១- ផឹកទឹកឲ្យបានគ្រប់គ្រាន់
ពេលមានបញ្ហារាករូស ខ្លួនប្រាណយើងនឹងបាត់បង់ជាតិទឹក បើមិនផឹកទឹកឲ្យបានគ្រប់គ្រាន់ទេ រាងកាយងាយនឹងបាត់បង់ជាតិទឹកយ៉ាងលឿន។ បាត់បង់ជាតិទឹក អាចធ្វើអោយខូចខាតដល់ការវិវត្តខួរឆ្អឹងខ្នងរបស់ទារកក្នុងផ្ទៃ បង្កភាពមិនប្រក្រតីផ្សេងៗពីកំណើត ឬគ្នាយើងប្រឈមការសម្រាលមុនខែទៀតផង។ តែយើងអាចការពារបញ្ហាបាត់បង់ជាតិទឹកបាន ដោយផឹកទឹកឲ្យបានច្រើននៅពេលថ្ងៃ យា៉ងហោចណាស់ឲ្យបាន ២លីត្រ ដោយផឹកម្តងបន្តិចៗ។ ទឹកធម្មតា ជាជម្រើសល្អបំផុត តែគ្នាយើងក៏អាចផឹកសារធាតុរាវផ្សេងៗ ដូចជា ទឹកផ្លែឈើស្រស់ក៏បានដែរ។ តែមិនត្រូវផឹកកាហ្វេ ឬតែឡើយ ដោយសារមានសារធាតុកាហ្វេអ៊ីន អាចធ្វើឲ្យយើងបត់ជើងតូចច្រើន នាំឲ្យយើងបាត់បង់ជាតិទឹកកាន់តែលឿន។ តែបើផឹកទឹកបានគ្រប់គ្រាន់ ទឹកនោមនឹងមានពណ៌លឿងស្រាល ឬថ្លាតែម្តង។
២- ផ្លាស់ប្តូររបបអាហារ
ករណីរាករូសពេលពពោះ ក៏អាចកើតឡើងដោយសាររបបអាហារដូចគ្នា ហេតុនេះញ៉ាំអាហារមានតុល្យភាព គឺអាចជួយដោះស្រាយបាន។ គួរញ៉ាំចេក បាយ និងផ្លែប៉ោម ឲ្យបានច្រើន និងញ៉ាំសាច់សុទ្ធ ការ៉ុត និងយ៉ាអួ ដែលមានសារធាតុប្រ៉ូបាយអូទិកឲ្យបានច្រើនផងដែរ។