backup og meta

Sun allergy (ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ)

Sun allergy (ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ)

និយមន័យ

តើ​អ្វី​ជា​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ?

ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​គឺ​ជា​ការ​ចេញ​កន្ទួល​ក្រហម​រមាស់​នៅ​លើ​ស្បែក​ដែល​​បាន​ប៉ះពាល់​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ ទម្រង់​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ​ការ​លេច​ចេញ​នូវ​ពន្លឺ ​polymorphic​ ដែល​គេ​ស្គាល់​ថា​ជា​ការ​ពុល​នឹង​ពន្លឺ​ព្រះ​អាទិត្យ។

មនុស្ស​ខ្លះ​មាន​តំណ​​ពូជ​មួយ​ប្រភេទ​ដែល​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ។ ចំណែក​អ្នក​ផ្សេង​ទៀត​វិវត្ត​​ជារោគ​សញ្ញា​​នៅ​ពេល​ប៉ះពាល់​ជាមួយ​កត្តា​ផ្សេងៗ​ដូចជា​ថ្នាំ​ ស្បែក​ប៉ះពាល់​ទៅ​នឹង​រុក្ខជាតិ​ រួម​មាន​មើម​ស្ពៃ​ព្រៃ​ឬ​ក្រូច​ឆ្មារ។

ករណី​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​ស្រួច​ស្រាល​អាច​បាត់​ទៅ​វិញ​ដោយ​មិន​បាច់​ព្យាបាល។ សម្រាប់​ករណី​ធ្ងន់ធ្ងរ​វិញ​អាច​នឹង​ត្រូវ​ព្យាបាល​ជាមួយ​ក្រែម​​ស្តេរ៉យ​ ឬ​លេប​ថ្នាំ។ អ្នក​ដែល​មាន​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​​ធ្ងន់ធ្ងរ​ គឺ​ត្រូវ​ចេះ​បង្ការ​ និង​ប្រើ​សំលៀក​បំពាក់​ដែល​អាច​ការពារ​ពន្លឺ​ព្រះ​អាទិត្យ។​

តើ​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​ឧស្សាហ៍​ជួប​ប្រទះ​ក្នុង​កម្រិត​ណា?

ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​ គឺ​ជា​ការ​ប្រតិកម្ម​ដែល​កម្រ​ជួប​ប្រទះ​បំផុត​ក្នុង​ពិភពលោក។ សម្រាប់​អាយុ​ជាមធ្យមរបស់​មនុស្ស​យើង​ក្នុង​​ការ​លេច​ឡើង​ដំបូង​នៅ​អាយុ​៣៥​ ប៉ុន្តែ​អាការៈនេះ​ក៏​អាច​ប៉ះពាល់​ដល់​មនុស្ស​ផ្សេង​ដោយ​​គិត​ពី​អាយុ​ឡើយ ​ព្រម​ទាំង​អាច​ប៉ះពាល់​ដល់​ទារក​ផង​ដែរ។ ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់​ជាតិ​សាសន៍ ​គ្រាន់​តែ​ទម្រង់​ខ្លះ​នៃ​ការ​ប្រតិកម្ម​នេះ​ច្រើន​តែ​ជួប​ប្រទះ​ចំពោះ​​ជន​ជាតិ​ស្បែក​ស។

អត្ថបទពាក់ព័ន្ធ

រោគ​សញ្ញា

តើ​រោគ​សញ្ញា​នៃ​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​មាន​អ្វី​ខ្លះ?

ទម្រង់​ស្បែក​ដែល​មាន​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​អាច​មាន​ការ​ប្រែប្រួល​ច្រើន​ដោយ​អាស្រ័យ​ទៅ​លើ​វិបត្តិ​​ដែល​កើត​មាន។ រោគ​សញ្ញា​អាច​មាន​ដូច​ជា៖

  • ក្រហម
  • រមាស់​ឬ​ឈឺ​ចាប់
  • ឡើង​ពង​ក្រហម​តូចៗ
  • របក​ស្បែក​ឡើង​ក្រៀម ​ឬ​ហូរ​ឈាម
  • ឡើង​ពង​ទឹក

រោគ​សញ្ញា​ទាំង​នេះ​តែង​តែ​កើត​ឡើង​នៅ​លើ​ស្បែក​ដែល​រង​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ប៉ុណ្ណោះ​ និង​ជា​ញឹក​ញាប់​តែង​តែ​វិវត្ត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទី ​ឬ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះ​អាទិត្យ។

នៅ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដែល​មិន​បាន​បញ្ជាក់​ជូន​ខាង​លើ​ ប្រសិន​បើ​គ្នា​យើង​មាន​មន្ទិល​សង្ស័យ​ណា​មួយ​សូម​ទៅ​ប្រឹក្សា​យោបល់​បន្ថែម​ពី​គ្រូពេទ្យ​ជំនាញ​។

ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ?

ឆាប់​ទៅ​ជួប​គ្រូ​ពេទ្យ​ប្រសិន​បើ​យើង​​ប្រតិកម្ម​ស្បែក​មិន​ប្រក្រតី​ក្រោយ​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ សម្រាប់​ករណី​ធ្ងន់ធ្ងរ​ ឬ​រោគ​សញ្ញា​ដែល​មិន​បាត់​ទៅ​វិញ​ យើង​​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដែល​មាន​ឯកទេស​​ក្នុង​ការ​ព្យាបាល​ជំងឺ​ស្បែក។

ស្បែកស្ងួត

មូល​ហេតុ

មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ

ដោយ​សារ​តែ​ឱសថ​មួយ​ចំនួន​មាន​សារធាតុ​គីមី​ និង​បញ្ហា​សុខភាព ​អាច​ធ្វើ​ឲ្យ​ស្បែកយើង​​ងាយ​រង​ប្រតិកម្ម​ទៅ​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ នៅ​មិន​ទាន់​មាន​ការបញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ដែល​មនុស្ស​ខ្លះ​មាន​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​ និង​អ្នក​ខ្លះ​ទៀត​មិន​អីនោះ។ លក្ខខណ្ឌតំណរ​ពូជ​ដែល​ទទួល​បាន​ក៏​អាច​ជា​កត្តា​ដែល​អាច​កើត​មាន​បាន​ដែរ។

អត្ថបទគួរអាន៖ 

កត្តា​ហានិភ័យ

តើ​កត្តា​អ្វី​ខ្លះ​ដែល​បង្កើន​ហានិភ័យ​ដល់​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ?

មាន​កត្តា​ជា​ច្រើន​រួម​ផ្សំ​ដូចជា៖

  • អ្នកណា​ក៏​អាច​មាន​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ​បាន​ដែរ​គ្រាន់​តែ​ការ​ប្រតិកម្ម​ខ្លះ​ច្រើន​តែ​កើត​ឡើង​លើ​ជាតិ​សាសន៍​មួយ​ចំនួន។ ឧទាហរណ៍​ទម្រង់​ប្រតិកម្ម​កម្ដៅ​ព្រះ​អាទិត្យ​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ​ polymorphic light eruption ដែល​ឧស្សាហ៍​កើត​មាន​នៅ​លើ​ជន​ជាតិ​ស្បែក​ស។ សម្រាប់​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ​ដែល​មិន​សូវ​ជួប​ប្រទះ​វិញ​តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ​គឺ​ច្រើន​កើត​នៅ​លើ​ពួក​ជន​ជាតិ​ដើម​អាមេរិក។
  • ការ​ប៉ះពាល់​ទៅ​នឹង​សារធាតុ​ផ្សេងៗ។ រោគ​សញ្ញា​នៃ​ការ​ប្រតិកម្ម​ស្បែក​ខ្លះ​លេច​ឡើង​នៅ​ពេល​ដែល​មាន​ការ​ប៉ះពាល់​ទៅ​នឹង​សារធាតុ​ផ្សេងៗ​ និង​បន្ទាប់​មក​ប៉ះ​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ សារធាតុ​ដែល​បង្ក​ឲ្យ​មាន​ការ​ប្រតិកម្ម​នេះ​មាន​ដូចជា​គ្រឿង​ក្រអូប ​សារធាតុ​កម្ចាត់​មេរោគ​ និង​សារធាតុ​គីមី​មួយ​ចំនួន​​ដែល​ប្រើ​ក្នុងក្រែមកាពារកំដៅថ្ងៃ។
  • ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន។ ប្រើ​ថ្នាំ​ច្រើន​ងាយ​នឹង​ឆាប់​ខ្លោច​ស្បែក​ដែល​រួម​មាន ថ្នាំ​ផ្សះ tetracycline  ពពួក​ថ្នាំ​មាន​សារធាតុ​ស៊ុលហ្វា​ និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដូចជា​ ketoprofen។
  • មាន​បញ្ហា​ស្បែក​ផ្សេង​ទៀត​ដូចជា​ការ​រលាក​ស្បែក​ដែល​បង្កើន​លទ្ធភាព​ក្នុង​ការរង​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ។​
  • មាន​សាច់​ញាតិ​ដែល​​ប្រតិកម្ម​នឹង​កម្តៅ​ព្រះ​អាទិត្យ​ដែល​ធ្វើ​ឲ្យ​គ្នា​យើង​​ងាយ​នឹង​រង​ប្រតិកម្ម​ជា​ពិសេស​ប្រសិន​បើ​មាន​បងប្អូន​ ឬ​ឪពុក​ម្ដាយ​មាន​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ។

រោគ​វិនិច្ឆ័យ​ និងការ​ព្យាបាល

របៀប​ធ្វើ​រោគ​វិនិច្ឆ័យ​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ

​គ្រូ​ពេទ្យ​អាច​នឹង​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​តាម​រយៈ​ការ​ពិនិត្យ​រាង​កាយ។ គ្រូពេទ្យ​​នឹង​ពិនិត្យ​ទៅ​លើ​កន្ទួលលើស្បែក​​ និង​សួរ​អំពី​ប្រវត្តិ​នៃ​ការ​លេច​ឡើង ​និង​បាត់​ទៅ​វិញ​នៃ​រោគ​សញ្ញា។ ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ​តែង​តែ​លេច​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទី​នៃ​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ហើយ ​វា​នឹង​ឆាប់​បាត់​ទៅ​វិញ​​ប្រសិន​​បើ​យើង​ឈប់​នៅ​ក្រោម​កម្ដៅ​ថ្ងៃ ហើយ​អាការៈនេះ​​មិន​បង្ក​ឲ្យ​មាន​របួស​ស្នាម​អ្វី​នោះ​ទេ។

​គ្រូ​ពេទ្យ​នឹង​សួរ​អំពី​ប្រវត្តិ​ជំងឺ​​ព្រម​ទាំង​ការ​ប្រតិកម្ម​ទៅ​នឹង​ពន្លឺ​ព្រះ​អាទិត្យ ហើយ​គ្រូពេទ្យ​​ក៏​អាច​តម្រូវ​ឲ្យ​យើង​ធ្វើ​តេស្ត​តិច​ ឬ​ច្រើន​ដើម្បី​បញ្ជាក់​អំពី​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់​លាស់​ ដូចជា​៖

  • ការ​ធ្វើ​តេស្ត​ Phototesting គឺ​ដើម្បី​ពិនិត្យ​មើល​ប្រតិកម្មស្បែក​​ទៅ​នឹង​ពន្លឺ​UV​ដែល​ចេញ​ពី​អំពូល​ព្រះ​អាទិត្យ​ក្នុង​រលកចម្ងាយ​​​ខុសៗ​គ្នា។ រលក​ចម្ងាយ​​ដែល​ស្បែកយើង​មាន​ប្រតិកម្ម​អាច​ជួយ​បញ្ជាក់​អំពីការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ​ឲ្យ​បាន​ច្បាស់។
  • ការ​ធ្វើ​តេស្ត​ Patch testing គឺ​ជា​ការ​បិទ​សារធាតុ​គីមី​ខុសៗ​គ្នាដែល​ធ្វើ​ឲ្យមាន​ប្រតិកម្ម​អាលែកហ្ស៊ី​​នៅ​លើ​ស្បែកយើង​​ដោយ​រង់​ចាំ​១​ថ្ងៃ​ ហើយ​បន្ទាប់​មកតម្រូវ​ឲ្យ​ស្បែក​របស់​យើង​​ប៉ះពាល់​នឹង​កាំ​រស្មី​UV​ដែល​ចេញ​ពី​អំពូល​កម្ដៅ​ព្រះ​អាទិត្យ។ ប្រសិន​បើ​ស្បែក​មាន​ប្រតិកម្ម​ទៅ​នឹង​សារធាតុ​គីមី​ណា​មួយ​នោះ​​ប្រហែល​ជា​អាច​បង្ក​ឲ្យ​មាន​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ។
  • ការ​ធ្វើ​តេស្ត​ឈាម ​ឬ​តេស្ត biopsyស្បែក​(ច្រឹបស្បែក) ​អាច​នឹង​កើត​មាន​ប្រសិន​បើ​គ្រូពេទ្យសង្ស័យ​ថា​កន្ទួលអាច​បង្ក​ដោយ​ជំងឺ​ផ្សេង​ទៀត​ដូចជា​ជំងឺលុយពុស (​lupus) ​ឬជំងឺមេតាបូលីស​ metabolic។

របៀប​ព្យាបាល​បញ្ហា​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ

ពេល​ខ្លះ​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ ការ​ព្យាបាល​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ​អាស្រ័យ​ទៅ​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​រោគ​សញ្ញា​។ ការ​ចៀស​ចេញ​ពី​ពន្លឺ​ព្រះ​អាទិត្យ​អាច​នឹង​ជួយ​ទប់ទល់​នឹង​រោគ​សញ្ញា​ប្រសិន​បើ​បញ្ហាប្រតិកម្ម​នោះ​មាន​ភាព​ស្រួច​ស្រាល។

ក្នុង​ករណី​ស្រួច​ស្រាលគ្រូពេទ្យ​អាច​ចេញ​ថ្នាំ​លេប​ប្រឆាំង​នឹង​អ៊ីស្តារមីន (Histamine) ​ដើម្បី​តតាំង​នឹង​កន្ទួល​​រមាស់ ​ឬ​ក្រែម​ដែល​អាច​រក​ទិញ​បាន​ដូចជា​អាឡូ​វេរ៉ា ​ឬ​ឡេCalamine (ឡេលេបបំបាត់​រមាស់)។

ប្រសិន​បើ​ប្រតិកម្ម​​មាន​ភាព​ធ្ងន់ធ្ងរយើង​​អាច​នឹង​ត្រូវ​ប្រើ​ថ្នាំ​ដូចជា៖

  • ថ្នាំ​ Montelukast  (singulair) ដែល​ច្រើន​ប្រើ​សម្រាប់​ព្យាបាល​រោគ​ហឺត
  • ថ្នាំ​ Corticosteroids
  • ថ្នាំ​ Hydroxychloroquine (Plaquenil) និង​ថ្នាំ​គ្រុន​ចាញ់

គ្រូ​ពេទ្យ​​អាច​នឹង​ណែនាំ​ឲ្យ​ព្យាបាល​តាម​រយៈ phototherapy។ ការ​ព្យាបាល​នេះ​នឹង​រៀប​ចំ​ស្បែក​សម្រាប់​រដូវ​ក្ដៅ​ដោយ​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ជា​ប្រចាំ​ទៅ​នឹង​កាំ​រស្មី​ពណ៌​ស្វាយ​ដែល​ចេញ​ពី​អំពូល​កម្ដៅ​ព្រះ​អាទិត្យ​ក្នុង​រដូវ​ផ្កា​រីក។ ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​យើង​​មិន​ងាយ​ប្រតិកម្ម​ ប៉ុន្តែ​ប្រសិទ្ធភាព​របស់​វា​មិន​បាន​យូរ​អង្វែង​នោះ​ទេ។

សមាគម​​​ក្រុម​គ្រូ​ពេទ្យ​ឯកទេស​សើ​ស្បែក​អង់គ្លេស​បាន​ណែ​នាំ​ការ​ព្យាបាល​ដើម្បី​សាក​ល្បង​ដូចជា៖

  • ថ្នាំ​ Cyclosporine (sandimmune), an immunosuppressant
  • ថ្នាំ​ Omalizumab (xolair)
  • ការ​ផ្លាស់​ប្ដូរ​ plasma
  • ការ​ធ្វើ​ Photopheresis
  • ការ​ចាក់​ immunoglobulin​ តាម​សរសៃ

ការ​ផ្លាស់​ទម្លាប់​រស់​នៅ​ និង​ឱសថ​ប្រើតាម​ផ្ទះ

ការ​ផ្លាស់​ទម្លាប់​នៃ​ការ​រស់​នៅ​ឬ​ឱសថ​ប្រើតាម​ផ្ទះ​ដែល​អាច​ព្យាបាល​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ

ការ​ផ្លាស់​ទម្លាប់​នៃ​ការ​រស់​នៅ​ ឬ​ឱសថ​ប្រើ​តាម​ផ្ទះ​ខាង​ក្រោម​នេះ​​អាច​ជួយយើង​​ត​ទល់​ទៅ​នឹង​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ៖​

  • ជៀស​ចេញ​ពី​ការ​ប៉ះពាល់​នឹង​កម្ដៅ​ព្រះ​អាទិត្យ។ រោគ​សញ្ញា​នៃ​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ​ភាគ​ច្រើន​ ច្រើន​តែ​ប្រសើរ​ឡើង​ឆាប់​រហ័ស​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ម៉ោង ឬ​​ទៅ​ប៉ុន្មាន​ថ្ងៃ​នៅ​ពេល​ដែល​តំបន់​ដែល​រង​ប៉ះពាល់​លែង​ត្រូវ​នឹង​កម្ដៅ​ព្រះ​ទិត្យ​ទៀត។
  • ឈប់​ប្រើប្រាស់​ថ្នាំ​ដែល​ធ្វើ​ឲ្យ​យើង​​ងាយ​ប្រតិកម្ម​ទៅ​នឹង​ពន្លឺ។ ប្រសិន​បើ​យើង​​កំពុង​ប្រើប្រាស់​ថ្នាំ​សម្រាប់​ជំងឺ​ផ្សេងៗ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​​ថា​តើ​ថ្នាំអាច​ធ្វើ​ឲ្យ​ស្បែក​ងាយ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ​ដែរ​ឬ​ទេ។
  • ប្រើប្រាស់​ ឡេ​ផ្ដល់​សំណើម​ដល់ស្បែក។ ការ​ផ្ដល់​សំណើម​ឲ្យ​ស្បែក​អាច​ជួយ​បំបាត់​ស្បែក​ស្ងួត​ និង​ស្បែក​ប្រេះ​ស្រកា។
  • ប្រើ​ឡេ​កាឡាមីន​ និង​អាឡូ​វេរ៉ា

អត្ថបទពាក់ព័ន្ធ៖ 

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sun allergy. https://www.mayoclinic.org/diseases-conditions/sun-allergy/symptoms-causes/syc-20378077. Accessed December 13, 2017.

Everything You Should Know About Solar Urticaria. https://www.healthline.com/health/skin-disorders/solar-urticaria. Accessed December 13, 2017.

កំណែ​ប្រែបច្ចុប្បន្ន

21/05/2021

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

Skin Cancer (មហារីក​ស្បែក​)

Snake skin (ស្បែក​ពស់)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ May 21, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម