មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ការរលាកស្បែកគឺជាការខូចខាតស្បែក និងជាលិកានៅពីខាងក្រោមស្បែកដោយសារមូលហេតុផ្សេងៗដូចជារលាកភ្លើង ខ្លាញ់ក្ដៅ ហ្គាសក្ដៅ ។ល។ ក្នុងករណីដែលឃើញមានអ្នករងគ្រោះដោយសារការរលាក យើងអាចជួយសង្គ្រោះបានដោយ៖
– បញ្ឈប់រាល់មូលហេតុដែលបណ្ដាលឲ្យរលាកស្បែក។ យកជនរងគ្រោះចេញឲ្យឆ្ងាយពីប្រភពរលាក ដោះសម្លៀកបំពាក់ចេញ និងលាងសម្អាតកន្លែងដែលរលាក។
– ប្រើប្រាស់ទឹកស្អាត ឬទឹកម៉ាស៊ីនដើម្បីបន្ថយកម្ដៅ និងការឈឺចាប់។
– ពន្លត់ភ្លើងក្នុងករណីមានការឆាបឆេះទៅលើជនរងគ្រោះ ដោយឲ្យជនរងគ្រោះដេកនៅលើដី រួចរមៀល ឬយកអ្វីមួយមកគ្រប ឬយកទឹកមកបាចពន្លត់។