មហារីកក្រពះ

មហារីកក្រពះ​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​ក្រពះ​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកក្រពះ

កាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពះ តាមគន្លឹះងាយៗទាំង៥នេះ

ក្រពះ​ស្ថិត​នៅ​​ផ្នែក​ខាង​លើ​នៃ​ពោះ​ផ្នែកខាង​ឆ្វេង ដែល​មាន​មុខងារ​ផ្ទុក​ និង​​រំលាយ​អាហារ។ ជំងឺ​មហារីក​ អាច​វិវត្តន៍​នៅ​ក្នុង​ក្រពះ ព្រម​ទាំង​រាលដាល​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ រួម​ទាំង​កូន​កណ្តុរ​ដែល​នៅ​ជិត​ក្រពះ។ ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពះ​នឹង​កើន​ឡើង​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​​ច្រើន។ ជាក់ស្តែង អ្នក​ជំងឺ​​ជាង​ពាក់កណ្តាល​ដែល​កើត​ជំងឺ​មហារីក​​មួយ​ប្រភេទ​នេះ ច្រើន​តែ​មាន​វ័យ​ចាប់​ពី​៧៥​ឆ្នាំ​ឡើង​ទៅ ហើយ​ជា​ទូទៅ​ បុរស​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​ក្រពះ​ច្រើន​ជាង​ស្ត្រី​។ កត្តា​ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពះ ​ធ្លាប់​ធ្វើ​ការ​វះកាត់​ដំបៅ​ក្រពះ​​កាល​ពី​១៥ ទៅ ២៥​ឆ្នាំ​មុន ដែល​នាំ​​ឲ្យ​ការ​ផលិត​អាស៊ីដ​ក្រពះ​ថយ​ចុះ និង​បណ្តាល​ឲ្យ​បាក់តេរី​ដែល​ផលិត​Nitrite លូតលាស់។ ញ៉ាំ​អាហារ​ប្រៃ​​ ជ្រក់​ និង​ឆ្អើរ​ច្រើន​ជ្រុល ការ​ឆ្លង​បាក់តេរី ​Helicobacter Pyloriរយៈពេល​យូរ ឬ​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ ញ៉ាំ​បន្លែ និង​ផ្លែឈើ​តិចតួច មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​ក្រពះ ធាត់​ជ្រុល ឬ​លើស​ទម្ងន់ មាន​ក្រុម​ឈាម​ប្រភេទ A ញ៉ាំ​គ្រឿងស្រវឹង និង​ជក់​បារី ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពះ ស្លេកស្លាំង និង​ខ្សោយ​នៅ​ពេល​​ធ្វើការ​តិចតួច មិន​ស្រួល​ក្នុង​ពោះ​ផ្នែក​ខាង​លើ​ផ្ចិត ក្អួត ឬ​ចង្អោរ​មាន​ ឬ​គ្មាន​ឈាម​ ស្រក​ទម្ងន់ ក្រហាយ​ទ្រូង ពិបាក​រំលាយ​អាហារ លាមក​មាន​​ឈាម មិន​ឃ្លាន​អាហារ ហើម​ពោះ​ដោយ​សារ​សារធាតុ​រាវ​ ដែល​កើត​ឡើង​នៅ​ដំណាក់កាល​ធ្ងន់ធ្ងរ ប្រសិនបើ​រោគសញ្ញា​ខាង​លើ​កើត​ឡើង​យូរ​ជាង​៣​សប្តាហ៍ យើង​គួរ​តែ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ […]

ស្វែងរក មហារីកក្រពះ

មហារីកក្រពះ

មកដឹងរោគសញ្ញាជំងឺមហារីកក្រពះនៅដំណាក់កាលដំបូងៗ

ការ​រីក​ដុះ​ដាល​នៃ​ដុំ​សាច់​មហារីក​នៅ​ក្នុង​ក្រពះ ហៅ​ថា​ជំងឺ​មហារីក​ក្រពះ ហើយ​វា​កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​ក្រពះ​កើន​ឡើង​ជា​ដុំ​សាច់។ ជំងឺ​សាហាវ​មួយ​នេះ អាច​រាល​ដាល​ទៅ​ផ្នែក​សរីរាង្គ​ដទៃ​ទៀត​បាន​ងាយ ហើយ​បើ​ព្យាបាល​មិន​ទាន់​ពេល​ទេ អាច​គំរាម​កំហែង​ដល់​ជីវិត​​អ្នក​ជំងឺ ដូច​នេះ​យើង​គ្រប់​គ្នា គួរ​ចាប់​អារម្មណ៍​រោគ​សញ្ញា​ក្នុង​ដំណាក់​កាល​ដំបូងៗ​របស់​វា។ ក្នុង​ដំណាក់​កាល​ដំបូង​ៗ មហារីក​ក្រពះ​ចេញ​សញ្ញា​បែប​ម៉េច? វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​មហារីក​ក្រពះ​ចាប់​ផ្ដើម​កើត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ៗ វា​មាន​ចេញ​រោគ​សញ្ញា​ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺ​រលាក​ក្រពះ​ដែរ​ដូច​ជា៖ – ពិបាក​រំលាយ​អាហារ និង​មិន​ស្រួល​ក្រពះ – មាន​អារម្មណ៍​ថា ហើម​ពោះ បន្ទាប់​ពី​បរិភោគ​រួច – ចង្អោរ​តិចតួច – មិន​សូវ​ឃ្លាន​អាហារ – ចុក​ចុង​ដង្ហើម។ ផ្ទុយ​ទៅ​វិញ បើ​ជំងឺ​មហារីក​ក្រពះ​កាន់​តែ​ធ្ងន់ធ្ងរ វា​អាច​បណ្ដាល​អោយ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ដូច​ជា៖ – មាន​អាការៈ​មិន​ស្រួល​ផ្នែក​ខាង​លើ ឬ​ពាក់​កណ្ដាល​នៃ​ពោះ -​ មាន​ឈាម​ក្នុង​លាមក – ក្អួត ឬ​ក្អួត​ឈាម – ស្រក​ទម្ងន់​ – ឈឺ ឬ​ហើម​ពោះ បន្ទាប់​ពី​បរិភោគ​រួច – ខ្សោយ​អស់​កម្លាំង និង​ស្លេក​ស្លាំង ដោយ​សារ​ខ្វះ​កោសិកា​គ្រាប់​ឈាម​ក្រហម។ លោក​វេជ្ជបណ្ឌិតបន្ថែម​ទៀត​ថា សម្រាប់​ជំងឺ​មហារីក​ក្រពះ​នៅ​ក្នុង​ដំណាក់​កាល​ដំបូងៗ​អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ និង​អត្រា​សង្ឃឹម​រស់​បាន​ខ្ពស់ ប៉ុន្តែ​ជំងឺ​មហារីក​ក្រពះ​នេះ កម្រ​នឹង​ចេញ​រោគ​សញ្ញា​ឲ្យ​ដឹង​នៅ​ដំណាក់​កាល​ដំបូង​ណាស់។ កាលណា​បើ​វា​រាល​ដាល​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ហើយ វា​ពិបាក​នឹង​អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ណាស់ និង​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​សង្ឃឹម​រស់​ទាប។ ដូច​នេះ មធ្យោបាយ​ល្អ​តែ​មួយ​ដែល​អាច​ឲ្យ​យើង​ដឹង​ពី​ការ​លូត​លាស់​របស់​កោសិកា​មហារីក គឺ​ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​។


មហារីកក្រពះ

ញ៉ាំត្រីងៀត ត្រីឆ្អើរ អាចកើតមហារីកក្រពះដោយមិនដឹងខ្លួន (វីដេអូ)

មាន​មូល​ហេតុ​ជា​ច្រើន​ជំរុញ​ឲ្យ​យើង​កើត​ជំងឺ​មហារីក​ក្រពះ ក្នុងនោះ​ចំណី​អាហារ​ដើរ​តួនាទី​ឈាន​មុខ​គេ។ លោក​វេជជ្ជ​បណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត អះ​អាង​ថា ការ​សិក្សា​វិទ្យាសាស្ត្រ​រក​ឃើញ​ថា​មាន​សាច់​ដែល​ខ្លោចៗ​ខ្លះ ដូច​ជា​ត្រីងៀត ត្រីឆ្អើរ ជាដើម​នោះ មាន​ផ្ទុកសារធាតុ​គីមី​ម្យ៉ាង ឈ្មោះ នីត្រូហ្សាមីន ញ៉ាំ​ទៅ​អាច​កើត​ជំងឺ​មហារីក​ក្រពះ។ អត្ថបទពាក់ព័ន្ធ: ចូលចិត្តញ៉ាំអាហារអាំង-ឆ្អើរ ប្រយ័ត្នជួបជំងឺកាចៗទាំងនេះ អាហារទាំងនេះ អ្នកឈឺក្រពះគួរតម បើមិនចង់ប៉ះពាល់កាន់តែខ្លាំង សញ្ញាសំខាន់ៗ បញ្ជាក់ថាយើងមានមេរោគក្នុងក្រពះ ជំងឺទាំង៥នេះហើយ ឧស្សាហ៍កើតញឹកញាប់លើក្រពះ ឧស្សាហ៍​​ឈឺឆ្អល់ក្នុង​ពោះ អាច​សាក​វិធី​នេះ​បាន ពិតទេ ញ៉ាំអាហារមិនទៀងពេល ធ្វើឲ្យយើងឈឺក្រពះ? ៨ ចំណុច ​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ២នេះ ជំងឺទាំង៥នេះហើយ ឧស្សាហ៍កើតញឹកញាប់លើក្រពះ ចៀស​បាន​ប៉ុន្មាន​រឿង​នេះ មិនព្រួយ​ឈឺ​​ក្រពះ-​ពោះវៀន ចូលចិត្តញ៉ាំហឹរខ្លាំង អាចបណ្តាលឲ្យរលាកក្រពះអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


មហារីកក្រពះ

Chronic Gastritis (ជំងឺរលាកក្រពះរ៉ាំរ៉ៃ)

និយមន័យ១‑ អ្វីទៅជាជំងឺរលាកក្រពះរ៉ាំរ៉ៃ? ជំងឺ​រលាក​ក្រពះ​រ៉ាំ​រ៉ៃ​ កើត​ឡើង​ដោយ​សារ​ស្រទាប់​កម្រាល​ខាង​ក្នុង​របស់​ក្រពះ​មាន​ការ​រលាក ហើយ​រោគ​សញ្ញា​​ អាច​​ជា​អាការៈ​ចុក​អួលៗ ឬ​ឈឺ​ជាប់​តែ​ម្តង។ ប្រភេទ​ជំងឺរលាក​ក្រពះ​រ៉ាំរ៉ៃ ឧស្សាហ៍​កើត​មានជាង​គេ​ គឺ​បង្ក​ដោយ​បាក់តេរី Helicobacter pylori។ ជំងឺ​នេះ នឹង​បាន​ធូរ​ស្រាល​ឡើង​វិញ បើសិន​ជា​បាន​ទទួល​ការ​ព្យាបាល​ និង​តាម​ដាន​ត្រឹម​ត្រូវ។ បាក់តេរី កើត​ឡើងដោយ​ការ​ផឹកស្រា​ច្រើន​ពេក ថ្នាំពេទ្យ​​មួយ​ចំនួន ស្រ្តេស​ជាប់​រហូត ឬ​ជំងឺ​ប្រព័ន្ធ​ការពារ​នានា សុទ្ធ​តែ​អាច​បណ្ដាល​​រលាក​ក្រពះ​បាន​ទាំង​អស់។ ពេល​ក្រពះ​រលាក ស្រទាប់​ក្រាល​ក្រពះ ​នឹង​ប្រែប្រួល​ ហើយ​កោសិកា​ការពារ​មួយ​ចំនួន​ ក៏នឹង​ងាប់ផងដែរ ​ធ្វើឲ្យ​​យើង​មាន​អារម្មណ៍​​ឆាប់​ឆ្អែត​ជាង​រាល់​ដង។ ដោយ​សារជំងឺ​នេះ​ប្រើ​​រយៈ​ពេល​យូរ ​នឹង​ធ្វើឲ្យ​​កោសិកា​ក្នុង​ក្រពះ​ងាប់ ហើយ​ដុះ​ថ្មី​មក​វិញ​ តែ​ប្តូរ​រូប​រាង​មិន​ដូច​ដើម​ឡើយ។ នេះ​ជា​ដំណាក់​ត្រៀម​កើត​មហារីក ហើយ​​អាច​​វិវត្តទៅ​ជា ​ជំងឺមហារីក​ក្រពះ បើ​សិន​ជា​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ។ ជា​ធម្មតា ជំងឺរលាក​ក្រពះ​រ៉ាំ​រ៉ៃ ​នឹង​ជា​មក​វិញ​ បើ​សិន​ជា​ព្យាបាល​បាន​ត្រឹម​ត្រូវ តែ​ត្រូវ​តាម​ដានឲ្យបាន​ជាប់​លាប់។ ២‑ ជំងឺរលាក​ក្រពះ​រ៉ាំ​រ៉ៃកើត​មានញឹកញាប់ដែរទេ? តាម​ការ​ប៉ាន់​ស្មាន មនុស្ស​លើ​ពិភព​លោក​សរុប​ប្រមាណ ៥០% បាន​ឆ្លង​បាក់តេរី H pylori នេះ ហើយ​ក៏​មាន​ជំងឺ​រលាក​ក្រពះ​រ៉ាំ​រ៉ៃ​ច្រើន​ផង​ដែរ។ បាក់តេរី​នេះ សម្បូរ​ខ្លាំង​​នៅ​តំបន់​អាស៊ី​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ រោគសញ្ញា៣‑ រោគសញ្ញាជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​ រួម​មាន៖ – ចុក​ពោះ​ផ្នែក​ខាង​លើ (ចុង​ដង្ហើម) – មិន​រំលាយ​អាហារ – ហើម​ពោះ – ចង្អោរ – ក្អួត – ភើ – មិន​ឃ្លាន​អាហារ – ស្រក​ទម្ងន់ ៤‑ ពេលណាត្រូវទៅជួបគ្រូពេទ្យ? បើ​សិន​ជា​មាន​រោគ​សញ្ញា​ណាមួយ​ដូច​បាន​រៀប​រាប់​ខាង​លើ​ ឬ​មាន​ចម្ងល់ សូម​ទៅ​ពិគ្រោះ​សា​ជាមួយ​គ្រូពេទ្យ​ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ។ […]


មហារីកក្រពះ

Stomach Cancer (មហារីកក្រពះ)

និយមន័យ១- អ្វី​ជា​ជំងឺ​មហារីក​ក្រពះ? មហារីក​ក្រពះ សំដៅ​ទៅ​លើ​ការ​រីក​ដុះ​ដាល​នៃ​ដុំ​មហារីក​ក្នុង​ក្រពះ កើត​ឡើង​នៅ​ពេល​មាន​កោសិកា​ក្រពះ​កើន​ឡើង​ជា​ដុំ​សាច់។ មហារីក​ក្រពះ ជា​ជំងឺឧស្សាហ៍​កើត​មាន និង​ងាយ​រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត។ បើ​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ អាច​ស្លាប់​តែ​ម្តង។ ២- មហារីក​ក្រពះ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? គ្រប់​គ្នា​សុទ្ធ​តែ​អាច​កើត​មហារីក​ក្រពះ ប៉ុន្តែ​ប្រុសៗ​មាន​អាយុ​លើស​ពី ៤០ឆ្នាំ មាន​ហានិភ័យ​ខ្ពស់​ជាង​ស្រីៗ។ យ៉ាង​ណា យើង​នៅ​តែ​អាច​កាត់​បន្ថយ​អត្រា​ប្រឈម​កើត​មហារីក​ក្រពះ​បាន។ បើ​មាន​ចម្ងល់ សូម​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ។ រោគសញ្ញា៣- រោគសញ្ញា​មហារីក​ក្រពះ​មាន​អ្វី​ខ្លះ? មហារីក​ក្រពះ ជា​ទូទៅ​មិន​មាន​រោគ​សញ្ញា​នោះ​ទេ​ ពេល​ដែល​ដុំ​សាច់​ដុះ យើង​នឹង​មាន​អាការៈ​ឈឺ​ពោះ ចង់​ក្អួត និង​លែង​ឃ្លាន​អាហារ​ជាដើម។ រោគ​សញ្ញា​ផ្សេង​ទៀត អាច​មាន​ដូច​ជា តឹង​ពោះ​ពេល​ញ៉ាំ​អាហារ​រួច ពិបាក​លេប​អាហារ ក្រហាយ​ក្រពះ ស្រក​ទម្ងន់ លាមក​មាន​ឈាម មាន​ដុំ​អាច​ប៉ះ​បាន តឹង​ណែន​ក្រពះ​ក្រោយ​ញ៉ាំ​អាហារ​រួច និង​មាន​ទឹក​ក្នុង​ពោះ (ទាច​ទឹក)។ អាច​មាន​រោគ​សញ្ញា​ខ្លះ​ទៀត មិន​បាន​រ៉ាយរ៉ាប់​នៅ​ខាង​លើ ហេតុនេះ មាន​ចម្ងល់ ឬ​មន្ទិល​សង្ស័យ សូម​ទាក់​ទង​ទៅ​កាន់​គ្រូ​ពេទ្យ​ជំនាញ។ ៤- ពេល​ណាគួរ​ទៅ​ជួប​ពេទ្យ? បើ​យើង​មាន​រោគ​សញ្ញា​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជា​មួយ​​គ្រូ​ពេទ្យ​ជំនាញ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ។ មូលហេតុបង្ក៥- មូលហេតុ​បង្ក​ឲ្យ​កើត​មហារីក​ក្រពះ មូល​ហេតុ​ពិត​ប្រាកដបង្ក​ឲ្យ​កើត​មហារីក​ប្រភេទ​នេះ នៅ​មិន​ទាន់​រក​ឃើញ​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​កត្តា​ជំរុញ​ឲ្យ​កើត​មាន​មហារីក​ក្រពះ មាន​ដូច​ជា របប​អាហារ​សម្បូរ​សារធាតុ​នីត្រាត (Nitrates) អាច​ធ្វើ​ឲ្យ​មាន​ការ​កើន​ហានិភ័យ​កើត​មហារីក​នេះ។ សារធាតុ​នីត្រាត មាន​នៅ​ក្នុង​អាហារ​មាន​ជាតិ​ផ្សែង និង​ប្រៃ ត្រូវ​បាន​បំប្លែង​ដោយ​បាក់តេរី​ទៅ​ជា​នីទ្រី […]


មហារីកក្រពះ

Stomach Polyps (ដុសាច់ក្នុងក្រពះ)

និយមន័យ ១- អ្វី​ទៅ​ជា​ជំងឺ​ដុំសាច់ក្នុង​ក្រពះ? សំដៅលើ​ដុំ​កោសិកា​ជា​ច្រើន​​ដុះ​តាម​ផ្ទៃ​ក្រពះ ហើយ​ជា​ជំងឺ​កម្រ​កើត​មាន និង​មិន​បង្ក​ជា​សញ្ញា​រំខាន​អ្វី​ឡើយ។ ភាគ​ច្រើន​គ្រូពេទ្យ​រក​ឃើញ​ដោយ​ចៃដន្យ​តាម​រយៈ​ការ​​ពិនិត្យ​​ក្រពះ​ ដោយសារ​បញ្ហា​ផ្សេងៗ។ ដុំសាច់​ច្រើន​មិន​បង្ក​ជា​មហារីកទេ​ តែមាន​ឫសដុំ​ប្រភេទ​ខ្លះ អាចបង្កើន​ហានិភ័យ​វិវដ្តទៅជា​មហារីក​ក្រពះ​នៅថ្ងៃ​មុខ។ អាស្រ័យ​លើ​ប្រភេទ​ដុំសាច់​ ការ​ព្យាបាល​អាច​នឹង​វះកាត់​យក​ចេញ​ ឬ​តាមដាន​បន្ត​ក្រែង​មាន​ការ​ប្រែប្រួល។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ២- ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? មក​ទល់​នឹង​ពេល​នេះ នៅ​មិន​ទាន់​ដឹង​កត្តា​បង្ក​ឲ្យ​មានជំងឺ​នេះ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ប៉ុន្តែករណី​ជាច្រើន​កើត​លើ​មនុស្ស​ចាស់។ យ៉ាង​ណា​ យើង​នៅ​តែ​អាច​គ្រប់គ្រង និង​បង្ការ​បាន។ រោគសញ្ញា ៣- ​រោគ​សញ្ញាមាន​អ្វី​ខ្លះ? ដុំ​សាច់ក្នុង​ក្រពះ ​ជា​ធម្មតា​​មិន​បង្ក​រោគសញ្ញា​អ្វី​ឡើយ តែ​ពេល​ដុំសាច់រីកធំ នឹង​បញ្ចេញ​ដំបៅ ​អាច​រីករាល​ដាល​ពេញ​ពេញ​​លើ​ផ្ទៃ​ក្រពះ។ ករណី​កម្រ​ ដុំ​សាច់​អាចទៅ​រាំង​ស្ទះ​ផ្លូវ​តភ្ជាប់ ​រវាង​ក្រពះ​ និង​ពោះវៀន​តូច។ ករណី​នេះ នឹង​បង្ក​ចេញ​ជា​រោគ​សញ្ញា​ដូច​ជា៖ – ឈឺ​​ពេល​ប៉ះ​ពោះ – ចង្អោរ – ឈាម​ក្នុង​លាមក – ស្លេក​ស្លាំង ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? ​ធ្វើ​រោគ​វិនិច្ឆ័យ ​និង​ព្យាបាល​​ទាន់​ពេល​វេលា ​អាច​បញ្ឈប់​ស្ថានភាព​ជំងឺកុំ​ឲ្យ​ធ្ងន់ធ្ងរ ​និង​បង្ការ​កុំ​ឲ្យ​​គ្រោះថ្នាក់​ផ្សេងទៀត។ ​គួរ​សាកសួរ​គ្រូពេទ្យ​ឲ្យ​បាន​លឿន​តាម​អាច​ធ្វើ​បាន។ បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្ស​គ្រប់​រូបមិន​​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​​ល្អបំផុត ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុបង្ក ៥- មូលហេតុ​បង្ក​មាន​អ្វី​ខ្លះ? មូលហេតុ​មាន​ច្រើន តែ​មូលហេតុ​តែង​ប្រទះ​ច្រើន​ជាង​គេ​រួម​មាន៖ – រលាក​ក្រពះ​រ៉ាំរ៉ៃ៖ គ្រូពេទ្យ​ជឿ​ថា ជំងឺ​នេះ​អាច​បង្ក​ឲ្យ​​លេច​ចេញ​ដុំសាច់​ តម្រូវ​ឲ្យ​គ្រូពេទ្យ​ត្រូវ​កាត់​យក​ដុំ​ទាំង​នោះ​ចេញ។ – ជំងឺ​ដុំសាច់​តំណពូជ៖ អាច​ជា​រឿង​កម្រ​ តែ​ជំងឺ​តំណពូជ​ អាច​បង្ក​ដុំ​សាច់​នេះ​បាន​ដូច​គ្នា។ – ប្រើ​ថ្នាំ​ក្រពះ​មួយ​ចំនួន​ជា​ប្រចាំ៖ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ