home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ពិតទេ ផឹកទឹកផ្ទុកជាតិ​រ៉ែ​នេះ ពេលពពោះ ធ្វើឲ្យកូនអត់ឆ្លាត?

ពិតទេ ផឹកទឹកផ្ទុកជាតិ​រ៉ែ​នេះ ពេលពពោះ ធ្វើឲ្យកូនអត់ឆ្លាត?

សារធាតុ​រ៉ែ ជួយ​កាត់​បន្ថយ​ការ​ខូច​ធ្មេញ ដែល​មាន​ក្នុង​ទឹក ​ភ្លុយអរ (Fluoride) កំពុង​ក្លាយ​ជា​ប្រធានបទ​ពិភាក្សា​គ្នា​យ៉ាង​ផុសផុល ចំពោះ​ករណីស្ត្រី​​ពពោះ ញ៉ាំទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ការ​លូតលាស់​ផ្នែក​វ័យឆ្លាត ឬ​ IQ របស់​កូន​ចុះទាប។ តើ​ពិត​ ឬ​យ៉ាង​ណា?

មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​អាមេរិក (CDC) ក៏បញ្ជាក់​ផងដែរ​ថា សមាសធាតុ​ភ្លុយអរ​ក្នុង​ទឹក ពិតជា​បាន​ចូលរួម​ក្នុង​ការ​កាត់បន្ថយ​ការ​ខូច​ធ្មេញ​ អស់រយៈពេល​ជាច្រើន​ទសវត្ស​មក​ហើយ ប៉ុន្តែ​បែរ​ជា​ថ្មីៗ​នេះ មាន​ការ​អះអាង​ថ្មី មួយ​ពី​គុណវិប្បត្តិ ដែល​អាច​ប៉ះពាល់​ដល់​កូន​ទៅ​វិញ។

នៅ​ក្រុង៦ ឯ​ប្រទេស​កាណាដា ដើម្បី​ច្បាស់​ការ​លើ​ផលប៉ះពាល់​ពី​ធាតុ​រ៉ែ​ក្នុង​ទឹក (ភ្លុយអរ)​នេះ បាន​សិក្សា​លើ​ម្ដាយ-កូន ៥១២​គូ។ ជា​លទ្ធផល​​ រកឃើញ​ថា ផឹកទឹក​ផ្ទុក​សារធាតុ​ភ្លុយអរ (Fluoride) ពេល​ពពោះ ធ្វើឲ្យ​ភាព​វៃឆ្លាត (IQ) របស់​កូន​ធ្លាក់​ចុះ​មែន។

បរិមាណ​ដែល​អាច​ផ្ដល់​ចម្លើយ​បាន​គឺ​​ស មាសធាតុ​ភ្លុយអរ ១មិល្លីក្រាម/លីត្រ នៅ​ក្នុង​ទឹកនោម បណ្ដាល​ឲ្យ​ពិន្ទុ IQ ធ្លាក់ចុះ ៤,៥ ក្នុង​ចំណោម​ក្មេងប្រុស អាយុ​ពី ៣-៤​ឆ្នាំ ប៉ុន្ដែ​ចំពោះ​ក្មេងស្រី អត់អីទេ។ នៅពេល​ពិនិត្យ​លើ​សមាសធាតុ​ភ្លុយអរ​ក្នុង​ទឹកផឹក​ប្រចាំ​ថ្ងៃ​វិញ សមាសធាតុ​ភ្លុយអរ ១​មិល្លីក្រាម/លីត្រ ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់ចុះ ពិន្ទុ IQ ៣,៧ ទាំង​ក្មេង​ប្រុស និង​ក្មេង​ស្រី។

លោកស្រី Christine Till សាស្ត្រាចារ្យ​សាកលវិទ្យាល័យ York របស់​កាណាដា និង​ជាអ្នកដឹកនាំគម្រោង​នេះ បញ្ជាក់​ថា លោកស្រី និង​ក្រុមការងារ បាន​កត់សម្គាល់ថា មាន​ចម្ងល់​ជាច្រើន​អំពី​សុវត្ថិភាព​នៃ​សមាសធាតុ​ភ្លុយអរ ជាពិសេស​សម្រាប់​ស្ត្រី និង​កុមារ​តូចៗ។ លោកស្រី​បន្ថែថា “វាសំខាន់ ដើម្បី​ធ្វើការ​សម្រេច​ចិត្តយោងតាម​ភស្ដុតាង“។

អត្ថបទពាក់ព័ន្ធ៖

គួរបញ្ជាក់​ថា អាជ្ញាធរ​សុខាភិបាល​អាមេរិក និង​កាណាដា បាន​ណែនាំ​ឲ្យ​ផឹកទឹក​មាន​ជាតិ​ភ្លុយអរ ០,៧​មិល្លីក្រាម/លីត្រ។ ចំណែក​លោក លោក Oliver Jones អ្នកជំនាញ​ផ្នែក​គីមី​បរិស្ថាន​នៅ​សាកលវិទ្យាល័យ RMIT របស់​អូស្ត្រាលី កត់សម្គាល់​លើ​ការសិក្សា​ថា ចំណុច​សំខាន់ គឺ​បរិមាណ​ខ្ពស់​នៃ​សមាសធាតុ​ភ្លុយអរ​ក្នុង​ទឹក។ លោក​បន្ថែម​ថា ការ​ផឹក​ទឹក​ផ្ទុក​សមាសធាតុ​ភ្លុយអរ គឺ​ក្រោម ១​មិល្លីក្រាម/លីត្រ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គីង ច័ន្ទវាសនា​ នៅ 20/08/2019
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
x