១- ការសិក្សាស្រាវជ្រាវ
អ្នកជំនាញមួយក្រុម បានសិក្សាអំពីរបបអាហារស្រីៗនៅក្នុងប្រទេសមួយនៅទ្វីបអាហ្រ្វិក ដោយរកឃើញថា ហ្សែនរបស់ទារក អាចប្រែប្រួលបាន អាស្រ័យលើសារធាតុចិញ្ចឹមម៉ាក់ៗបានញ៉ាំមុនពេលមានផ្ទៃពោះ ដែលការសិក្សានេះ ត្រូវបានគេឲ្យឈ្មោះ Epigenetics គឺជាគន្លឹះសំខាន់ដែលអាចបង្ហាញពីបម្រែបម្រួលហ្សែនទារកក្នុងផ្ទៃ និងរបបអាហារ ហើយ Epigenetics មួយចំនួន ត្រូវបានបញ្ជូនពីម៉ាក់ប៉ា ទៅកូនបានដោយផ្ទាល់ផងដែរ។
១- របបអាហាមានផ្សារភ្ជាប់ទៅនឹងហ្សែនទារក
ការសិក្សានេះ ផ្តោតលើដំណើរការនៃ Epigenetics លើ DNA Methylation ដែលជាសារធាតុគីមីត្រូវបានគេស្គាល់ថា ស្ថិតក្នុងក្រុម Methyl នឹងបានភ្ជាប់ទៅនឹង DNA គភ៌ក្នុងផ្ទៃ។ សារធាតុចិញ្ចឹមសំខាន់ៗមួយចំនួន ដូចជា អាស៊ីដហ្វូលីក និងវីតាមីន B2, B6 និង B12 ក៏អាចបង្កើតឲ្យមានដំណើរការនេះ Epigenetics ដូចគ្នា។ នៅពេលហ្សែន បានភ្ជាប់ជាមួយនឹងក្រុម Methyl ធ្វើឲ្យមានដំណើរការមួយហៅថា ហ្សែនស្ងៀមស្ងាត់ ឬ Gene silencing កើតឡើង មានន័យថា ហ្សែនមួយចំនួន មិនត្រូវបានបង្ហាញនៅក្នុងខ្លួនទេ។
នៅពេលស្រីៗធ្វើការផ្លាស់ប្តូររបបអាហារនោះ នឹងមានផលប៉ះពាល់យ៉ាងខ្លាំង ទៅលើការបង្ហាញហ្សែនរបស់ទារក ចំណែកសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួន គួរញ៉ាំក្នុងពេលសមស្រប។