តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

៥ មូលហេតុមានក្លិនក្លៀកមិនល្អ ទោះទើបងូតទឹកសម្អាតរួចក៏ដោយ

    ៥ មូលហេតុមានក្លិនក្លៀកមិនល្អ ទោះទើបងូតទឹកសម្អាតរួចក៏ដោយ

    ការ​ងូត​ទឹក​សម្អាត ជា​ធម្មតា ធ្វើ​ឲ្យ​ក្លៀក និង​រាងកាយ​​យើង​គ្រប់​ផ្នែក​ស្អាត និង​មាន​ក្លិន​ក្រអូប។ ផ្ទុយ​ទៅ​វិញ បើ​យើង​នៅ​តែ​មាន​អារម្មណ៍​ថា ភាយ​ក្លិន​ផ្អួរៗ ឬ​ក្លិន​ក្លៀក​មិន​ល្អ ក្រោយ​ងូត​ទឹក ហេតុ​អ្វី​បាន​ជា​អ៊ីចឹង​វិញ? ការ​ជីក​ឫស​គល់​នៃ​បញ្ហា​នេះ សំខាន់​ណាស់​សម្រាប់​យើង ដើម្បី​បំបាត់​ក្លិន​មិន​ល្អ​លើ​ខ្លួន ហើយ​ខាង​ក្រោម​នេះ ជា​មួល​ហេតុ​ទូទៅ ៥ បង្ក​ឲ្យ​ក្លិន​ក្លៀក​មិន​ល្អ ទោះ​ងូត​ទឹក​រួច​រាល់​ក៏​ដោយ។

    គណនា BMI

    ១. ប្រើ​ផលិត​ផល​បំបាត់​ក្លិន​ខុស

    ជា​ទូទៅ មនុស្ស​ភាគ​ច្រើន​និយម​ប្រើ​ផលិតផល​បំបាត់​ក្លិន​ក្លៀក បន្ទាប់​ពី​ងូត​ទឹក​រួច​ពេល​ព្រឹក ពោល​គឺ​ពេល​រៀប​ចេញ​ទៅ​ធ្វើ​ការ។ល។ ប៉ុន្តែ តាម​ពិត​ទៅ ទម្លាប់​ប្រើ​ផលិតផល​បំបាត់​ក្លិន​ក្លៀក​មិន​ល្អ​ពេល​ព្រឹក​បែប​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ “ពពួក​ផលិតផល​បំបាត់​ក្លិន​ក្លៀក មាន​ប្រសិទ្ធភាព​បំផុត​នៅ​ពេល​យើង​ប្រើ​វា​ពេល​យប់ ពេល​រៀប​ចូល​គេង។” នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត Marisa Garshick ជំនួយ​កាយ​សាស្ត្រាចារ្យ​ផ្នែក​ព្យាបាល​ជំងឺ​សើ​ស្បែក​នៅ​មន្ទីរពេទ្យ Cornell-New York Presbyterian Medical Center។

    ២. ពិបាក​សម្អាត​ព្រោះ​រោម

    រោម​ក្លៀក​ធ្វើ​ឲ្យ​ញើស​ផ្អាប់​ក្នុង​ក្លៀក​ខ្លាំង​ជាង​ស្បែក​ទទេ​ទៅ​ទៀត ដូច​នេះ​ហើយ​ពេល​យើង​បែក​ញើស​ច្រើន វា​អាច​បណ្ដាល​ឲ្យ​ផ្អាប់​ជាមួយ​បាក់តេរី​ដែល​បង្ក​ជា​ក្លិន​ស្អុយ។ ម៉្យាង​វិញ​ទៀត យើង​ក៏​ពិបាក​នឹង​សម្អាត​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​ដែរ បើ​សិន​ក្លៀក​យើង​មាន​រោម​ក្រាស់។

    ៣. ក្លៀក​មាន​បាក់តេរី​មិន​ល្អ

    នៅ​លើ​ផ្ទៃ​ស្បែក​របស់​យើង​គ្រប់​រូប​សុទ្ធ​តែ​មាន​បាក់តេរីក ល្អ និង​អាក្រក់ គ្រប់​ផ្នែក​លើ​រាងកាយ រួម​ទាំង​ក្លៀក​ផង​ដែរ។ វេជ្ជបណ្ឌិត Garshick ពន្យល់​ថា “ជាធម្មតា បាក់តេរី​ទាំង​នេះ​ស្ថិត​ក្នុង​ស្ថាន​ភាព​តុល្យភាព ឬ​មាន​កម្រិត​ស្មើ​គ្នា។ ប៉ុន្តែ ជួនកាល បើ​យើង​មិន​ចេះ​តិចនិក​សម្អាត​ត្រឹម​ត្រូវ​ទេ វា​អាច​បណ្ដាល​បាក់តេរី​អាក្រក់​កើន​ឡើង ហើយ​បណ្ដាល​ឲ្យ​មាន​ក្លិន​ក្លៀក​មិន​ល្អ។

    ៤. ចាប់​ផ្ដើម​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន

    ទើប​ចាប់​ផ្ដើម​ប្រើ​ថ្នាំ​នា​ពេល​ថ្មី​ៗ​នេះ? ប្រសិន​បើ​យើង​សង្កេត​ឃើញ​ថា ក្រោយ​ពេល​ចាប់​ផ្ដើម​ប្រើ​ថ្នាំ​ថ្មីៗ ហើយ​ខ្លួន​មាន​ក្លិន​មិន​ល្អ​ខុស​ធម្មតា វា​ប្រហែល​ជា​មក​ពី​ថ្នាំ​ដែល​យើង​ប្រើ​នឹង​ហើយ។ ថ្នាំ​មួយ​ចំនួន​ដូច​ជា​ថ្នាំ​សម្រាប់​ប្រើ​ព្យាបាល​ជំងឺ​បាក់ទឹកចិត្ត ឬ​ជំងឺ​វង្វេងវង្វាន់ អាច​បណ្ដាល​យើង​បែក​ញើស​ខ្លាំង បង្ក​ឲ្យ​ក្លិន​ខ្លួន ឬ​ក្លិន​ក្លៀក​មិន​ល្អ។

    ៥. ឆ្លង​មេរោគ

    ការ​មាន​មុន ឬ​មាន​ខ្ទុះ​នៅ​ក្រោម​ក្លៀក​អាច​ជា​មូល​ហេតុ​មួយ​ដែល​បង្ក​បញ្ហា​ក្លិន​ក្លៀក​មិន​ល្អ​ទោះ​យើង​ងូត​ទឹក​រួច​ក៏​ដោយ។ ពេល​យើង​កោរ ឬ​បក​រោម​ក្លៀក រួច​មិន​សម្អាត​បាន​ត្រឹម​ត្រូវ​ទេ​នោះ វា​ជា​ឱកាស​ល្អ​មួយ​សម្រាប់​បាក់តេរី​មិន​ល្អ​ចូល​ទៅ​បង្ក​រោគ​តាម​រន្ធញើស ឬ​រន្ធ​រោម​នោះ។

    ក្លិន​ក្លៀក​មិន​ល្អ

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    This Is Why Your Armpits Still Smell After a Shower https://www.livestrong.com/article/13769419-smelly-armpits-after-shower/

    Why Your Armpits Still Smell After a Shower https://www.kaianaturals.com/why-your-armpits-still-smell-after-a-shower/t

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ វេជ្ជ. ចាន់ ស៊ីណេត កែសម្រួល​ចុងក្រោយ 14/12/2021
    Next article: