អត្ថបទពាក់ព័ន្ធ៖
- សម្តីទាំងនេះ មិនគួរនិយាយទៅកាន់ស្រីៗកំពុងពពោះទេ ទោះគ្មានចេតនាអាក្រក់ក៏ដោយ!
- ស្តាប់ហេតុផលនេះរួច គ្នាយើងអាចនឹងលែងចង់ដឹងកូនក្នុងពោះស្រី ឬប្រុស ទៀតហើយ!
៤- អត់ទោស ខ្ញុំមិនសូវស្រួលខ្លួន កុំប៉ះពោះខ្ញុំ!
ពេលមានគេសួរនាំច្រើន ស្រីៗពពោះអាចទទួលយកបាន ណែនាំច្រើន ទោះគួរឲ្យធុញ ក៏នៅតែអាចទ្រាំបាន ប៉ុន្តែបើសុខៗស្រាប់តែមកស្ទាបពោះវិញ លើសព្រំដែនហើយ។ បើមានអារម្មណ៍ថារំខាន គួរប្រាប់ថា៖
– សុំទោស ខ្ញុំមិនសូវស្រួលទេ កុំប៉ះពោះខ្ញុំ!
– ដកដៃចេញ! រួច ”សម្លក់បន្តិច” ឆាប់ដើរចេញពីមនុស្សទាំងនោះភ្លាម។
៥- ធ្វើចិត្តឲ្យសប្បាយជាមួយការពពោះរបស់យើង
ពពោះ គឺជារឿងដ៏អស្ចារ្យ និងរីករាយបំផុតក្នុងជីវិតស្រីៗ ពិតណាស់ យើងអាចមានអាការៈក្អួតចង្អោរច្រើន មានការពិបាកផ្សេងៗជាច្រើន តែចុងក្រោយ យើងនៅរីករាយសប្បាយចិត្តខ្លាំង មានអារម្មណ៍ថាមានសុភមង្គលក្នុងគ្រួសារ ក្រោយបង្កើតបានកូនមានសុខភាពល្អ ដែលជាមូលហេតុ ជួយឲ្យយើងអាចតាំងចិត្តពុះពារគ្រប់ឧបសគ្គអំឡុងពេលនេះបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕