ជំងឺរលាកក្រពះរ៉ាំរ៉ៃ កើតឡើងដោយសារស្រទាប់កម្រាលខាងក្នុងរបស់ក្រពះមានការរលាក ហើយរោគសញ្ញា អាចជាអាការៈចុកអួលៗ ឬឈឺជាប់តែម្តង។

ប្រភេទជំងឺរលាកក្រពះរ៉ាំរ៉ៃ ឧស្សាហ៍កើតមានជាងគេ គឺបង្កដោយបាក់តេរី Helicobacter pylori។ ជំងឺនេះ នឹងបានធូរស្រាលឡើងវិញ បើសិនជាបានទទួលការព្យាបាល និងតាមដានត្រឹមត្រូវ។
បាក់តេរី កើតឡើងដោយការផឹកស្រាច្រើនពេក ថ្នាំពេទ្យមួយចំនួន ស្រ្តេសជាប់រហូត ឬជំងឺប្រព័ន្ធការពារនានា សុទ្ធតែអាចបណ្ដាលរលាកក្រពះបានទាំងអស់។ ពេលក្រពះរលាក ស្រទាប់ក្រាលក្រពះ នឹងប្រែប្រួល ហើយកោសិកាការពារមួយចំនួន ក៏នឹងងាប់ផងដែរ ធ្វើឲ្យយើងមានអារម្មណ៍ឆាប់ឆ្អែតជាងរាល់ដង។
ដោយសារជំងឺនេះប្រើរយៈពេលយូរ នឹងធ្វើឲ្យកោសិកាក្នុងក្រពះងាប់ ហើយដុះថ្មីមកវិញ តែប្តូររូបរាងមិនដូចដើមឡើយ។ នេះជាដំណាក់ត្រៀមកើតមហារីក ហើយអាចវិវត្តទៅជា ជំងឺមហារីកក្រពះ បើសិនជាមិនបានព្យាបាលត្រឹមត្រូវ។
ជាធម្មតា ជំងឺរលាកក្រពះរ៉ាំរ៉ៃ នឹងជាមកវិញ បើសិនជាព្យាបាលបានត្រឹមត្រូវ តែត្រូវតាមដានឲ្យបានជាប់លាប់។
តាមការប៉ាន់ស្មាន មនុស្សលើពិភពលោកសរុបប្រមាណ ៥០% បានឆ្លងបាក់តេរី H pylori នេះ ហើយក៏មានជំងឺរលាកក្រពះរ៉ាំរ៉ៃច្រើនផងដែរ។ បាក់តេរីនេះ សម្បូរខ្លាំងនៅតំបន់អាស៊ី និងប្រទេសកំពុងអភិវឌ្ឍន៍។
រោគសញ្ញាជំងឺរលាកក្រពះរ៉ាំរ៉ៃ រួមមាន៖
– ចុកពោះផ្នែកខាងលើ (ចុងដង្ហើម)
– មិនរំលាយអាហារ
– ហើមពោះ
– ចង្អោរ
– ក្អួត
– ភើ
– មិនឃ្លានអាហារ
– ស្រកទម្ងន់
បើសិនជាមានរោគសញ្ញាណាមួយដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់ សូមទៅពិគ្រោះសាជាមួយគ្រូពេទ្យ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។ ល្អបំផុត ពិភាក្សាជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។

ជំងឺរលាកក្រពះរ៉ាំរ៉ៃ មានច្រើនប្រភេទ ដោយប្រភេទឧស្សាហ៍កើតមានបំផុត មានដូចជា ប្រភេទ A ប្រភេទ B និង C ហើយមានមូលហេតុក៏ខុសៗគ្នាដែរ ដោយ៖
– ប្រភេទ A៖ បង្កឡើងដោយប្រព័ន្ធការពារទៅបំផ្លាញកោសិកាក្រពះ ហើយធ្វើឲ្យខ្វះវីតាមីន មានជំងឺស្លេកស្លាំង និងជំងឺមហារីក។
– ប្រភេទ B៖ វាជាប្រភេទសម្បូរជាងគេ បង្កមកពីបាក់តេរី Helicobacter pylori អាចបណ្តាលឲ្យមានដំបៅក្រពះ ដំបៅពោះវៀន និងមហារីក។
– ប្រភេទ C៖ បង្កដោយសារធាតុគីមីផ្សេងៗ ដូចជា ថ្នាំបំបាត់ការឈឺចាប់ (NSAIDs) ស្រា ឬទឹកប្រមាត់។ អាចធ្វើឲ្យសឹកខូចស្រទាប់ក្រាលក្រពះ និងហូរឈាម។
ប្រភេទផ្សេងៗទៀត រួមមាន ការរលាកក្រពះដោយសារការប្រមូលផ្តំុកោសិការលាកក្នុងស្រទាប់ក្រពះ (Giant hypertrophic gastritis) ដែលពាក់ព័ន្ធនឹងកង្វះប្រូតេអ៊ីន ក៏ដូចជា រលាកក្រពះ Eosinophilic gastritis ដែលមានរួមផ្សំជាមួយជំងឺអាលែកហ្ស៊ីផ្សេងៗ ដូចជា ហឺត ឬជំងឺតាអក ជាដើម។
អត្ថបទពាក់ព័ន្ធ៖
កត្តាប្រឈមឲ្យកើតជំងឺរលាកក្រពះរ៉ាំរ៉ៃរួមមាន៖
– ប្រើថ្នាំរយៈពេលយូរ ដូចជា Aspirin និង Ibuprofen
– ផឹកស្រាច្រើនពេក
– មានបាក់តេរី H. pylori
– មានជំងឺមួយចំនួន ដូចជា ជំងឺទឹកនោមផ្អែម ឬខ្សោយតម្រងនោម
– ប្រព័ន្ធការពារខ្សោយ
– ស្រ្តេសខ្លាំង រំខានដល់ប្រព័ន្ធការពារ
– ទឹកប្រមាត់ហូរចូលក្រពះ (ខុសពីធម្មតា) ឬច្រាលទឹកប្រមាត់ឡើងលើ
– ញ៉ាំអាហារខ្លាញ់
– ញ៉ាំអាហារប្រៃ
– ជក់បារី
ការរស់នៅជាមួយបញ្ហាស្រ្តេស ឬមានការប៉ះទង្គិចផ្លូវចិត្ត ក៏អាចធ្វើឲ្យក្រពះ មិនអាចការពារស្រទាប់កម្រាលបានដូចគ្នា។
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
គ្រូពេទ្យនឹងអាចធ្វើតេស្តមួយចំនួនដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់ ដូចជា៖
– តេស្តរកមើលបាក់តេរីធ្វើឲ្យដំបៅក្រពះ
– តេស្តលាមករកមើលឈាមក្រពះ
– ពិនិត្យចំនួនគ្រាប់ឈាម និងជំងឺស្លេកស្លាំង
– ឆ្លុះមើលក្រពះពោះវៀន
វិធីព្យាបាលជំងឺរលាកក្រពះរ៉ាំរ៉ៃ មានដូចជា៖
– ព្យាបាលដោយថ្នាំ៖ គ្រូពេទ្យនឹងឲ្យថ្នាំបន្ថយអាស៊ីដក្រពះ ហើយថ្នាំប្រើញឹកញាប់នោះមានដូចជា៖
– ព្យាបាលដោយការញ៉ាំអាហារ៖ គ្រូពេទ្យអាចនឹងណែនាំឲ្យយើងប្តូររបបអាហារ ដើម្បីកុំឲ្យរលាកក្រពះកាន់តែធ្ងន់ធ្ងរ ដោយគួរចៀសវាងអាហារមួយចំនួនដូចខាងក្រោម៖
អាហារគួរញ៉ាំរួមមាន៖
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– គ្រប់គ្រងរបបអាហារ និងបញ្ហាស្រ្តេស
– បន្ថយរឿងផឹកស្រា និងឈប់ប្រើថ្នាំបំបាត់ការឈឺផ្សេងៗ
– ឈប់ជក់បារី។