backup og meta

ស្រីៗមានផែនការចង់បានកូន ត្រូវចៀសពីថ្នាំទាំងនេះ!

ស្រីៗមានផែនការចង់បានកូន ត្រូវចៀសពីថ្នាំទាំងនេះ!

បើស្រីៗ​គ្នា​យើង​កំពុង​តែ​ចង់បាន​​កូន ​សំខាន់​ណាស់ត្រូវចាំ​ថា​ មាន​កត្តា​ជាច្រើន​អាចជះ​ឥទ្ធិពល​ ធ្វើ​ឲ្យ​យើងគ្មាន​កូន​បាន ហើយ​កត្តា​ធំ​បំផុត គឺ​ជា​ការ​ប្រើ​ថ្នាំពេទ្យ​តែ​ម្តង។ ហេតុនេះ “Hello គ្រូពេទ្យ’ នឹង​លើក​យក​អត្ថបទ​ពាក់​ព័ន្ធ​​ថ្នាំមួយ​ចំនួន យើង​គួរ​ចៀស​វាង​នៅ​ពេល​កំពុង​​ចង់​បាន​កូន ឲ្យ​គ្នា​យើង​បាន​ដឹង នឹង​អាច​ត្រៀម​ខ្លួន​ទាំង​អស់​គ្នា ទើប​ផែនការ​ពពោះ​យើង​អាច​ទទួល​បាន​ជោគជ័យ។

១- ផលិតផលអ័រម៉ូនសម្រាប់ថែរក្សាសម្ផស្ស

​អ័រម៉ូន​អឺស្ត្រូហ្សែន និង​ប្រូហ្គេស្តេរ៉ូន ក្នុង​កម្រិតខ្ពស់ ដែល​មាន​នៅ​ក្នុង​ផលិត​ផល​គ្រឿង​សំអាង និង​ផលិត​ផល​ថែរក្សា​ស្បែក ដូច​ជា ​ជែល​លាប​សក់ ឡេ​លាប​ស្បែក ឡេ​ការពារ​កម្តៅ​ថ្ងៃ ឬ​ម៉ាស​មុ អាច​មាន​ឥទ្ធិពល​លើ​អ័រម៉ូន​អឺស្ត្រូហ្សែន ​អាច​រំខាន​ដល់​ការ​បញ្ចេញ​មេជីវិត​ញី និង​មាន​ការ​ថយ​ចុះ​នូវ​ចំណង់​ផ្លូវ​ភេទចំពោះស្រីៗ។ មាន​ការ​ណែនាំ​ចំពោះស្រីៗ​គ្នា​យើង ​មាន​រោគ​សញ្ញា​បង្ហាញ​ថា​ មាន​កម្រិត​អ័រម៉ូន​អឺស្ត្រូហ្សែន​ឡើង​ខ្លាំង​ គួរ​តែញ៉ាំ​បន្លែ​ពពួក​ស្ពៃ​ក្ដោប (Cruciferous vegetables) ឲ្យ​បាន​ច្រើន​ ដើម្បី​កាត់​បន្ថយ​នូវ​កម្រិត​អ័រម៉ូន​អឺស្ត្រូហ្សែនក្នុងខ្លួន។

២- ថ្នាំព្យាបាលជំងឺផ្លូវចិត្ត

ជំងឺបាក់​ទឹក​ចិត្ត និង​ជំងឺ​ថប់​បារម្ភ ​អាច​បណ្តាល​អត្រា​​គ្មាន​កូនកាន់​តែ​​ខ្ពស់ តែស្រី​ភាគ​ច្រើន ​មិន​បាន​ដឹង​ទេ​ថា ​ថ្នាំ​ប្រឆាំង​​ជំងឺបាក់​​ទឹក​ចិត្ត និង​ថ្នាំ​ប្រឆាំង​​ជំងឺ​ផ្លូវ​ចិត្តផ្សេង​ទៀត ​អាច​មាន​ជះ​ឥទ្ធិពល​មិន​ល្អ បណ្តាល​ឲ្យយើង​​គ្មាន​កូន។ ក្នុង​ការ​សិក្សា​ផ្សេង​ៗ​គ្នា ពពួក​ថ្នាំ SSRIs (Selective Serotonin Reuptake Inhibitors) ដែល​ជា​ធាតុ​ផ្សំ​ទូទៅ​នៅ​ក្នុង​ថ្នាំ​ប្រឆាំង​ជំងឺ​បាក់ទឹក​ចិត្ត​នៅ​ពេល​បច្ចុប្បន្ន​ បាន​បង្ហាញ​ថា​ ​មាន​ឥទ្ធិពល​អាច​បន្ថយ​នូវ​ចំណង់​ផ្លូវ​ភេទ​ទាំងប្រុសៗ និងស្រីៗ។ ស្រីៗប្រើ​ថ្នាំ SSRIs រយៈពេលយូរ​អំឡុង​ពេល​​ពពោះ អាច​បណ្តាល​ឲ្យ​​រលូត​កូន កូន​កើត​មិន​គ្រប់​ខែ ដោយ​សារ​តែ​ការ​កើន​ឡើង​កម្រិត​អ័រ​ម៉ូន Prolactin។ ​ជំនាញ​ផ្នែក​សុខ​ភាព និងផ្ទៃពោះ ​បាន​ណែនាំ​ឲ្យស្រីៗគ្នា​យើង​​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ត​តាម​បែប​ធម្មជាតិ ​តាម​រយៈ​ការ​ញ៉ាំ​របប​អាហារសម្បូរអាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ឬ​ដោយ​បង្កើន​សកម្ម​ភាព​ផ្នែក​រាង​កាយ។ សម្រាប់​គ្នា​យើងមិន​មាន​លេច​ចេញ​រោគ​សញ្ញា​ គួរ​តែ​ឈប់​ប្រើ​ថ្នាំ​នេះ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ៦ ខែ។

ពពោះ Hello គ្រូពេទ្យ

អត្ថបទ​ពាក់​ព័ន្ធ៖

  • ប្រើថ្នាំព្យាបាលជំងឺបាក់​ទឹក​ចិត្ត​ពេល​ពពោះ ប៉ះពាល់​កូន​ក្នុង​ផ្ទៃដែរអត់?
  • ប្រើថ្នាំព្យាបាលមុន ពេលកំពុងមានផ្ទៃពោះ អាចប៉ះពាល់ដល់កូនអត់?

៣- ថ្នាំប្រឆាំងសារធាតុ Histamine

សារធាតុ Histamine មិន​ត្រឹម​តែ​អាច​ការ​ពារ​រាង​កាយពី​ការ​ឆ្លង​មេរោគ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​មាន​តួនាទី​យ៉ាង​ធំ​ក្នុង​ការ​បញ្ចេញ និង​ផ្សាំ​មេជីវិត​ញី​ចូល​ក្នុង​ស្បូន​ផង​ដែរ ដូច្នេះ​ថ្នាំ​ប្រឆាំងសារធាតុ​ Histamine ក៏​អាច​មាន​នាទី​រារាំង​ដល់​ឱកាស​​មាន​ផ្ទៃ​ពោះ ​ដោយ​​រំខាន​ដល់​ការ​បញ្ចេញ​មេជីវិត​ញី​ផង​ដែរ។ ​បើ​យើង​​កំពុង​មាន​ផ្ទៃ​ពោះ ​មិន​គួរ​ប្រើ​ថ្នាំ​ប្រឆាំង ​Histamine​ ទេ ព្រោះ​ប្រភេទ​ថ្នាំ​នេះ​មួយ​ចំនួន ​មាន​ដូច​ជា ថ្នាំ Chlorpheniramine អាច​បណ្តាល​ឲ្យ​មាន​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ភ្នែក​លើ​ទារក​ទើប​នឹង​កើត។

៤- ថ្នាំប្រឆាំងនឹងការរលាក

ពពួក​ថ្នាំ COX-2 inhibitors និង​ពពួក​ថ្នាំ NSAIDs (ថ្នាំ​ប្រឆាំងការ​រលាក​​មិន​មែន​ជា​ពពួក​ស្តេរ៉ូអ៊ីត) ដូច​ជាថ្នាំ Advil ថ្នាំ Ibuprofen ឬ Motrin អាច​បញ្ឈប់​ដល់​ការ​បញ្ចេញ​មេជីវិត​ញី​បណ្តោះ​អាសន្ន និង​រារាំង​ដល់​សមត្ថភាពបញ្ចេញ​មេជីវិត​ញី ហើយ​ស្ថាន​ភាព​នេះ​ ត្រូវ​គេ​ហៅ​ថា LUFS  ឬបណ្តុំ​រោគ​សញ្ញា​នៃ luteinizing unruptured follicle syndrome ដោយ​វា​មាន​លទ្ធ​ភាពកាត់​បន្ថយ​​ការ​ផលិត​ទឹក​រំអិល​របស់​មេជីវិត​ទៀត​ផ​ង។

ថ្នាំ​ដទៃ​ទៀត​​អាច​កាត់​បន្ថយ​ឱកាស​មាន​កូន​របស់​ស្រីៗ​បាន ​រួម​មាន ​ថ្នាំ​លើស​ឈាម ថ្នាំ​ព្យាបាល​ជំងឺ​ឈឺក្បាល​ប្រកាំង ថ្នាំ​ក្អក ថ្នាំ Clomiphene និង​ថ្នាំ​ព្យាបាល​ដំបៅ​ក្រពះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 Can Medications for Depression and Anxiety Affect Fertility? http://natural-fertility-info.com/depression-and-anxiety-medications.html Accessed March 7, 2017

10 Over-The-Counter Drugs to Avoid During Pregnancy http://www.consumerreports.org/cro/2012/05/10-over-the-counter-drugs-to-avoid-during-pregnancy/index.htm Accessed March 7, 2017

9 Drugs Which Affect Your Fertility https://natural-fertility-prescription.com/drugs-which-affect-your-fertility/ Accessed March 7, 2017

កំណែ​ប្រែបច្ចុប្បន្ន

18/10/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 18, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម