– លើសអ័រម៉ូនប្រូឡាក់ទីន (Hyperprolactinemia)៖ បញ្ហាលើសអ័រម៉ូនប្រឡាក់ទីន ដែលផលិតនៅក្នុងក្រពេញអ៊ីប៉ូភីស (ក្រពេញភីធ្យូតារី) អាចធ្វើឲ្យចំនួនអ័រម៉ូនអឺស្រ្តូហ្សែនថយចុះ អាចធ្វើឲ្យស្រីៗស្រីមិនអាចមានកូនបាន។
២- កោសិកាស្បូនដុះខុសកន្លែង (Endometriosis)
នេះត្រូវចាត់ទុកឈឺរ៉ាំរ៉ៃមួយ កើតនៅលើប្រព័ន្ធបន្តពូជស្រីៗ បានទៅរារាំងមិនឲ្យមេជីវិតញី ជួបជាមួយមេជីវិតឈ្មោលបាន។ ជំងឺនេះបង្កផលរំខាននៅលើផ្លូវមេជីវិតញីឆ្លងកាត់ ដោយសារមានការដុះកោសិកាមិនប្រក្រតីចេញមកពីស្បូន។ ជំងឺនេះ ធ្វើឲ្យមានការឈឺចាប់ខ្លាំងនៅពេលមករដូវ និងពេលរួមភេទ ប៉ុន្តែយើងក៏អាចព្យាបាលបាន តាមរយៈការវះកាត់។
អត្ថបទពាក់ព័ន្ធ៖
៣- ខូចបំពង់ដៃស្បូន
ពេលបំពង់ដៃស្បូនរាំងស្ទះ នឹងរារាំងមិនឲ្យមេជីវិតញី ជួបគ្នាជាមួយមេជីវិតឈ្មោលបាន លើសពីនេះ វានឹងធ្វើឲ្យយើងប្រឈមមុខជាមួយបញ្ហាអត់កូន។ មូលហេតុបង្កធំៗមួយចំនួនធ្វើឲ្យបញ្ហានេះកើតឡើង រួមមាន៖
– ជំងឺរលាកអាងត្រគាក
– ធ្លាប់វះកាត់ពោះ ឬត្រគាកទាំងវ័យក្មេង
– កើតរបេងនៅអាងត្រគាក។
៤- មូលហេតុបណ្ដាលមកពីស្បូន ឬមាត់ស្បូន
បើធ្លាប់មានបញ្ហាកើតឡើងញឹកញាប់នៅលើស្បូន ឬមាត់ស្បូន យើងនឹងប្រឈមមុខខ្ពស់ជាមួយបញ្ហារលូតកូនពេលកំពុងពពោះ ហើយបញ្ហាស្បូនឧស្សាហ៍ជួបប្រទះរួមមាន៖
– មានដុំស្លូត ឬដុំកាច
– ស្លាកស្នាមបន្សល់មកពីការព្យាបាលបញ្ហាដុះសាច់ស្បូននៅកន្លែងផ្សេង
– ស្បូនមានរូបរាងមិនប្រក្រតី
– មានបញ្ហាស្ទះនៅមាត់ស្បូន។