១- គេងស្ពឹក ធ្វើអ្វីយឺតយ៉ាវ ពិបាកកើតកូន
ចាស់ៗតែងតែនិយាយឲ្យម៉ាក់ៗពពោះដែលគេងស្ពឹក ពិបាកក្នុងការសម្រាលកូន ឬឈឺពោះយូរ។ ប៉ុន្តែក្បួនពេទ្យបកស្រាយថាមិនមែនទេ តែវាជាគំនិតអប់រំ ចង់ឲ្យស្ត្រីពពោះធ្វើការរហ័សរហួន ប្រៀបដូចជាការហាត់ប្រាណដែរ វាល្អសម្រាប់សុខភាព ព្រោះកាលណាម៉ាក់ៗមិនធ្វើអ្វីសោះសាច់ដុំមិនដំណើរការ ស្ពឹក ពិបាកក្នុងការសម្រាលមែន។
២- ងូតទឹកយប់ កូនថ្លោសពេក
ស្រីៗពពោះត្រូវចាស់ៗហាមមិនឲ្យងូតទឹកនៅពេលយប់ព្រលប់ឡើយ ព្រោះថាជាពេលអាកាសធាតុ និងទឹកចុះត្រជាក់ដូចគ្នា ងូតទៅធ្វើឲ្យកូនថ្លោសបាន។ ទោះជាការងូតទឹកយប់ មិនមែនជាមូលហេតុធ្វើឲ្យកូនថ្លោសក៏ដោយ តែបើគិតឲ្យដល់ទៅ ចាស់ៗមិនឲ្យងូតទឹកយប់ ព្រោះងងឹត ខ្លាចរអិលដួលនាំឲ្យប៉ះពាល់កូនក្នុងផ្ទៃ។