backup og meta

កាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពះ តាមគន្លឹះងាយៗទាំង៥នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 02, 2023

    កាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពះ តាមគន្លឹះងាយៗទាំង៥នេះ

    ក្រពះ​ស្ថិត​នៅ​​ផ្នែក​ខាង​លើ​នៃ​ពោះ​ផ្នែកខាង​ឆ្វេង ដែល​មាន​មុខងារ​ផ្ទុក​ និង​​រំលាយ​អាហារ។ ជំងឺ​មហារីក​ អាច​វិវត្តន៍​នៅ​ក្នុង​ក្រពះ ព្រម​ទាំង​រាលដាល​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ រួម​ទាំង​កូន​កណ្តុរ​ដែល​នៅ​ជិត​ក្រពះ។ ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពះ​នឹង​កើន​ឡើង​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​​ច្រើន។ ជាក់ស្តែង អ្នក​ជំងឺ​​ជាង​ពាក់កណ្តាល​ដែល​កើត​ជំងឺ​មហារីក​​មួយ​ប្រភេទ​នេះ ច្រើន​តែ​មាន​វ័យ​ចាប់​ពី​៧៥​ឆ្នាំ​ឡើង​ទៅ ហើយ​ជា​ទូទៅ​ បុរស​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​ក្រពះ​ច្រើន​ជាង​ស្ត្រី​។

    កត្តា​ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពះ

    • ​ធ្លាប់​ធ្វើ​ការ​វះកាត់​ដំបៅ​ក្រពះ​​កាល​ពី​១៥ ទៅ ២៥​ឆ្នាំ​មុន ដែល​នាំ​​ឲ្យ​ការ​ផលិត​អាស៊ីដ​ក្រពះ​ថយ​ចុះ និង​បណ្តាល​ឲ្យ​បាក់តេរី​ដែល​ផលិត​Nitrite លូតលាស់។
    • ញ៉ាំ​អាហារ​ប្រៃ​​ ជ្រក់​ និង​ឆ្អើរ​ច្រើន​ជ្រុល
    • ការ​ឆ្លង​បាក់តេរី ​Helicobacter Pyloriរយៈពេល​យូរ ឬ​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ
    • ញ៉ាំ​បន្លែ និង​ផ្លែឈើ​តិចតួច
    • មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​ក្រពះ
    • ធាត់​ជ្រុល ឬ​លើស​ទម្ងន់
    • មាន​ក្រុម​ឈាម​ប្រភេទ A
    • ញ៉ាំ​គ្រឿងស្រវឹង និង​ជក់​បារី

    មហារីកក្រពះ៣

    រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពះ

    • ស្លេកស្លាំង និង​ខ្សោយ​នៅ​ពេល​​ធ្វើការ​តិចតួច
    • មិន​ស្រួល​ក្នុង​ពោះ​ផ្នែក​ខាង​លើ​ផ្ចិត
    • ក្អួត ឬ​ចង្អោរ​មាន​ ឬ​គ្មាន​ឈាម​
    • ស្រក​ទម្ងន់
    • ក្រហាយ​ទ្រូង ពិបាក​រំលាយ​អាហារ
    • លាមក​មាន​​ឈាម
    • មិន​ឃ្លាន​អាហារ
    • ហើម​ពោះ​ដោយ​សារ​សារធាតុ​រាវ​ ដែល​កើត​ឡើង​នៅ​ដំណាក់កាល​ធ្ងន់ធ្ងរ

    ប្រសិនបើ​រោគសញ្ញា​ខាង​លើ​កើត​ឡើង​យូរ​ជាង​៣​សប្តាហ៍ យើង​គួរ​តែ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា។

    គន្លឹះ​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពះ

  • កាត់បន្ថយ​​ការ​ញ៉ាំ​អាហារ​ជ្រក់​ និង​ឆ្អើរ
  • កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​​ជៀសវាង​ជក់បារី​
  • ញ៉ាំ​ផ្លែឈើ និង​បន្លែ​បៃតង​ជា​រៀង​រាល់​ថ្ងៃ
  • អ្នក​ដែល​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​ក្រពះ គួរ​ទៅ​ពិនិត្យ​ក្រពះ​ក្នុង​មួយ​ឆ្នាំ​ម្តង​ ចាប់​ពី​អាយុ​៤០​ឆ្នាំ​ឡើង​ទៅ
  • ហាត់ប្រាណ​ជា​រៀង​រាល់​ថ្ងៃ។
  • អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 02, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម