ម្ដាយ និងទារក អាចប្រឈមហានិភ័យ ដោយសារកូនគ្រប់ខែហើយ តែនៅមិនទាន់សម្រាលទៀត។ ប៉ុន្ដែ ការកើនឡើងហានិភ័យកម្រិតណា ពាក់ព័ន្ធជាមួយការពពោះកាន់តែយូរ (ចាស់ខែ) ក្រោយកូនគ្រប់ខែនោះ ហាក់នៅមិនទាន់ច្បាស់ទេ។
ត្រួតពិនិត្យដោយ ជីព ចិត្ត
ម្ដាយ និងទារក អាចប្រឈមហានិភ័យ ដោយសារកូនគ្រប់ខែហើយ តែនៅមិនទាន់សម្រាលទៀត។ ប៉ុន្ដែ ការកើនឡើងហានិភ័យកម្រិតណា ពាក់ព័ន្ធជាមួយការពពោះកាន់តែយូរ (ចាស់ខែ) ក្រោយកូនគ្រប់ខែនោះ ហាក់នៅមិនទាន់ច្បាស់ទេ។
ដើម្បីវាយតម្លៃពីការកើនឡើងនៃហានិភ័យនេះ អ្នកស្រាវជ្រាវបានពិនិត្យលើទិន្នន័យការសិក្សាពីមុន ចំនួន ១៣ ដោយរួមមានស្ត្រីពពោះប្រមាណ ១៥ លាននាក់ និងកូនកើតស្លាប់ (ស្លាប់ក្នុងពោះ និងស្លាប់ពេលសម្រាល) ១៧.៨៣៩ នាក់។
ការសិក្សារកឃើញថា ស្ត្រីដែលបន្ដពពោះចាប់ពីសប្ដាហ៍ទី ៤០-៤១ អាចប្រឈមហានិភ័យកូនកើតស្លាប់ ៦៤% បើធៀបនឹងស្ត្រីដែលសម្រាលនៅសប្ដាហ៍ទី៣៧។ ឯស្ត្រីដែលបន្ដពពោះពីសប្ដាហ៍ទី ៤១-៤២ អាចប្រឈមហានិភ័យកូនកើតស្លាប់ ៨៧%។
លោកស្រី Shakila Thangaratinam អ្នកដឹកនាំការសិក្សា មកពីសាកលវិទ្យាល័យ Queen Mary University of London បញ្ជាក់ថា មុខងារសុក ធ្លាក់ចុះ ខណៈការពពោះនៅតែបន្ដ និងហួសថ្ងៃសម្រាល។ កត្តានេះ ដើរតួយ៉ាងសំខាន់ធ្វើឲ្យកូនកើតស្លាប់ និងកូនមានបញ្ហា ក្រោយការសម្រាល។
សម្រាលកូននៅសប្ដាហ៍ទី៣៧ ហានិភ័យកូនកើតស្លាប់ មានម្នាក់ក្នុងចំណោមស្ត្រីពពោះ ១ ម៉ឺននាក់ ប៉ុន្ដែហានិភ័យកូនកើតស្លាប់ នឹងកើនឡើងដល់ ៣២ នាក់ ក្នុងចំណោមស្ត្រីពពោះ ១ ម៉ឺននាក់ បើការពពោះបន្ដរហូតដល់សប្ដាហ៍ទី៤២។
ប្រសិនបើការពពោះឈានដល់សប្ដាហ៍ទី៤២ អង្គការសុខភាពពិភពលោក ណែនាំឲ្យប្រើមធ្យោបាយជំរុញឲ្យឆាប់សម្រាល ព្រោះការបន្ដពពោះកាន់តែយូរ ពាក់ព័ន្ធនឹងហានិភ័យនៃការស្លាប់ និងផលវិបាកនានា ទាំងម្ដាយ និងទារក។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ជីព ចិត្ត