backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ខែ​ក្តៅ​ខ្លាំងបែប​នេះ បើពពោះ កុំឲ្យខ្វះជាតិទឹកឲ្យសោះ ព្រោះ​ប៉ះពាល់គភ៌

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Apr 24, 2019

ខែ​ក្តៅ​ខ្លាំងបែប​នេះ បើពពោះ កុំឲ្យខ្វះជាតិទឹកឲ្យសោះ ព្រោះ​ប៉ះពាល់គភ៌

ជាតិ​ទឹក​ពិត​ជា​សំខាន់​ណាស់ ពិសេស​ស្រីៗ​កំពុង​ពពោះ​ ហើយ​អាកាស​ធាតុ​ក្តៅ​បែប​នេះ រឹត​តែ​សំខាន់​ទៀត ព្រោះ​អំឡុង​ពេល​ពពោះ រាង​កាយ​ត្រូវ​ការ​ជាតិ​ទឹក​កាន់​តែ​ច្រើន ហេតុនេះ​ប្រសិន​ខ្វះ​ជាតិ​ទឹក ច្បាស់​ជា​មាន​បញ្ហា​ហើយ អូនៗ​ក្នុង​ផ្ទៃ​ក៏​ជួប​បញ្ហា​សុខភាព​ដូច​គ្នា។ “Hello គ្រូពេទ្យ’ នឹង​លម្អិត​ខ្ទេច ទាំង​មូលហេតុ រោគ​សញ្ញា និង​វិធី​ការពារ​ឲ្យ​គ្នា​យើង​ដឹងទាំង​អស់​តែ​ម្តង។

១- ធ្វើ​ម៉េច​អាច​ដឹង​ថា​បាត់បង់​ជាតិ​ទឹក?

រោគ​សញ្ញាចម្បង គឺ​ក្តៅ​ខ្លួន ព្រោះ​ពេល​បាត់​បង់​ជាតិ​ទឹក​ក្នុងខ្លួន រាង​កាយ​នឹង​មិន​អាច​ធ្វើ​ការ​សម្រប​ជា​មួយ​សីតុណ្ហ​ភាពក្នុង​ខ្លួន​បាន​ត្រឹម​ត្រូវ។ ម្យ៉ាង​ទៀត ​យើង​ក៏​អាច​ពិនិត្យ​ទឹក​នោម​ខ្លួន​ឯង ដើម្បី​ដឹង​ថា​ខ្វះ​ជាតិ​ទឹក ឬអត់ ហើយ​បើ​សិន​ជា​ទឹក​នោម​ពណ៌​ក្រហម​ក្រមៅ គួរ​តែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។

រោគ​សញ្ញា​ខ្វះ​ជាតិ​ទឹក​ជា​ទូទៅ​មាន​ដូច​ជា៖

– ស្ងួត ស្អិត​មាត់

– ស្រេក​ទឹក​ញឹក

– ងងុយ​គេង

– ទឹក​នោម​តិច

– ឈឺ​ក្បាល

– ទល់​លាមក

– វិល​មុខ

បើ​សិន​ជា​បាត់​បង់​ជាតិ​ទឹក​ធ្ងន់​ធ្ងរ រោគ​សញ្ញា​អាច​មាន៖

– រសាប់​រសល់

– វង្វេង​វង្វាន់

– ទឹក​នោម​តិច ឬ​គ្មាន

– ភ្នែក​រូង

– ដង្ហើម​ញាប់

– បេះដូង​លោត​ញាប់

– សម្ពាធ​ឈាម​ទាប

២- មូលហេតុ​នាំ​ឲ្យ​បាត់​បង់​ជាតិ​ទឹក

កើត​ឡើង​ពេល​យើង​ផឹក​ទឹក​ធម្មតា ឬភេសជ្ជៈ​ប្រភេទ​ផ្សេងៗ តិច​ជាង​បរិមាណ​ដែល​រាង​កាយ​ចំណាយ (បញ្ចេញ​ចោល) មាន​ន័យ​ថា យើង​កំពុង​បាត់​បង់​ជាតិ​ទឹក​ក្នុង​ខ្លួន​ហើយ។ ពេល​កំពុង​ពពោះ ជាតិ​ទឹក គឺ​សំខាន់​ណាស់ មាន​នាទី​សំខាន់ជាប់ពាក់ព័ន្ធ​ការ​កកើត​នៃ​សុក ដែល​ជា​ច្រក​នាំ​អាហារ​ពី​ម៉ាក់ៗ ​ទៅ​កាន់​បេប៊ី​ក្នុង​ផ្ទៃ ហើយ​មូល​ហេតុ​ចម្បង​រួម​មាន៖

– ហាត់​ប្រាណ​ខ្លាំង​ពេក

– រាក​ខ្លាំង​ពេក

– ក្អួត

– គ្រុន​ក្ដៅ

– បែក​ញើស​ខ្លាំង

– ផឹក​ទឹក​មិន​គ្រប់​គ្រាន់

អត្ថបទពាក់ព័ន្ធ៖

  • ៨ ចំណុចសំខាន់ៗ ស្រីៗមានផ្ទៃពោះ​គួរដឹង កុំ​ចេះ​តែ​ធ្វើ​តៗ​គ្នា
  • កំពុងពពោះ? ត្រូវចេះប្រយ័ត្នប្រយែង តិច​អូនៗ​កើត​អូទីស៊ឹម

៣- បាត់បង់​ជាតិ​ទឹក​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ​អត់?

ករណី​នេះ អាច​នឹង​បង្ក​ឲ្យ​មាន​ផល​វិបាក​ច្រើន សម្រាប់​ទាំង​សុខភាព​យើង រួម​ទាំង​កូន​ក្នុង​ផ្ទៃ អាច​បង្ក​បញ្ហា​មួយ​ចំនួន​ដូច​ជា៖

– ខួរ​ឆ្អឹង​ខ្នង​កូន​វិវត្ត​មិន​ប្រក្រតី

– ទឹក​ភ្លោះ​តិច​ជាង​ធម្មតា

– សម្រាល​មុន​ពេល​កំណត់

– ទឹក​ដោះ​ម៉ាក់ៗ​ចេញ​តិច

– ពិការ​ពី​កំណើត

៤- វិធី​ការពារ​បាត់បង់​ជាតិ​ទឹក​ពេល​ពពោះ

រឿង​នេះ ស្រីៗ​យើងច្បាស់​ជា​គ្មាន​នរណា​ដែល​ថា​មិន​ដឹង​ថា ដើម្បី​កុំ​បាត់​បង់​ជាតិ​ទឹក​ត្រូវ​ញ៉ាំ​ទឹកឲ្យ​ច្រើន​នោះ​ឡើយ ប៉ុន្តែ​អ្វី​យើង​គួរ​ដឹង​បន្ថែម ត្រូវ​ចៀស​វាង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន ព្រោះ​​អាច​ធ្វើ​ឲ្យ​យើង​នោម​ច្រើន បណ្តាល​ឲ្យ​បាត់​បង់​ជាតិ​ទឹក​ក្នុង និង​ចៀស​វាង​ការ​ហាត់​ប្រាណ​ខ្លាំង​ពេក ហាត់​កម្រិត​មធ្យម​បាន​ហើយ​ដើម្បី​សុខ​ភាព​ទាំង​ម៉ាក់ៗ និង​បេប៊ី។ នៅ​ពេល​មេឃ​ក្តៅ មិន​គួរ​ចេញ​ក្រៅ​ច្រើន​ពេក​ដែរ។

គួរ​យក​ទឹក​តាម​ខ្លួន​ពេល​ចេញ​ក្រៅ ហើយ​ផឹក​ទឹកឲ្យ​បាន​គ្រប់​គ្រាន់។ មាន​ការ​ណែ​នាំ​មួយបង្ហាញ​ថា គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន ១២ ​កែវ ក្នុង​មួយ​ថ្ងៃ ដើម្បី​សុខភាព​ល្អ។ តែ​បើ​មាន​បញ្ហា​ក្រពះ​ពោះវៀន មិន​គួរ​ញ៉ាំ​ទឹក​ពេល​កំពុង​ញ៉ាំ​អាហារ​ឡើយ។ ក៏​ប៉ុន្តែ​គួរ​ញ៉ាំ​ទឹក​នៅ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​វិញ ដើម្បី​កុំ​ឲ្យ​មិន​ស្រួល​ក្នុង​ពោះ។ ក្នុង​ករណី​ចាញ់​កូន ចេះ​តែ​ក្អួត​ចង្អោរ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Apr 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម