៤- កាយវិការ Cat Pose
Cat Pose កាយវិការនេះ ធ្វើដូចសត្វឆ្មារចំកោងខ្នង។ អនុវត្តនៅពេលព្រឹកព្រលឹម មិនទាន់ញុាំអាហារ ដោយធ្វើកាយវិការបែបនេះហើយប្រឹងទប់ឲ្យនៅមួយកន្លែង យូរតាមដែលអាចធ្វើបាន តែមិនត្រូវលើសពី ១៥ វិនាទីឡើយ។

គុណសម្បត្តិ៖ Cat Pose ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ជួយឲ្យអារម្មណ៍បានធូរស្បើយ សម្រួលចរន្តឈាម។ កាយវិការនេះ ល្អបំផុតសម្រាប់កាត់បន្ថយស្រេ្តស។
៥- កាយវិការ Leg up the wall Pose
Leg up the wall Pose ជាកាយវិការគេងលើកជើងត្រង់ឡើងលើ ហើយគូទផុតពីកម្រាល។ អនុវត្តនៅពេលព្រឹកព្រលឹម មិនទាន់ញុាំអាហា ដោយធ្វើកាយវិការបែបនេះហើយប្រឹងទប់ឲ្យនៅមួយកន្លែង យូរតាមដែលអាចធ្វើបាន តែមិនត្រូវលើសពី ១៥ វិនាទីឡើយ។

គុណសម្បត្តិ៖ កាយវិការ Leg up the wall Pose ជួយសម្រាលភាពចុករួយស្រពន់ជើង ជួយបំបាត់អាការៈឈឺក្បាល និងគេងមិនលក់ ជួយធ្វើឲ្យអារម្មណ៍ស្ងប់។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកហាត់ប្រាណសម្រាប់ស្រីៗពពោះត្រីមាសដំបូង
- អាថ៌កំបាំងពិសេស អាចជួយយើងហាត់ប្រាណជោគជ័យ
៦- កាយវិការ Mountain Pose
Mountain Pose ជាកាយវិការមួយតម្រូវឲ្យឈរត្រង់ខ្លួន ដាក់ដៃស្របនឹងដងខ្លួន (តែមិនប៉ះខ្លួនទេ) ហើយប្រឹងផតពោះ។ ខុសពីកាយវិការ ៥ ខាងលើ យើងអាចហាត់ Mountain Pose ពេលណាក៏បាន ហើយមិនចាំបាច់ហាត់ទាំងពោះទទេនោះទេ តែពេលផតពោះ ត្រូវប្រឹងទប់ឲ្យបាន ២០វិនាទី ចាំប្រលែង។

គុណសម្បត្តិ៖ ជួយធ្វើឲ្យដង្ហើមយើងនឹងន ជួយបន្ថយភាពឈឺចាប់ និងរមាស់លើរាងកាយ។ លើសពីនេះ ជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ រីករាយ និងមានថាមពល។