backup og meta

ចង់ឲ្យកូនកើតមកសាច់ស ទន់ រលោង គួរសាកអាហារ-ផ្លែឈើទាំងនេះ

ចង់ឲ្យកូនកើតមកសាច់ស ទន់ រលោង គួរសាកអាហារ-ផ្លែឈើទាំងនេះ

គ្រប់​ម៉ាក់​ទាំងអស់​ពេល​មាន​ប៊េបី​ប្រាកដជា​ចង់​ឲ្យ​កើត​មក​មាន​សុខភាព​ល្អ និង​សម្បុរ​ស្បែក​ស​ខ្ចី ទន់​រលោង​ដូចគ្នា។ ទាក់ទិន​នឹង​រឿង​នេះ​ដែរ ម៉ាក់ៗ​មាន​បទ​ពិសោធន៍​មួយ​ចំនួន​បាន​ចូល​ខ្លួន​ចែករំលែក​របប​អាហារ​ដែល​ជួយ​ឲ្យ​កូន​មាន​ស្បែក​ស​ស្អាត។

១- ផ្លែ​ទទឹម

សម្រាប់ ប៉ែន ប៉ុណ្ណីកា បាន​ចែក​រំលែក​មក​ថា ​អ្នកនាង និង​ស្វាមី​សុទ្ធតែ​សម្បុរ​មិន​ស​ទេ តែ​កូន​ៗ​វិញ​សាច់​ដូច​សំឡី។ ពេល​កូន​ដំបូង​ស្ត្រី​វ័យ ៣០ ឆ្នាំ​រូប​នេះ​មិន​ដឹង​ឡើយ​ថា​មកពី​អ្វី គ្រាន់តែ​ញ៉ាំ​ផ្លែ​ទទឹម​តាំងពី​មាន​ភ្លាម​ៗ​រហូត​ដល់​កើត ព្រោះ​ជា​ផ្លែឈើ​ដាំ​នៅ​ផ្ទះ​ខ្លួន​ស្រាប់។ ស្ត្រី​មេផ្ទះ​នៅ​ស្រុក​បសេដ ខេត្ត​កំពង់ស្ពឺ បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​ផ្លែ​ទទឹម ក៏​មាន​ញ៉ាំ​ផ្លែឈើ​ដទៃ​ទៀត​ដូចជា​ប៉ោម និង​ទំពាំងបាយជូរ គ្រាន់តែ​មិន​សូវ​ច្រើន​ប៉ុណ្ណោះ លុះ​ដល់​មាន​កូន​ទី​២ និង​ទី៣ នៅតែ​បន្ត​ញ៉ាំ​ផ្លែ​ទន្ទឹម និង​ចំណី​អាហារ​ល្អ​ៗ ផ្លែឈើ​ចម្រុះ​បន្ថែម​ទៀត​កូន​ក៏​នៅតែ​ស្អាត​ទាំងអស់។

២- ក្រូច​ពោធិ៍សាត់ និង​ទឹកដោះគោ​ឆៅ

អ្នកនាង ឆឺន ឡុងហៀង អ្នក​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​ បាន​ចែក​រំលែក​បទ​ពិសោធ​ខ្លួន​ថា តាំងពី​ចាប់ផ្ដើម​ទម្ងន់ រហូត​ដល់​គ្រប់ខែ​សម្រាល ម៉ាក់​ៗ​រូប​នេះ​ញ៉ាំ​តែ​ក្រូច​ពោធិ៍សាត់ ២ ផ្លឺ និង​ទឹកដោះគោ​ឆៅ ២ កំប៉ុង/ថ្ងៃ។ លទ្ធផល​គឺ​កូន​អ្នកនាង​មាន​សម្បុរ​ស​ស្អាត​ខ្លាំង​ណាស់ ទាំង​ដែល​ខ្លួន​មាន​ស្បែក​ខ្មៅ។ ម៉ាក់​ៗ​កូន​ប្រុស​ដំបូង​រូប​នេះ បាន​បន្ត​ទៀត​ថា ចំណីអាហារ ឬ​ភេសជ្ជៈ​ដែល​មាន​ពណ៌​ខ្មៅ​ៗ​ដូចជា សូកូឡា ​កាហ្វេ កូកា តែ… មិន​ញ៉ាំ​បន្តិច​សោះឡើយ ព្រោះ​ខ្លាច​ធ្វើឲ្យ​ប៉ះពាល់​សុខភាព និង​ពណ៌ស្បែក​កូន។ ស្ត្រី​វ័យ ៣៣ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​នេះ​នៅ​មាន​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ បូករួម​បន្លែ​បៃតង​ជាច្រើន​មុខ​ដែល​ញ៉ាំ​មិន​ដែល​ខាន​មួយ​ថ្ងៃ ទើប​កូន​មាន​ស្បែក​ស្អាត​បាន។

ពពោះ

៣- ឈើរី និង​ប៊័រី

អ្នកស្រី ទាវ មុន្នីរ័ត្ន បាន​ជ្រើសរើស​ញ៉ាំ​ផ្លែឈើ​ទាំង ២ មុខ​នេះ ព្រោះ​ពួកវា​ស្ថិត​ក្នុង​ចំណោម​ផ្លែឈើ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​បំផុត។ ម៉ាក់​កូន ២ រូប​នេះ​ក៏​បន្ថែម​ទៀត​ថា ខ្លួន​តែងតែ​ចូល​មើល​ទៅ​តាម​វិប​សាយ​សុខភាព​ជាច្រើន ដែល​​និយាយ​ពី​ប្រយោជន៍​របស់​ផ្លែឈើ​ទាំងនេះ។ មួយ​វិញ​ទៀត​អ្នកស្រី​ក៏​ព្យាយាម​ញ៉ាំ​ផ្លែ​ប៉េងប៉ោះ​ជា​ប្រចាំ​ផង​ដែរ ព្រោះ​វា​អាច​ជួយ​ការពារ​ស្បែក​ពី​បញ្ហា​រលាក​ផ្សេង​ៗ។ អ្នក​ក្រុង​តាខ្មៅ​ដដែល បញ្ជាក់ទៀត​ថា ក្រៅពី​ផ្លែឈើ ២ មុខ​នេះ ក៏​នៅ​មាន​ញ៉ាំស៊ុប​បន្លែ​គ្រប់មុខ ទើប​ជួយ​ទាំង​ពណ៌​សម្បុរ និង​សុខភាព​កូន​ ហើយ​អ្នកស្រី​មិន​សូវ​ញ៉ាំ​សាច់​ច្រើន​ឡើយ។

៤- ត្រី

បើ​តាម​បទ​ពិសោធ​ម៉ាក់​ៗ សៀន រ៉ាមី បាន​ឲ្យ​ដឹង​ថា ត្រី​ ​ល្អ​ចំពោះ​កូន និង​ខ្លួនឯង​ផ្ទាល់​តែ​ម្ដង។ ម៉ាក់​ៗ​រូប​នេះ​លើកឡើង​ថា កូន​អ្នកស្រី​មាន​ស្បែក​រលោង​ខ្លាំង ព្រោះ​ពេល​មាន​ផ្ទៃពោះ គាត់​ព្យាយាម​ញ៉ាំ​ត្រី ជាពិសេស​ត្រី​មាន​ខ្លាញ់​ច្រើន​ៗ។ ចំពោះ​ត្រី​សមុទ្រ អ្នក​រស់នៅ​ភ្នំពេញ​ក៏​ថា ញ៉ាំ​ដែរ តែ​មិន​ច្រើន​ដូច​ត្រី​ទឹក​សាប​ធម្មតា ហើយ​ព្យាយាម​ញ៉ាំ​ផ្លែឈើ​គ្រប់មុខ ជាពិសេស​ចេក សារី  ឪឡឹក ផ្លែឈើសម្បូរជាតិ​ទឹក ដំឡូង និង​ពោត។ អ្នក​ម៉ាក់​វ័យ​ក្មេង​បាន​អះអាង​ថា គ្រួសារ​អ្នកស្រី​មិន​មាន​នរណា​មាន​ស្បែក​ស​ឡើយ ត្រឹម​សម្បុរ​សណ្ដែក​បាយ​ប៉ុណ្ណោះ តែ​កូន​វិញ​ប្រាប់​អ្នក​ដទៃ គេ​មិន​ជឿ​ថា​ជា​កូន​ខ្លួន ព្រោះតែ​កូន​ស​ពេក។

អត្ថបទពាក់ព័ន្ធ៖ ស្រីៗមានផែនការចង់បានកូន ត្រូវចៀសពីថ្នាំទាំងនេះ!

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/10/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Oct 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម