backup og meta

ជំងឺមហារីកក្រពះដំណាក់កាលដំបូង អាចចេញសញ្ញាទាំងនេះលើផ្ទៃមុខ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 26, 2023

    ជំងឺមហារីកក្រពះដំណាក់កាលដំបូង អាចចេញសញ្ញាទាំងនេះលើផ្ទៃមុខ

    មហារីក​ក្រពះ​កើត​ឡើង​ដោយ​សារ​តែ​កោសិកា​មិន​ប្រក្រតី​​លូតលាស់​នៅ​លើ​ស្រទាប់​ខាង​ក្នុង​នៃ​​ក្រពះ។ ជាក់​ស្ដែង មហារីក​ប្រភេទ​នេះ​កម្រ​​បង្ហាញ​រោគសញ្ញា​នៅ​ដំណាក់​កាល​ដំបូង​ណាស់​ ​ឬ​អាច​បង្ហាញ​រោគ​សញ្ញា​មិន​ច្បាស់លាស់។ ​ យ៉ាង​ណា​មិញ មហារីក​ក្រពះ​ក៏​ពាក់ព័ន្ធ​នឹង​​បញ្ហា​ស្បែក​ផង​ដែរ ជា​ពិសេស​​ចេញ​រោគសញ្ញា​នៅ​លើ​​ផ្ទៃ​មុខ​តែ​ម្ដង ដែល​ជា​​ធម្មតា​ ​កើត​ឡើង​នៅ​ពេល​ជំងឺ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​។

    រោគសញ្ញា​លើ​ស្បែក​

    ជំងឺ​មហារីក​ក្រពះ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ស្បែក​ដ៏​កម្រ​មួយ​​ឈ្មោះ​ថា Papuloerythroderma of Ofuji ដែល​នាំ​ឲ្យ​ស្បែក​កើត​មាន​កន្ទួល​ពកតូច​ៗ​  ហើម​​របក​ស្បែក​ស្ទើរ​តែ​ពាសពេញ​រាងកាយ និង​​ភាគ​ច្រើន​កើត​នៅ​លើ​ផ្ទៃ​មុខ។ លើស​ពី​នេះ ជំងឺ​មហារីក​ក្រពះ​ក៏​ប៉ះពាល់​ដល់​ស្រទាប់​មុយកឺ ចង្កោម​ក្រពេញ​ជុំវិញ​ស្បែក​ និង​កូន​កណ្ដុរ ព្រម​ទាំង​នាំ​ឲ្យ​ស្បែក​យើង​ឡើង​រមាស់​ថែម​ទៀត​ផង​។

    ចង់គណនា BMR ចុចទីនេះ!

    ​រោគសញ្ញា​ដំបូង​ផ្សេង​ទៀត

    ក្រៅ​ពី​បញ្ហា​ស្បែក​ រោគសញ្ញា​ដំណាក់កាល​ដំបូង​ផ្សេង​ទៀត​ រួម​មាន​​ មិន​ឃ្លាន​អាហារ ស្រក​ទម្ងន់​ភ្លាម​ៗ ឈឺ​ពោះ ឬ​ហើម​នៅ​ក្នុង​ពោះ។ រោគ​សញ្ញា​ដទៃ​ទៀត​មាន​ ក្រហាយ​ទ្រូង ពិបាក​រំលាយ​អាហារ ចង្អោរ និង​ក្អួត​ដែល​អាច​មាន​ ឬ​គ្មាន​ឈាម។ ម្យ៉ាង​វិញ​ទៀត អ្នក​ជំងឺ​អាច​មាន​អារម្មណ៍​ឆ្អែត បន្ទាប់​ពី​ញ៉ាំ​អាហារ​តិចតួច​ប៉ុណ្ណោះ។

    កត្តា​ហានិភ័យ​

    ​ភាគ​ច្រើន​ អ្នក​ដែល​កើត​ជំងឺ​មហារីក​ក្រពះ​ច្រើន​តែ​ជា​អ្នក​មាន​អាយុ​លើស​ពី៦០​ឆ្នាំ។ កត្តា​ហានិភ័យ​ចម្បង​​ដ៏​ធំ​មួយ​ទៀត​ គឺ​របប​អាហារ​តែ​ម្ដង។ ចំពោះ​របប​អាហារ​ដែល​ប្រៃ​ខ្លាំង ​​អាហារ​ឆ្អើរ និង​ផ្អាប់​ ព្រម​ទាំង​ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​តិចតួច​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​​មហារីក​ក្រពះ​​នេះ​ដែរ។ លើស​ពី​នេះ អ្នក​ដែល​ជួប​បញ្ហា​​រលាក​ ឬ​ក្រហាយ​ក្រពះ​រ៉ាំរ៉ៃ វះកាត់​ក្រពះ​ពី​មុន​ ឬ​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​ក្រពះ បញ្ហា​ច្រាល​​អាសុីដក្រពះ ធាត់​ជ្រុល និង​​អ្នក​ជក់​បារី​គឺ​សុទ្ធ​តែ​អាច​មាន​​ឱកាស​កើត​ជំងឺ​នេះ​ខ្ពស់​ដូច​គ្នា​។

    មហារីកក្រពះ

    អត្ថបទគួរអាន៖

    គន្លឹះ​បង្ការ​ជំងឺ​មហារីក​ក្រពះ

    ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពះ​ យើង​គួរ​​ញ៉ាំ​ផ្លែឈើ​ចម្រុះ និង​បន្លែ​បៃតង​។ ជាង​នេះ​ទៅ​ទៀត យើង​មិន​គួរ​រំលង​ពពួក​គ្រាប់​ធញ្ញជាតិ​​ ព្រម​ទាំង​​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ​ជក់​បារី ​ក៏​ដូចជា​ជៀសវាង​​​​ពពួក​អាហារ​ផ្អាប់ ទើប​ជា​ការ​ប្រសើរ។

    ចំណុចសំខាន់

    ជំងឺ​មហារីក​ក្រពះ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ស្បែក​ដ៏​កម្រ​មួយ​​ឈ្មោះ​ថា Papuloerythroderma of Ofuji ដែល​នាំ​ឲ្យ​ស្បែក​កើត​មាន​កន្ទួល​តូច​ៗ​ (small raised bumps on the skin) ហើម​​របក​ស្បែក​ស្ទើរ​តែ​ពាសពេញ​រាងកាយ និង​​ភាគ​ច្រើន​កើត​នៅ​លើ​ផ្ទៃ​មុខ។ លើស​ពី​នេះ ជំងឺ​មហារីក​ក្រពះ​ក៏​ប៉ះពាល់​ដល់​ស្រទាប់​មុយកឺ ចង្កោម​ក្រពេញ​ជុំវិញ​ស្បែក​ និង​កូន​កណ្ដុរ ព្រម​ទាំង​នាំ​ឲ្យ​ស្បែក​យើង​ឡើង​រមាស់​ថែម​ទៀត​ផង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 26, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម