន​ធ្លាប់​ព្យាបាល​បញ្ហា​ដុំ​សាច់​កន្លង​មក​ក៏​ដោយ ភាគ​ច្រើន​មិន​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​នោះ​ទេ តែ​ស្លាប់​ដោយ​កត្តា​ពាក់ព័ន្ធ​ផ្សេង​ទៀត​។ ដោយ​សារ​តែ​មូល​ហេតុ​នេះ​ហើយ​បាន​ជា​ក្រុម​អ្នកស្រាវជ្រាវ​ចាប់​ផ្ដើម​រក​មូល​ហេតុ​ធ្វើ​ឲ្យ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ទៅជា​ធ្ងន់​ធ្ងរ​ និង​អាច​សម្លាប់​អ្នក​ជំងឺ​បាន​។ អ្នក​ស្រាវ​ជ្រាវ​បាន​សិក្សា​លើ​អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ ដែល​បាន​ចំណាយ​ពេល​ច្រើន​ម៉ោង​អង្គុយ​ក្នុង​រថ​យន្ត​។ ការ​សិក្សា​បញ្ជាក់​ថា​អ្នក​ដែល​ធ្វើ​ការ​​ណា​ដែល​បង្ក​ឲ្យ​​រាង​កាយ​រង្គើ ឬ​មាន​រំញ័រ​​​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ អាច​បង្កើន​លទ្ធភាព​​ភាព​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​។ ទោះ​បី​ជា​មូល​ហេតុ​នៅ​មិន​ទាន់​ដឹង​ច្បាស់​លាស់ តែ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា​អាច​មក​ពី​រំញ័រ​ដង​ខ្លួន​ជំរុញ​ឲ្យ​​មាន​ការ​បង្កើត​អ័រ​ម៉ូន​តេស្តូស្តេរ៉ូន​កាន់​តែ​ច្រើន​ ដែល​អ័រម៉ូ​ប្រភេទ​នេះ​ជា​កត្តា​ប្រឈម​មួយ​ក្នុង​ការ​កើត​មាន​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​។ ការ​សិក្សា​ផ្សេង​ទៀត​បាន​បង្ហាញ​ដែរ​ថា រំញ័រ​ដង​ខ្លួន​​ក៏​អាច​នាំ​ឲ្យ​មាន​ការ​រលាក​ក្រពេញ​ប្រូស្តាតរ​ដែរ​ ដែល​ការ​រលាក​នេះ​មាន​ទំនាក់​ទំនង​នឹង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​។ នេះ​តាម​សមាគម​ជំងឺ​មហារីក​អាមេរិក​។ ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ដូច​គ្នា​ថា​អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ​ធំៗ​ និង​មាន​រំញ័រ​ខ្លួន​ខ្លាំង​មានឱកាស​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ធ្ងន់ធ្ងរ​បួន​ដង​ខ្ពស់​ជាង​អ្នក​មិន​ប្រកប​របប​ដែល​ធ្វើ​ឲ្យ​រាង​កាយ​មាន​រំញ័រ​។ ​ដូច​គ្នាដែរ អ្នក​បើក​​បរ​រថយន្ត​ដឹក​ទំនិញ​ធំ​ក៏​ប្រឈម​នឹង​បញ្ហា​ដូច​ជា​សម្ពាធ​ឈាម​ខ្ពស់​ និង​​ធាត់​​ផង​ដែរ ដោយ​ហេតុ​ថា​អ្នក​ទាំងនោះ​ចំណាយ​ពេល​ច្រើន​ម៉ោង​អង្គុយ​ក្នុង​រថយន្ត និង​មិន​សូវ​បាន​បញ្ចេញ​កម្លាំង​ពល​កម្ម​ ឬ​ហាត់​ប្រាណ​។ តាម​ការ​ណែ​នាំ​មនុស្ស​យើង​គួរ​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​៣០​នាទី​ក្នុង​មួយ​ថ្ងៃ និង​ប្រាំ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។ ២. គួរ​ដោះ​ស្រាយ​បែប​ណា?​ ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ប្រ​ឈម​នេះ អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ​ធំៗ និង​ផ្លូវ​ឆ្ងាយ គួរ​មាន​របប​អាហារ​សម្បូរ​​ដោយ​បន្លែ​បៃតង​ ផ្លែ​ឈើ ត្រី និង​គ្រាប់​ធញ្ញជាតិ​។ ជាពិសេស​ត្រូវ​ឈប់​ជក់​បារី ឬ​ចៀស​វាង​ពី​ការ​ស្រួប​ផ្សេង​បារី​។​ ដូច​គ្នា​ដែរ ក្នុង​ការ​ធ្វើ​ដំណើរ​​ផ្លូវ​ឆ្ងាយ​ អ្នក​បើក​បរ​គួរ​ឈប់​សម្រាក​បាន​ញឹក​ញាប់​បន្តិច ដើម្បី​បាន​ពត់​ពែន​ខ្លួន និង​ដើរ​ចុះឡើង​ខ្លះ​ៗ។ មួយ​វិញ​ទៀត គួរ​រៀបចំ​ពេល​វេលា​គេង​ឲ្យ​បាន​ពី​ប្រាំពីរ​ម៉ោង​ក្នុង​មួយ​យប់ ឬ​ច្រើន​ជាង​នេះ​។ ការ​ធ្វើ​ដូច​នេះ នឹង​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ