ប្រយ័ត្ន​ផង! ឧស្សាហ៍ឡើងឈាម អាច​​គាំងបេះដូង

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 15/07/2020 . អាន 3 នាទី
Share now

សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជា​កត្តា​ហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះដូង ហើយ​ដូច “Hello គ្រូពេទ្យ” ធ្លាប់​ប្រាប់​អ៊ី​ចឹង អារឿង​ឡើង​ឈាម មិន​សំដៅ​លើ​ចាស់ ឬ​ក្មេង អាច​កើត​ឡើង​គ្រប់​ពេល បើធ្វេស​ប្រហែស​រស់​នៅ​គ្មាន​ផាសុកភាព​នោះ។

ករណី​ស្លាប់​បណ្តាលលើស​ឈាម រួម​មាន ខ្សោយ​បេះដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង ជំងឺ​ថប់​បារម្ភ ជាដើម​នោះ ត្រូវគេ​រាយការណ៍ ភាគ​ច្រើន​កើត​លើ​​អ្នក​លើស​ឈាម។

គាំង​បេះដូង មាន​ន័យ​ថា ទាំង Systolic និង Diastolic hypertension សុទ្ធ​តែ​ជា​កត្តា​ប្រឈម​គ្រោះ​ថ្នាក់​ខ្ពស់។ ករណី​កើន​សម្ពាធ​ឈាម​ជាង​មុន គឺ​បង្កើន​ហានិភ័យ​កាន់​តែ​ខ្លាំង​ឡើង ​ទោះ​បីកត្តា​បង្ក​គ្រោះ​ថ្នាក់​ចម្បង ដូច​ជា ​ទឹក​នោម​ផ្អែម ​ជក់បារី និង​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ មិន​មាន​ក៏​ដោយ ក៏​កត្តា​គ្រោះ​ថ្នាក់​បង្ក​ដោយ​ការ​ឡើង​សម្ពាធ​ឈាម​នៅ​តែ​មាន។

១- ជំងឺ​គាំង​បេះដូង​កើត​ឡើង​ដោយ​របៀប​ណា?

គាំង​បេះដូង គឺ​ជា​ជំងឺ​ដែល​គំរាម​កំហែង​ដល់​ជីវិត កើត​ឡើង​នៅ​ពេល​ដែល​ចរន្ត​លំហូរ​ឈាម​ទៅ​កាន់​បេះដូង ត្រូវ​រាំង​ខ្ទប់។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​ការ​កក​ដុំ​ខ្លាញ់ សម្រក​ទម្ងន់ និង​សារធាតុ​ផ្សេងៗ​ទៀត បង្កើត​ជា​ដុំ​កក​នៅ​ក្នុង​សរសៃ​ឈាម​អាកទែ ដែល​មាន​នាទី​នាំ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង។ ការ​បង្អាក់​ចរន្ត​ឈាម​ហូរ អាច​បណ្ដាល​ឲ្យ​ខូច​ខាត ឬ​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​សាច់ដុំ​បេះដូង។

ជំងឺ​ថប់​បារម្ភអាច​បង្ហាញ​បាន​តាម​រយៈ​រោគ​សញ្ញា​មួយ​ចំនួន ហើយ​រោគ​សញ្ញា​ជួប​ច្រើន​ជាង​គេ សម្ពាធ​ក្នុង​ទ្រូង តឹង ឈឺ ឬ​រមួល មាន​អារម្មណ៍​ឈឺក្នុង​ទ្រូង ឬ​ដៃ។ ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​គ្នា​ដែល​មាន​ជំងឺ​នេះ មាន​រោគ​សញ្ញា​ដូច​គ្នា​ ឬ​ធ្លាប់​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ដូច​គ្នា​នោះ​ដែរ។

ឧស្សាហ៍ឡើងឈាម អាច​ធ្វើ​ឲ្យ​គាំងបេះដូង Hello គ្រូពេទ្

 អត្ថបទ​ពាក់​ព័ន្ធ៖

២- លើស​ឈាម និង​គាំង​បេះដូង

ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់ បង្ក​ឡើង​មក​ពី​ការ​កក​ស្ទះ ធ្វើ​ឲ្យ​មាន​ជញ្ជាំង​រារាំង​ក្នុង​សរសៃ​ឈាម។ យូរៗ​ទៅ នឹង​បំផ្លាញ​សរសៃ​ឈាម​អាកទែ ងាយ​នឹង​បង្កើត​ជា​រនាំង​រាំង​ស្ទះ ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​ចង្អៀត។ អាការៈ​ប្រភេទ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ជំងឺ​គ្រិន​សរសៃ​ឈាម (Artherosclerosis)។

កំណក​ឈាម នឹង​ប្រែ​ក្លាយ​ទៅ​ជា​ទម្រង់​ដូច​សរសៃ​អាក់ទែ រឹង​ស្អិត។ ពេល​សរសៃ​ឈាម​បេះដូង​ស្ទះ​ដោយ​សារ​កំណក​រឹង​ស្អិត ឬ​កំណក​ឈាម នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ចរន្ត​ឈាម​ហូរ​ទៅ​សាច់​ដុំ​បេះដូង បណ្តាល​ឲ្យ​ខ្វះ​អុកស៊ីហ្សែន និង​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត។ ជា​លទ្ធផល ធ្វើ​ឲ្យ​ខូច​ខាត ឬ​ស្លាប់​ផ្នែក​ខ្លះ​នៃ​សាច់ដុំ​បេះដូង ដែល​យើង​ហៅ​ថា គាំងបេះដូង (Myocardial infarction) នេះ​ឯង។

ក្រៅ​ពី​ឈឺ​ទ្រូង ឬ​ដៃ មាន​អារម្មណ៍​មិន​ស្រួល អាការៈ​គាំង​បេះដូង អាច​បង្ហាញ​ការ​ឈឺ​ចាប់ ឬ​មិន​ស្រួល​ផ្នែក​ខ្នង កញ្ចឹង​ក ឬ​ថ្គាម​ផង​ដែរ។ ក្រៅពី​នេះ មាន​អាការៈ​ផ្សេង​ទៀត ដូច​ជា ចង្អោរ ដក​ដង្ហើម​ផុតៗ ឈឺ​ពោះ ឬ​ឈឺ​ក្បាល​មិន​ឈប់។

ករណី​គាំង​បេះដូង​ខ្លះ កើត​ឡើង​ភ្លាមៗ ប៉ុន្តែ​ពេល​ខ្លះ អ្នក​ជំងឺ​ជា​ច្រើនអាច​នឹង​ទទួល​សញ្ញា ឬ​រោគ​សញ្ញា​ជា​មុន អាចច្រើន​ម៉ោង ច្រើន​ថ្ងៃ ឬ​ច្រើន​អាទិត្យ​ក៏​មាន។ សញ្ញា​ព្រមាន​បញ្ហា​ដំបូង អាច​ជា​ឈឺ​ចុក​ទ្រូង​ខ្លាំង​ទៅៗ កើត​ឡើង​ដោយ​ការ​ធ្វើ​សកម្មភាព ហើយ​បាត់​ទៅ​វិញ​ក្រោយ​សម្រាក​ស្ងៀម។

ប្រសិន​បើ​គ្នា​យើង ឬ​មាន​អ្នក​ផ្ទៃ​ពោះធ្លាប់​មាន​សញ្ញា​ព្រមាន​បញ្ហា​ដំបូង​ណាមួយ ប្រញាប់​ទៅ​រក​ជំ​នួយ​​ភ្លាមៗ ទោះ​បី​ជា​មិន​ប្រាកដ​ថា ជា​អាការៈ​គាំង​បេះដូង​ក៏​ដោយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    បើ​មាន​ជំងឺទាំងនេះ ​យើងអាច​នឹង​​លើស​ឈាម​ដោយ​ស្វ័យប្រវត្តិ មិន​ថា​ចាស់ ក្មេង

    ពី​មុន លើសឈាម អាច​ថា​ជា​ជំងឺ​រ៉ាំរ៉ៃ​របស់​ចាស់ៗ ប៉ុន្តែ​កុំ​ច្រឡំ ជំងឺ​នេះ​មិន​រើស​អើង​ចាស់​ក្មេង​ទេ គឺ​យើង​អាច​កើត​គ្រប់​ពេល បើ​មិន​ចេះ​ថែ​សុខភាព...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត ដាញែល

    លើស​ឈាម ឬឈាម​ឡើង​ខ្ពស់ ប៉ះ​ពាល់​ខួរ​ក្បាល​ដល់​កម្រិត​ណា?

    ជំងឺ​បាត់​ការ​ចងចាំ​ធ្ងន់ធ្ងរ ភាគ​ច្រើន​បណ្ដាល​ពី​លើស​ឈាម​រ៉ាំរ៉ៃ ដោយសារ​មិន​មាន​ឈាម​គ្រប់​គ្រាន់​ទៅ​ចិញ្ចឹម​ខួរ​ក្បាល...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត ដាញែល

    អត្ថបទគួរអាន

    ជំងឺលើសឈាម

    នេះហើយ​ជាមូលហេតុ​លើស​ឈាម​ទាំងក្មេង កុំ​ចេះ​តែ​មិន​អី!

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ចាន់ សុខឡាង
    ចេញផ្សាយថ្ងៃទី 11/03/2019 . អាន 3 នាទី
    Alpha Blocker លើសឈាម

    ការ​ប្រើ​ក្រុមថ្នាំ Alpha Blockers ព្យាបាល​លើស​ឈាម

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ យ៉ានណែត ដាញែល
    ចេញផ្សាយថ្ងៃទី 01/01/2019 . អាន 3 នាទី

    ប្រយ័ត្ន! បើអ្នកផ្ទះមានជំងឺលើសឈាម គួរកុំឲ្យប្រើថ្នាំប៉ុន្មានមុខនេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត ដាញែល
    ចេញផ្សាយថ្ងៃទី 01/01/2019 . អាន 2 នាទី

    មើល​ឲ្យ​ហើយ​អ្នក​ចូលចិត្ត​ញ៉ាំ​ប្រៃ អាច​មាន​​គ្រោះ​ថ្នាក់​ធំពីរយ៉ាង

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត ដាញែល
    ចេញផ្សាយថ្ងៃទី 01/01/2019 . អាន 2 នាទី