backup og meta

រមាស់​ស្បែក​ពេលពពោះ សាកដោះស្រាយ​តាម​វិធីទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 25, 2021

    រមាស់​ស្បែក​ពេលពពោះ សាកដោះស្រាយ​តាម​វិធីទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​អាការៈ​រមាស់​ស្បែក​តិចតួច​ ​ដែល​កើត​​ឡើង​​​នៅ​អំឡុង​ពេល​មាន​គភ៌​​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​ប្រហែល​ជា​២០​%​នៃ​ស្ត្រី​មាន​គភ៌​ជួប​ប្រទះ​បញ្ហា​មួយ​នេះ​។​ ​ជា​ទូទៅ​ ស្ត្រី​មាន​ផ្ទៃពោះ អាច​មាន​អារម្មណ៍​រមាស់​ត្រង់​បរិវេណ​ពោះ​ និង​សុដន់​ ​ដោយ​សារ​តែ​ស្បែក​ចាប់ផ្ដើម​យឺត​ ដើម្បី​សម្រួល​ដល់​ការ​កើន​ឡើង​នៃ​ទំហំពោះ។​ មួយ​វិញ​ទៀត​ សម្រាប់​អ្នក​មាន​ស្បែក​ស្ងួត ព្រម​ទាំង​មាន​ការ​ប្រែប្រួល​អ័រម៉ូន​ក៏​អាច​រួម​ចំណែក​ក្នុង​ការ​កើត​មាន​បញ្ហា​រមាស់​ស្បែក​អំឡុង​ពេល​មាន​គភ៌​ផង​ដែរ​។

    ប្រភេទ​ជំងឺ​ទាំង​នេះ​ អាច​ធ្វើ​ឲ្យ​អាការៈ​រមាស់​ស្បែក​​ កាន់​តែ​ធ្ងន់ធ្ងរ​​

    ​​យ៉ាង​ណា​មិញ​ មាន​ស្ថានភាព​​រមាស់​ស្បែក​មួយ​ចំនួន​ ដូចជា​ជំងឺ​ត្រអក​ អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ​ ​ទោះ​បី​ជា​ស្ត្រី​មាន​ផ្ទៃពោះ​មួយ​ចំនួន​សង្កេត​ឃើញ​ថា​ ជំងឺ​ត្រអក​​មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ណា​ក្ដី​។​ ចំណែក​ឯ​ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ ( psoriasis) មាន​ភាព​ផ្ទុយ​គ្នា ពីព្រោះ​​ស្ត្រី​ជា​ច្រើន​បាន​បញ្ជាក់​ថា​ ពុំ​​សូវ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ឡើយ​នៅ​អំឡុង​ពេល​មាន​គភ៌​។

    ប្រសិនបើ​ស្ត្រី​ពពោះ​មាន​​កន្ទួល​រមាស់​ ឬ​រមាស់​បាត​ដៃ​​ ឬ​បាត់​ជើង​ខ្លាំង​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ពីព្រោះ​រោគ​សញ្ញា​​ទាំង​នេះ​ អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។

    គន្លឹះ​ក្នុង​ការ​កាត់​បន្ថយ​អាការៈ​រមាស់​ នៅ​អំឡុង​ពេល​មាន​គភ៌​

    ​​ការ​អេះ​រមាស់​ ​កាន់​តែ​​ធ្វើ​ឲ្យ​ស្បែក​រលាក​ ព្រម​ទាំង​បង្កើន​​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ស្បែក​ថែម​ទៀត​ផង​។​ ប្រសិនបើ​​មាន​អាការៈ​រមាស់​ស្បែក​ ដោយ​សារ​តែ​ស្បែក​ស្ងួត​ យឺត​ វិធីសាស្ត្រ​ទាំង​នេះ​អាច​ជួយ​កាត់បន្ថយ​បញ្ហា​របស់​ម៉ាក់​ៗ​បាន​។

    • ស្អំ​ទឹក​កក​៖ ចូរ​ស្អំ​ទឹក​កក​ ឬ​កំណាត់​សើម​ដែល​ត្រជាក់​នៅ​បរិវេណ​រមាស់​ចំនួន​១០​នាទី​ ឬ​រហូត​ដល់​អាការៈ​រមាស់​បាន​ធូរ​ស្បើយ​​។
    • ផ្ដល់​​សំណើម៖ ចូរ​ជ្រើសរើស​ប្រភេទ​ឡេ ឬ​គ្រីម​​ដែល​មិន​មាន​ក្លិន​ក្រអូប (fragrance-free ) ដោយ​លាប​វា​​បន្ទាប់​ពី​ងូត​ទឹក​រួច​ និង​រក្សា​ទុក​ឡេ​ទាំង​នោះ​នៅ​ក្នុង​ទូរ​ទឹកកក​ ដើម្បី​ឲ្យ​​ស្បែក​មាន​ភាព​ត្រជាក់​ល្អ​ នៅ​ពេល​ផ្ដល់​សំណើម​។

    រមាស់២

    តិចនិក​ការពារ​ស្បែក​ពី​បញ្ហា​រមាស់​ អំឡុង​ពេល​មាន​គភ៌​

    ​​​​​​​ជាក់​ស្ដែង​ យើង​មិន​អាច​ការពារ​បញ្ហា​រមាស់​ស្បែក​បាន​ទាំង​ស្រុង​ឡើយ​ ប៉ុន្តែ​តិចនិក​ទាំង​នេះ​ អាច​​ជួយ​កាត់បន្ថយ​អាការៈ​រមាស់​ស្បែក​បាន​មួយ​ចំណែក​ដែរ​។

    • ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​
    • ជៀសវាង​​ត្រូវ​ពន្លឺ​ថ្ងៃ​ក្ដៅ​ខ្លាំង​
    • ជ្រើសរើស​សំលៀក​បំពាក់​បែប​រលុង​ៗ​
    • កាត់​បន្ថយ​ស្ត្រេស​ឲ្យ​នៅ​កម្រិត​ទាប​។​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម