ម៉ាក់ៗភាគច្រើនទំនងជាបានដឹងច្រើនពីផលប៉ះពាល់របស់គ្រឿងស្រវឹងមកលើកូនក្នុងផ្ទៃ និងមិនហ៊ានផឹកនោះទេ ខណៈក៏មានម៉ាក់ៗមួយចំនួនទៀតបានដឹង តែក៏ម្ដងម្កាលឆ្លៀតផឹកគ្រឿងស្រវឹងពេលកំពុងពពោះដែរ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ម៉ាក់ៗភាគច្រើនទំនងជាបានដឹងច្រើនពីផលប៉ះពាល់របស់គ្រឿងស្រវឹងមកលើកូនក្នុងផ្ទៃ និងមិនហ៊ានផឹកនោះទេ ខណៈក៏មានម៉ាក់ៗមួយចំនួនទៀតបានដឹង តែក៏ម្ដងម្កាលឆ្លៀតផឹកគ្រឿងស្រវឹងពេលកំពុងពពោះដែរ។
បើគ្នាយើងណាគិតថាផឹកម្ដងម្កាលមិនប៉ះពាល់ដល់កូនក្នុងផ្ទៃនោះ គួរដូរគំនិតនេះចេញហើយ។ មកដល់ពេលនេះមិនទាន់មានអ្នកជំនាញណាហ៊ាន អះអាងឲ្យជាក់ច្បាស់ថាស្រ្តីមានផ្ទៃពោះអាចផឹកគ្រឿងស្រវឹងក្នុងកម្រិតណាមានសុវត្ថិភាពនោះទេ បើទោះជាខ្លះគ្រាន់តែនិយាយថាទំនងជាផឹកម្ដងៗចាប់ពីប្រាំកែវឡើងទៅនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូនក្នុងផ្ទៃក៏ដោយ។
ជាការណែនាំសម្រាប់ស្រ្តីមានផ្ទៃពោះ ឬស្រ្តីដែលមានបំណងយកកូន គឺមិនគួរផឹកគ្រឿងស្រវឹងនោះទេ។ ការផឹកគ្រឿងស្រវឹងកាន់តែច្រើន ហានីភ័យគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃក៏កាន់តែខ្ពស់ទៅតាមហ្នឹងដែរ និងក្នុងរយៈពេលវែងទៀតផង។
ពេលម៉ាក់ៗផឹកគ្រឿងស្រវឹង ជាតិអាល់កុលនឹងឆ្លងតាមឈាមរបស់យើងទៅទងសុក និងចម្លងដល់កូនយើងដែរ។ ថ្លើមរបស់កូនយើងមិនទាន់លូតលាស់បានល្អនៅឡើងទេក្នុងត្រីមាសដំបូង ពោលគឺថ្លើមកូនលូតលាស់បានល្អពេញលេញនៅជិតដល់ពេលសម្រាលឯណោះ។
ម៉ាក់ៗត្រូវដឹងថាកូនក្នុងផ្ទៃមិនអាចបំប្លែងជាតិអាល់កុលបានល្អដូចយើងជាមនុស្សធំនោះទេ ដូចនេះជាតិអាល់កុលនឹងប៉ះពាល់ធ្ងន់ធ្ងរដល់ការលូតលាស់របស់កូនក្នុងផ្ទៃ។ ពិសេសប់ម៉ាក់ៗផឹកគ្រឿងស្រវឹងនៅត្រីមាសដំបូង អាចប្រឈមនឹងរលូតកូន កូនកើតមិនគ្រប់ខែ ឬកូនកើតមិនគ្រប់គីឡួទៀតផង។
តើមានផលប៉ះពាល់អ្វីទៀតបើម៉ាក់ៗផឹកគ្រឿងស្រវឹងពេលពពោះ?
ផលប៉ះពាល់ដែលបានរៀបរាប់ខាងលើគឺមិនទាន់អស់នោះទេ ការផឹកគ្រឿងស្រវឹងពេលពោះពោះអាចបង្កផលវិបាកពីស្រាលទៅធ្ងន់ធ្ងរទៅតាមកម្រិតដែលម៉ាក់ៗបានផឹក។ ខាងក្រោមនេះជាផលវិបាកផ្សេងៗដែលអាចកើតមានលើកូនក្នុងផ្ទៃ និងក្រោយសម្រាល៖
ដូចដែលបានរៀបរាប់ខាងលើអ៊ីចឹង បើយើងមានបំណងយកកូន ឬកំពុងមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន មិនគួរផឹកគ្រឿងស្រវឹងនោះទេ ទោះក្នុងកម្រិតណាក៏ដោយ ដើម្បីសុវត្តិភាពចំពោះសុខភាព និងការលូតលាស់របស់កូនយើង។
យ៉ាងណាមិញ បើយើងជាមនុស្សចូលចិត្ត ឬញៀនស្រា យើងត្រូវតែហ៊ាននិយាយដោយបើកចំហជាមួយគ្រូពេទ្យ ដើម្បីទទួលបានការប្រឹក្សាត្រឹមត្រូវ និងដឹងថាអាចប៉ះពាល់បែបណាខ្លះដល់កូនរបស់យើង។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ