៣- គនឹ្លះប្រើមាត់ឲ្យមានសុវត្ថិភាព អំឡុងពេលមានផ្ទៃពោះ
ពេលកំពុងប្រតិបត្តិការ ភាគីខាងប្រុសមិនគួរផ្លុំខ្យល់ចូលក្នុងទ្វារមាសរបស់ខាងស្រីឡើយ។ ខ្យល់ដែលយើងផ្លុំចេញមកនេះ អាចទៅរាំងស្ទះសរសៃឈាម និងអាចធ្វើឲ្យម្ដាយ និងទារកក្នុងផ្ទៃមានគ្រោះថ្នាក់បាន។ ក្នុងក្បួនពេទ្យវិញ គ្រោះថ្នាក់បែបនេះគេហៅវាថា បណ្ដុំខ្យល់ (air embolism) ដែលវាអាចមានគ្រោះថ្នាក់រហូតដល់ស្លាប់បាន។ ទោះបីវាជារឿងកម្រកើតឡើងក្ដី គួរប្រុងប្រយ័ត្នជាមួយបញ្ហាមួយនេះ។
ត្រូវប្រាកដថា បានប្រើរបស់ការពារ ដូចជា ស្រោមអនាម័យ នៅអំឡុងពេលប្រើមាត់ ដោយសារតែក្នុងមាត់អាចមានផ្ទុកបាក់តេរី ដែលវាអាចចូលទៅក្នុងទ្វារមាសរបស់មនុស្សស្រីបាន។ លើសពីនេះ បើមិនប្រើរបស់ការពារ យើងអាចឆ្លង និងចម្លងជំងឺបាន។