backup og meta

ចាញ់​កូន​ខ្លាំង​មិន​ដឹង​ធ្វើ​ម៉េច អាច​សាក ៤ វិធី​នេះ​បាន

ចាញ់​កូន​ខ្លាំង​មិន​ដឹង​ធ្វើ​ម៉េច អាច​សាក ៤ វិធី​នេះ​បាន

បើ​សិន​ម៉ាក់​ៗណា​កំពុងតែ​ចាញ់​កូន​ខ្លាំង​បាយ​មិន​នឹក​ ទឹក​មិន​ស្រេក ហើយ​ក្អួត​ចង្អោរ​មិន​ឈប់ ទោះ​ជា​គ្មាន​អ្វី​ក្នុង​​ពោះ​សោះ អាច​មក​សាក​ពី​វិធី​ទាំង​នេះ ដែល​ជា​ការ​ចែករំលែក​ពី​​ស្រី​ៗគ្នា​យើង​ដែល​​​ធ្លាប់​មាន​បទពិសោធ​​បាន។

១- សូដា និង​ពងមាន់​ស្រែ

អ្នកស្រី វិច្ឆិកា អាយុ ៣២ ឆ្នាំ​ដែល​ជា​មេផ្ទះ រស់នៅ​ស្រុក​កៀនស្វាយ​ក្នុង ខេត្ត​កណ្ដាល និង​មាន​កូន ៣ នាក់​ហើយ​នោះ​បាន​ឲ្យ​ដឹង​ថា ពេល​មាន​កូន គឺ​ចាញ់​ទាំងអស់ ហើយ​ចាញ់​ខ្លាំង​ទៀត​ផង តែ​លោក​ស្រី​បាន​ដឹង​ពី​វិធី​មួយ​ពី​អ្នក​ក្បែរ​ខាង ដោយ​យក​ពងមាន់​ស្រែ​ផ្នែក​ក្រហម ទៅ​ក្រឡុក​ជាមួយ​សូដា ទឹកកក និង​ស្ករ​ ដាក់​តាម​ចំណង់ចំណូលចិត្ត។ ព្យាយាម​ផឹក​បែប​នេះ ៣ ទៅ ៥ ថ្ងៃ​ទៅ ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន ក្អួត​ក៏​មិន​សូវ​ជា​មាន​ច្រើន​ទៀត។

២- ញ៉ាំ​ចំណី​ចត់​ៗ ឬជូរៗ

ការ​ញ៉ាំ​ចំណី​អាហារ​ណា​មាន​រសជាតិ​ចត់​ៗ ឬជូរៗ ក៏​អាច​ជួយ​ទប់ស្កាត់​អាការៈ​ក្អួត​ចង្អោរ​បាន​ខ្លះ​ៗ​ដែល។ អ្នក​ចាញ់​កូន​មាន​ប្រភេទ​ផ្សេង​ៗ​គ្នា ខ្លះ​ងុយ​គេង ខ្លះ​គ្មាន​កម្លាំង​កំហែង មិន​ឃ្លាន ឬ​​ក្អួត​ជាដើម ហើយ​សម្រាប់​អ្នក​ក្អួត​គ្រប់​ពេល អាច​សាក​វិធី​នេះ​បាន ដោយ​ទំពា​ខ្វិត ស្វាយ ឬ​ស្លា​ខ្ចី យក​តែ​ជាតិ​ចត់​ៗ​ឲ្យ​ជាប់​មាត់ ដោយ​ខ្ជាក់​កាក និង​ទឹក​ចេញ។ ពេល​រក​ក្អួត សាក​វិធី​បែប​នេះ នឹង​អាច​ជួយ​បាន ៧០ % ​ដែរ។ នេះ​ជា​ការ​ចែករំលែក​របស់​អ្នក​គ្រូ សុខណា ដែល​រស់នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ និង​ទើប​មាន​កូន ហើយ​ជួប​ស្ថានភាព​ក្អួត​រហូត​ក្អួត​បែក​ទឹក​ប្រមាត់។

៣- ផឹកតែខ្ញី

តែ​ខ្ញី ឬ​ក៏​ស្ករ​គ្រាប់​ខ្ញី​ដែល​មាន​រសជាតិ​ហឹរៗ អាច​បំបាត់​អាការៈ​ចាញ់​កូន នេះ​បើ​តាម​បទ​ពិសោធ​របស់​ស្រីពៅ បុគ្គលិក​ក្រុមហ៊ុន ដែល​មាន​កូនស្រី ១ ប្រុស១។ ស្រីពៅ ថា កូនទី១​ក៏​ចាញ់ ឯកូនទី​២ ក៏​ចាញ់​ដូចគ្នា ញ៉ាំ​អី​ក៏​មិន​បាត់ដែរ មាន​តែ​ស្ករ​គ្រាប់ខ្ញី និង​តែ​ខ្ញី​ទេ​ទើប​អាច​ជួយ​បាន។

ចាញ់កូនHello_គ្រូពេទ្យ

៤- ហិត​ក្លិន​ផ្កា​ក្រអូបៗ

“សម្រាប់​អ្នក​ដែល​ចាញ់​កូន​ដោយ​មាន​អាការៈ​វិល​មុខ គ្មាន​កម្លាំង​កំហែង ហើយ​ធុំ​ក្លិន​ខ្ទឹម​បំពង ឬ​​ក្លិន​ឆ្អាប​នោះ អាច​យក​ផ្កាក្រអូបៗ ពិសេសផ្កា​ម្លិះ​មក​ទុក​ក្បែរ​ខ្លួន ផឹក​តែ​មាន​ក្លិន​ផ្កាម្លិះ នោះ​អាការៈ​នឹង​ល្អ​ជាង​មុន​ភ្លាម​ៗ។ ព្រោះ​ផ្កា​ប្រភេទ​នេះ គ្មាន​ក្លិន​ឈួល តែ​​ស្រទន់ ពេល​ស្រូល​ចូល​ផ្លូវ​ដង្ហើម​ធ្វើឲ្យ​មាន​អារម្មណ៍​ស្រស់​ស្រាយ’។ ផល្លីកា មាន​កូន ២ នាក់ និង​ជា​អាជីវក​លក់​ដូរ​នៅ​កំពង់ចាម បាន​ចែក​រំលែក​ពី​វិធី​មួយ​នេះ ហើយ​គាត់​តែង​បាន​ណែនាំ​ទៅ​អ្នក​ចាញ់​កូន​ដទៃ ឃើញ​ថា​បាន​លទ្ធផល​ល្អ។

៥- ងូត​ទឹកក្ដៅឧណ្ហៗ

ពេល​មាន​អាការៈ​នឿយហត់ អស់​កម្លាំង ឬ​មិន​ស្រួល​ខ្លួន​នោះ យើង​តែងតែ​ជ្រើស​វិធី​ងូត​ទឹកក្ដៅឧណ្ហៗ ពេល​នោះ​អាការៈ​ទាំង​ប៉ុន្មាន​ក៏​រសាយ​បន្តិច​ម្ដង​ៗ។ ដូចគ្នា​នេះ​ដែរ បើ​អ្នក​ចាញ់​កូន​ងងុយ​មិន​លោះ​ពេល ​សឹង​តែ​មិន​អាច​ធ្វើ​អ្វី​បាន ត្រូវ​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ​ឲ្យ​បាន​មួយ​សន្ទុះ​ធំ ច្បាស់​ជា​ស្វាង​បាន​ខ្លះ​ៗ។ ក្រៅ​ពី​ងូត គួរតែ​ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​​ឲ្យ​បាន​ច្រើន​ក៏​រឹតតែ​ជួយ​បាន​ច្រើន។ ទាំងនេះ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធិភាព​របស់​អ្នក​ស្រី ស្រីអ៊ិត វ័យ ៤៧ ឆ្នាំ និង​ជា​គ្រូពេទ្យ​មួយ​រូប​នៅ​ខាង​ឃុំ​រកា​កោង ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល។

បើ​​ស្រីៗ​​គ្នា​​យើង​​មាន​​តិច​និក​​អ្វី​​ផ្សេង​ពី​នេះ​​ជួយ​​ចែក​រំលែក​​ផង​ណា ដើម្បី​ឲ្យ​​ម៉ាក់ៗ​​កំពុង​ចាញ់​​អាអូន​​សាកល្បង​​ធ្វើ​​​តាម ក្រែង​​លោ​​បាន​​ធូរស្រាល​​ខ្លះៗ។​

អត្ថបទ​ពាក់ព័ន្ធ៖ពពោះ​ ៣ ខែដំបូង បើ​តម​ផ្តេស​ផ្តាស ប្រយ័ត្ន​ប៉ះពាល់​កូនក្នុង​ផ្ទៃ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/05/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ May 23, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម