backup og meta

ពេលពពោះ ស្រីៗមិនគួរញ៉ាំសណ្តែកដី?

ពេលពពោះ ស្រីៗមិនគួរញ៉ាំសណ្តែកដី?

ពេលពពោះ​ ស្រីៗ​​គួរដឹង​អាហារ​ណាគួរ​ញ៉ាំ ឬមិន​គួរ​ញ៉ាំ​ ព្រោះ​អាហារ​ខ្លះ​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ពិសេស​​សណ្តែកដី​ ដែលមាន​ជំនឿ​តៗគ្នា ថាមាន​​ប្រតិកម្ម​ជាមួយ​ស្រីៗ​ពពោះ។ “Hello គ្រូពេទ្យ’ នឹងបញ្ជាក់​ឲ្យ​គ្នា​យើង​ដឹង​ច្បាស់។

​តាម​ការ​ស្រាវជ្រាវ​ពីរបស់​សមាគមជំងឺកុមារ​នៅ​អាមេរិក កាល​ពី​ឆ្នាំ ២០០០ បង្ហាញ​​ថា ស្ត្រីពពោះ​ គួរ​​ចៀស​វាង​ញ៉ាំ​​សណ្តែក​ដី ដើម្បី​ការពារ​អាលែកហ្ស៊ី​ដល់​កូនក្នុង​ផ្ទៃ។

១- អាលែកហ្ស៊ីដោយសារសណ្តែកដី

អាលែកហ្ស៊ី​សណ្តែក​ដី​ ជា​ប្រភេទ​អាលែកហ្ស៊ីអាហារ​ធម្មតា​បំផុត ដោយ​រោគ​សញ្ញា​រួម​មាន ឆ្អល់​ពោះ ចង្អោរ ពិបាក​ដក​ដង្ហើម ហើម​អណ្តាត ឡើង​កន្ទួល​លើ​ស្បែក រលាក​មាត់ ឬ Anaphylaxis ដែល​ជា​ប្រតិកម្ម​ធ្ងន់ធ្ងរ​បំផុត​ ព្រោះ​ថា​នាំឲ្យសម្ពាធ​​ឈាម​​ធ្លាក់​ចុះ​យ៉ាង​គំហុក បន្ទាប់​មក​ប៉ះ​ពាល់​ផ្លូវ​ដង្ហើម ធ្វើឲ្យ​ចាប់​​ផ្តើម​តឹងរឹត កម្រិត​ចង្វាក់​បេះដូងកើន​ឡើង ​ជីពចរ​​ក៏​ខ្សោយ​ទៅៗ​ដែរ។

បើយើង​​មាន​បញ្ហា​អាលែកហ្ស៊ីជាមួយ​​សណ្តែក​ដី សូម​ប្រុង​ប្រយ័ត្ន​ មុន​នឹង​ញ៉ាំ​អាហារ​ណា​មាន​ជាតិ​សណ្តែក​ដី​ ដូច​ជា សូកូឡា ម្ហូប​អាស៊ី គ្រាប់​ធញ្ញជាតិ​ចម្រុះ Cereal និងអាហារ​​ផ្សេង​ទៀតផលិត​ចេញ​ពី​​សណ្តែក​ដី។

អត្ថបទពាក់ព័ន្ធ៖

  • ពពោះ​ ៣ ខែដំបូង បើ​តម​ផ្តេស​ផ្តាស ប្រយ័ត្ន​ប៉ះពាល់​កូនក្នុង​ផ្ទៃ
  • ​ញ៉ាំ​​ជាតិសរសៃ​ពេល​ពពោះ​ ជួយ​បង្ការកូន​ពី​​រោគ​ហើម​ពោះ

២- ញ៉ាំសណ្តែកដីអំឡុងពេលមានផ្ទៃពោះប៉ះពាល់អត់?

បើយើង​មិន​មាន​អាលែកហ្ស៊ីជាមួយសណ្តែក​ដី ជារឿង​ល្អ​ ព្រោះសណ្តែក​ដី​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​អ្វី​យើងធ្លាប់​ដឹង​​ទៅ​ទៀត វា​មាន​ផ្ទុកអាស៊ីដ​ហ្វូលីក និងប្រូតេអ៊ីនយ៉ាង​ច្រើន។

តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន អាស៊ីដ​ហ្វូលីក អាច​ការពារ​បញ្ហា​ពេល​ចាប់​កំណើត ជា​ពិសេស​ចំពោះ​ខួរក្បាល និងទ្រនុង​​ខ្នង ខណៈ​ប្រូតេអ៊ីន​ ក៏​ដើរ​តួរ​សំខាន់​ក្នុង​ដំណើរ​លូត​លាស់​របស់​​ទារក​អំឡុង​ត្រីមាស​ទី២ និងទី៣ ពេល​​ចាប់​ផ្តើម​កសាង​ប្លុក​កោសិកា​​ទារក និង​រាង​កាយ។

យ៉ាង​ណា​​ក៏​ដោយ អំឡុង​ពេល​មាន​ផ្ទៃពោះ ឃានវិញ្ញាណ​​ និងជីវ្ហាវិញ្ញាណ នឹង​ផ្លាស់​ប្តូរ។ បើ​​មាន​អារម្មណ៍​ថា​ក្លិន​សណ្តែក​ដី​មិន​ត្រូវ​ជាមួយយើង ​អាច​រក​អាហារ​ផ្សេង​ទៀតមាន​ផ្ទុក​ប្រូតេអ៊ីន និងអាស៊ីដហ្វូ​លីក​ជំនួស​វិញ។

ចំពោះស្រីៗ​​មិន​មាន​អាលែកហ្ស៊ី​ជាមួយ​សណ្តែក​ដី ឬគ្រាប់ធញ្ញជាតិ នឹង​ឧស្សាហ៍​ញ៉ាំ យ៉ាង​តិច​ ៥ដង ឬ​ច្រើន​ជាង​នេះ ​ក្នុង​មួយ​សប្តាហ៍ នឹងធ្វើ​ឲ្យទារក​​កើត​មក ​មិន​សូវ​មាន​អាលែកហ្ស៊ី​ជាមួយ​នឹង​គ្រាប់​ធញ្ញ​ជាតិ​ទាំង​នោះ​ឡើយ។ ​សិក្សា​នេះ​​បង្ហាញ​ថា​ ពេល​ម្តាយ​ឆាប់​ណែនាំ​អាហារ​ដល់​កូន ​នឹង​បង្កើត​ភាព​ស៊ាំ​ជាមួយ​​អាហារ​ទាំង​នោះ ជួយ​កាត់​បន្ថយ​ហានិភ័យ​អាលែកហ្ស៊ី​ទៀត​ផង។

បើ​គ្រួសារមាន​អ្នក​ធ្លាប់​កើត​អាលែកហ្ស៊ី​ជាមួយ​សណ្តែក​ដី កូនៗ​​នឹង​មាន​ហានិភ័យ​ខ្ពស់​មាន​បញ្ហា​ដូច​គ្នា​។ ដូច្នេះ​ មុន​នឹង​ប្រើ​ម្ហូប​អាហារ​មាន​ផ្ទុក​ជាតិ​សណ្តែក​ដី គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន ​ដើម្បី​​ប្រាកដ​ថា​ទាំង​យើង ទាំង​គភ៌ក្នុង​ផ្ទៃ​ គឺ​មាន​​សុវត្ថិភាព។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ​ ឬព្យាបាលជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Is it ok to eat peanuts when you’re pregnant? http://www.webmd.com/baby/features/peanuts-pregnant. Accessed June 26, 2017

Is it safe to eat peanuts during pregnancy? http://www.healthline.com/health/allergies/peanuts-during-pregnancy. Accessed June 26, 2017

កំណែ​ប្រែបច្ចុប្បន្ន

27/06/2019

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Khlaut Rithy · កែ Jun 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម