១- ចង់ញ៉ាំ តែមិនបានដូចចិត្ត
មានស្ត្រីពពោះមិនតិចអ្នកទេដែលជួបប្រទះបញ្ហានេះ។ ការញ៉ាំអាហាររបស់ស្រីៗមានកូន គឺមិនកំណត់ឡើយ នឹកឃើញចង់អ្វីភ្លាម ប្រើប្ដីឲ្យទៅទិញភ្លែត ហើយបើប្ដីខ្លះគ្មានចិត្ត និងដឹងពីទុក្ខលំបាករបស់ម៉ាក់ៗប្រាកដជាប្រាប់ឲ្យចាំពេលនេះពេលនោះ ដោយសារខ្ជិល ឆ្ងាយ ឬពេលខ្លះហត់អស់កម្លាំង និងយប់ទៀតនោះ ក៏មិនបានបំពេញបំណងប្រពន្ធ។ បែបនេះហើយទើបម៉ាក់ៗខ្លះដេកយំម្នាក់ឯង ហើយគិតថាប្ដីមិនខ្វល់ពីខ្លួន។
២- គិតថាប្ដីលែងស្រលាញ់
មនុស្សស្រីពេលពពោះអារម្មណ៍មិនមូលឡើយ ច្រើនតែគិតនេះគិតនោះ ជាពិសេសគិតថាប្ដីលែងមានចិត្តស្រលាញ់ដូចដើម ព្រោះតែការមានផ្ទៃពោះអាចផ្លាស់ប្ដូររូបរាងពីមុនទៅជាលែងស្អាត ព្រោះស្បែកខ្មៅស្រអាប់ មុខមុន មាឌធំជាដើម។ នៅពេលឃើញប្ដីមានកាយវិការមិនស្និទ្ធស្នាលដូចមុន ប្រាកដជាគិតថា ព្រោះខ្លួនមិនស្អាតដូចមុន ប្ដីពិតជាលែងស្រលាញ់ដូចមុនហើយ។