៥. កុំផឹកស្រា និងជក់បារី
ចំពោះប្តីប្រពន្ធដែលមិនផឹកគ្រឿងស្រវឹង មិនជក់បារី មិនចោទជាបញ្ហានោះទេ តែបើភាគីណាមួយ ឬក៏ទាំងពីរនាក់ មានផឹកគ្រឿងស្រវឹង ឬជក់បារី ចាំបាច់ត្រូវបញ្ឈប់វាភ្លាម នោះទើបមិនប៉ះពាល់ដល់គុណភាពមេជីវិត និងការបង្កកំណើត។
អត្ថបទពាក់ព័ន្ធ៖ ៥ សំណួរ-ចម្លើយ ស្រីៗចង់ដឹងបំផុត ពាក់ព័ន្ធរឿងផឹកស្រាពេលពពោះ
៦. លេបថ្នាំវីតាមីន-ជាតិរ៉ែ
អាស៊ីដហ្វូលិក ជាអ្វីដែលស្រីៗចាំបាច់ត្រូវញ៉ាំរយៈពេល ៣ ខែ មុនពេលមានកូន ហើយត្រូវបន្តញ៉ាំរហូតដល់ពេលពពោះបាន ៣ ខែ ទើបកាត់បញ្ហាប្រឈមជំងឺពកឆ្អឹងកងខ្នងលើទារកបាន។ ក្រៅពីនោះទាំងប្រពន្ធទាំងប្តីត្រូវការនូវពពួកវីតាមីន និងជាតិរ៉ែផ្សេងៗទៀត មានជាតិដែក កាល់ស្យូម ស័ង្កសី សេឡេញ៉ូម អាស៊ីដខ្លាញ់អេមេហ្កា៣ និងវីតាមីន D ជាដើម។
អត្ថបទពាក់ព័ន្ធ៖ ហេតុផលសំខាន់ៗ ស្រីៗគួរញ៉ាំថ្នាំវីតាមីន មុនពេលមានផ្ទៃពោះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕