ម្តាយស្ត្រេសខ្លាំងពេលកំពុងពពោះ កម្រកូនកើតមកឆ្លាត នេះជាការលើកឡើងរបស់លោកស្រី សរ មន្ថា នាយិកាសាលាអប់រំកុមារតូច SHICHIDA។ លោកស្រីបញ្ជាក់ពីមូលហេតុថា អ្នកវិទ្យាសាស្ត្រ សាស្ត្របានរកឃើញ ខួរក្បាលខាងស្តាំ ដែលទាក់ទងនឹងផ្លូវអារម្មណ៍ គំនិតច្នៃប្រឌិត វិវត្តតាំងពីទារកនៅក្នុងពោះម្តាយម្ល៉េះ ដូច្នេះស្ត្រីគួរតែកុំឲ្យមានការប៉ះទង្គិចផ្លូវចិត្តអំឡុងពេលពពោះ។
កូនដែលកើតពីម្តាយស្ត្រេសកំពុងពពោះ មានបញ្ហាប្រឈមច្រើន ដូចជា កើតមិនសូវឆ្លាត ខ្លះទៅជាអូទីស្សឹម ក្មេងខ្លះមានអត្តចរិតឆេវឆាវ។ តែទោះជាយ៉ាងណាក៏ដោយ លោកស្រី សរ មន្ថា បញ្ជាក់ថា អំឡុងមានផ្ទៃពោះ ស្ត្រីពិបាកចៀសផុតពីបញ្ហាស្ត្រេសខ្លាំងណាស់ ដោយសារអ័រម៉ូនប្រែប្រួល ធ្វើឲ្យរាងកាយប្រែប្រួល ញ៉ាំមិនបាន គេងមិនបាន ហើយបើត្រូវគ្រួសារដាក់សម្ពាធ ឬមិនយល់ចិត្តនោះ កាន់តែស្ត្រេស។
ទោះជាបែបនេះក្តី ដើម្បីសុខភាព និងអនាគតកូនក្នុងផ្ទៃ ស្ត្រីពពោះត្រូវចេះកាត់បន្ថយស្ត្រេសខ្លួនឯងឲ្យបាន កាលណាកាត់បន្ថយស្ត្រេសបាន ប្រៀបបាននឹងជួយកូនក្នុងផ្ទៃដែរ។
ចំពោះតិចនិកនៃការបំបាត់ស្ត្រេស លោកស្រី អ៊ួង លីដា នាយសាល ផ្នែកបន្ទប់សម្រាល នៃមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក បានផ្តល់យោបល់ថា បើស្ត្រីពពោះស្មុគស្មាញខ្លាំង មិនអាចធ្វើអារម្មណ៍ម្នាក់ឯងបាន អាចរំសាយអារម្មណ៍តានតឹងទាំងនោះជាមួយនរណាម្នាក់ដែលអាចជួយយើងបាន ដូចជា ប្តី សមាជិកគ្រួសារណាម្នាក់ ឬក៏មិត្តភក្តិជិតស្និទ្ធ មិនត្រូវពិបាកចិត្តតែម្នាក់ឯងនោះទេ ធ្វើបែបនេះទើបផ្លូវចិត្តយើងមិនរងសម្ពាធធ្ងន់ធ្ងរ ប៉ះពាល់ដល់កូន។
អត្ថបទពាក់ព័ន្ធ៖
- ឧស្សាហ៍ស្ត្រេសពេលពពោះ កូនអាចកើតជំងឺអូទីស្សឹម
- កំពុងពពោះ? ត្រូវចេះប្រយ័ត្នប្រយែង តិចអូនៗកើតអូទីស្សឹម
- បាក់ទឹកចិត្តពេលពពោះ ត្រូវប្រញាប់ព្យាបាល
- ប្រយោជន៍ដ៏អស្ចារ្យ ពេលស្ត្រីពពោះធ្វើចិត្តឲ្យរីករាយ និយាយលេងជាមួយកូនច្រើន
- ឧស្សាហ៍តូចចិត្ត យំសោកបោកខ្លួនពេលពពោះ អាចសាកតិចនិកនេះបាន!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]




















