home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ម៉េចបាន​ស្រីៗមានផ្ទៃពោះ ​​ពេល​ខ្លះ​​​គេង​ៗ បាត់​​ដង្ហើម?

ម៉េចបាន​ស្រីៗមានផ្ទៃពោះ ​​ពេល​ខ្លះ​​​គេង​ៗ បាត់​​ដង្ហើម?

ក្រៅ​ពី​ថែទាំ​សុខភាព និង​តាមដាន​ការ​វិវត្តកូន​ក្នុង​ពោះ ម៉ាក់ៗ​អាច​មាន​បញ្ហា​មួយ​ទៀត ពេល​គេង​ គឺ​​​ស្រមុក​ខ្លាំង ដក​ដង្ហើម​ខ្លីៗ ហើយ​​មាន​ពេល​ខ្លះ​អត់​ដក​ដង្ហើម ​ដោយ​មិន​ដឹង​ខ្លួន ​ក៏​មាន។ ស្ថានភាព​នេះ​ជា​ជំងឺ​ម្យ៉ាង​ដែល​យើង​ហៅ​ថា obstructive sleep apnea។ បើ​យើង​ចៀស​រឿង​ពពោះ​មិន​រួច​ទេ អាច​ស្វែងយល់ ឬ​ចែករំលែកឲ្យ​គ្នា​យើង​ដឹង​ឲ្យ​ហើយ​ទៅ។

១- Obstructive Sleep Apnea ជា​អ្វី?

សំដៅ​ទៅ​លើ​ស្ថាន​ភាព​ដែល​អ្នក​ជំងឺ​​ដែល​គេង​ស្រមុក​ខ្លាំង​​ ដក​ដង្ហើម​ខ្លី​ៗ និង​ការ​មិន​ដក​ដង្ហើម​ដោយ​មិន​ដឹង​ខ្លួន​ក្នុង​អំឡុង​ពេល​គេង។ ករណី​នេះ​ វា​អាច​កើត​មាន​ច្រើន​ដង​ក្នុង​មួយ​យប់ ដែល​អាច​រំខាន​ដល់​ការ​ដក​ដង្ហើម​ ហើយ​បង្ក​ជា​សំឡេង​ដូច​ដង្ហក់ ឬ​ឮ​ខ្លាំង ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ គឺអ្នក​ជំងឺអត់​ដឹង​ខ្លួនទេ ប៉ុន្តែ​ស្ត្រី​ពពោះ​ទាំង​នោះ​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ ល្ហិតល្ហៃ​ដោយ​មិន​ដឹង​មូល​ហេតុ។

២- ម៉េច​បាន​គេង​មិន​ដកដង្ហើម​អ៊ីចឹង?

ដើម​ចម​ដំបូង​គេ​គឺ “ធាត់ជ្រុល” ទើប​បង្ក​ជំងឺ​នេះ។ ឯ​អ្នក​ឯក​ទេស​មួយ​ចំនួន​ជឿ​ថា ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ពិសេស​ក្នុង​ត្រី​មាស​ទី៣ ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​គេង​ដែរ។ បើ​ស្រីៗមានសាច់មាន​ឈាម ​មុន​ពេលពពោះ​ ហើយ​កាន់​តែ​ឡើង​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​នោះ អាច​មាន​បញ្ហា​ក្នុង​ការ​ដក​ដង្ហើម​ ពេល​គេង​ មិន​ខាន។ នេះ​ដោយ​សារ​តែ​យើង​មាន​ជាលិកា​ច្រើន​នៅ​តំបន់​ក និង​បំពង់​ក។

ហើម​ក្នុង​ច្រមុះ ក៏​អាច​ជា​កត្តា​នាំ​ឲ្យ​គេង​មិន​ដក​ដង្ហើម​ដែរ។ ក្រៅ​ពី​បញ្ហា​គេង សូម្បី​តែ​ធម្មតា (មិន​គេង) ក៏​យើង​ដក​ដង្ហើម​ឮ​សំឡេង​លាន់​ដែរ។ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អ័រ​ម៉ូន​អឺស្ត្រូសែន​ក្នុង​ខ្លួន​មាន​កម្រិត​ខ្ពស់​ដែល​ធ្វើ​ឲ្យ​ស្រទាប់​រម្អិល​ក្នុង​ច្រមុះ​យើង​ហើម និង​បង្កើត​ស្លេស្ម​កាន់​តែ​ច្រើន។ ការ​ហើម​ស្រទាប់​ភ្នាស​ក្នុង​ច្រមុះ​ អាច​បណ្ដាល​មក​ពី​ការ​កើន​បរិមាណ​ឈាម និង​រីក​សរសៃ​ឈាម​ដែល​មាន​ទាក់​ទង​នឹង​ការ​មាន​ផ្ទៃ​ពោះ។

អត្ថបទពាក់ព័ន្ធ៖

៣- បើ​ដឹង​ខ្លួន​ថា​គេង​មិន​ដក​ដង្ហើម គួរ​ដោះស្រាយ​ម៉េច?

បើ​បាន​តម្រុយ​ខ្លះ ឬ​សង្ស័យ ពេល​ស្វាមី​ប្រាប់ ឬ​តាមដាន កុំ​ចាំ​អី​ទៀត ប្រញាប់​រក​ពេល​​ទៅ​ពិភាក្សា​ជាមួយ​ពេទ្យ​ភ្លាម។

ការ​គេង​មិន​ដក​ដង្ហើម​អាច​ធ្វើ​ឲ្យ​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​ធ្លាក់​ចុះ​ ហើយ​បង្ក​ការ​ប៉ះ​ពាល់​អាក្រក់ និង​ធ្ងន់ធ្ងរ​ដល់​សុខភាព ទាំង​ខ្លួន​ឯង និង​កូន​ក្នុង​ផ្ទៃ។

គេង​មិន​ដក​ដង្ហើម ​ក៏​មាន​ទាក់​ទង​នឹង​ជំងឺ​​លើស​ឈាម ​ដូច​ជា ​បញ្ហា​បេះ​ដូង និង​សរសៃ​ឈាម​ដទៃ​ទៀត។ ក្រៅ​ពី​បញ្ហា​ក្នុង​ការ​គេង​ដែល​បណ្ដាល​មក​ពី​ការ​គេង​មិន​ដក​ដង្ហើម វា​បង្ក​ឲ្យ​យើង​​អស់​កម្លាំង​ ងងុយ​គេង​ ហើយ​ហត់នឿយ។ ដូច្នេះ​ទៅ​ជួប​ពេទ្យ ដើម្បី​តាមដាន និង​ព្យាបាល ឬ​រក​ដំណោះស្រាយ​ទាន់​ពេល​វេលា ជា​រឿង​ល្អ​បំផុត។

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Sleep problem: Sleep apnea. https://www.babycenter.com/0_sleep-problem-sleep-apnea_7547.bc. Accessed May 24, 2017.

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ គឹម កាណែល
អត្ថបទ​ដោយ ចាន់ សុខឡាង
កែ 07/05/2019
x