ប្រតិកម្មអាលែកហ្ស៊ី
ប្រសិនបើយើងអាលែកហ្ស៊ីនឹងសារធាតុPPD នោះស្បែកក្បាល និងមុខរបស់យើងអាចនឹងចាប់ផ្ដើមរមាស់ និងហើម ហើយដងខ្លួនយើងវិញក៏អាចឡើងរមាស់ និងអាចមានអារម្មណ៍មិនស្រួលខ្លួន។ រោគសញ្ញាទាំងនេះ អាចចេញនៅមួយរយៈពេលខ្លី បន្ទាប់ពីប៉ះពាល់ ខណៈប្រតិកម្មកម្រិតធ្ងន់ធ្ងរមួយទៀត អាចនឹងចេញតែប៉ុន្មាននាទីក្រោយប៉ះពាល់ប៉ុណ្ណោះ។
រោគសញ្ញាប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរទាំងនោះរួមមាន៖
- រមាស់ស្បែក
- ហើមភ្នែក បបូរមាត់ ដៃ និងជើង ហើយត្របកភ្នែកវិញអាចហើមខ្លាំង
- មានអារម្មណ៍ធេងធោង ឬសន្លប់
- ហើមមាត់ បំពង់ក និងអណ្ដាត ដែលធ្វើឲ្យពិបាកដកដង្ហើម
- ក្អួត ឬចង្អោរ
- បាត់បង់ស្មារតី ឬដួលសន្លប់
៤. ដោះស្រាយបែបណា?
បើយើងឃើញមានចេញរោគសញ្ញាប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរ ត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។ ប៉ុន្តែបើយើងច្បាស់ថាបញ្ហាកើតមានក្រោយលាបថ្នាំសក់មិនធ្ងន់ធ្ងរ គ្រាន់តែមានការរំខាន យើងអាចកក់សក់ជាមួយសាប៊ូដើម្បីជម្រះថ្នាំសក់ដែលនៅសេសសល់ចេញ។ មួយវិញទៀតចំពោះបញ្ហាលើស្បែក យើងអាចប្រើក្រែមលាបស្បែកមួយចំនួនដើម្បីលាបបំបាត់រោគសញ្ញាបាន។ ក្រែមទាំងនោះ យើងអាចសាកសួរឱសថការី ឬទៅជួបគ្រូពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យបន្ថែម និងចេញវេជ្ជបញ្ជាសម្រាប់ក្រែមដែលត្រូវប្រើ។