កាន់តែទំនើប! អ្នកពពោះថ្មីៗ ទោះអត់ទាន់គ្រប់ខែ តែអាចតេស្ដអារម្មណ៍ឆ្លងទន្លេមែនទែនបាន

    កាន់តែទំនើប! អ្នកពពោះថ្មីៗ ទោះអត់ទាន់គ្រប់ខែ តែអាចតេស្ដអារម្មណ៍ឆ្លងទន្លេមែនទែនបាន

    បច្ចេកវិទ្យា​ VR ឬ​​ពាក្យ​ពេញ​ថា​ Virtual Reality ឬ​គ្នា​ចំណាំ​ហៅ​ថា បច្ចេកវិទ្យា​នាំ​អារម្មណ៍​ដូច​ភាព​ពិត​តែ​ស្ថិត​ក្នុង​ភាព​សប្បនិម្មិត ឥលូវ​នេះ ត្រូវ​​វេជ្ជសាស្រ្ត​លោក​ខាង​លិច យក​ទៅ​ប្រើ​​ ឲ្យ​​អ្នក​​មាន​ផ្ទៃ​ពោះ មិន​ទាន់​​ឆ្លង​ទន្លេ អាច​សាក​តេស្ត​ដឹង​ពី​​បទ​ពិសោធន៍​នោះ​ជា​មុន​បាន។

    តាម​សារព័ត៌មាន​អង់គ្លេស សាកលវិទ្យា​ល័យ​​វេជ្ជសាស្រ្ត​​ នៅ​ក្រុង​ Cardiff ប្រទេស​វ៉ែល​ បាន​នាំ​យក​បច្ចេកវិទ្យា​នេះ​ទៅ ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ក្នុង​គោល​បំណង ឲ្យ​ពួក​គេ ចេះ​សម្រួល​ដង្ហើម អារម្មណ៍​ និង​ចេះ​គ្រប់​គ្រង​ស្ថានការណ៍​ឈឺ​ចាប់ នៅ​ពេល​កើត​កូន។ ទាំង​នោះ និយាយ​ឲ្យ​ចំ គឺ​ចង់​ឲ្យ​ពួក​គេ (អ្នក​មាន​ផ្ទៃ​ពោះ) ចេះ​គ្រប់​គ្រង​អារម្មណ៍​ ក៏​ដូច​ជា​ត្រៀម​ខ្លួន​ជា​ស្រេច ដោយ​​មាន​ការ​ជួយ​សម្រួល និង​គ្រប់​គ្រង​​ពី​បច្ចេកវិទ្យា​។

    ​​​អ្នក​ស្រី Hannah Lelii ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែល​នឹង​ជិត​កើត​អាអូន​នោះ ហើយ​ដែល​បាន​តេស្ត​សាក​ល្បង VR ខាង​លើ បាន​និយាយ​ថា​៖ ” ខ្ញុំ​អាច​ឃើញ ទិដ្ឋភាព​​ជុំ​វិញ​ខ្លួន ៣៦០​ដឺក្រេ ហើយ​ពិសេស​ទៅ​ទៀត​នោះ វា​អាច​ជួយ​ខ្ញុំ​​ឲ្យ​ចេះ​សម្រួល​ដង្ហើម អារម្មណ៍​ពេល​ឈឺ​ខ្លាំង​នោះ ពិត​ជា​បទ​ពិសោធន៍​អស្ចារ្យ​មែន​”។

    អត្ថបទពាក់ព័ន្ធ៖

    ជា​មួយ​គ្នា​នេះ លោក Suzanne Hardcre ដែល​ជា​ប្រធាន​ដឹក​នាំ ការ​នាំ​យក​បច្ចេកវិទ្យា​ខាង​លើ មក​អនុវត្ត បាន​និយាយ​​ផង​ដែរ​ថា បច្ចេកទេស​នេះ អាច​ជួយ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ហ្វឹក​ហាត់ នឹង​បន្ថយ​ការ​ឈឺ​ចាប់​បាន​ច្រើន ហើយ​បើ​គ្រប់​គ្នា​ចូលចិត្ត និង​​ទទួល​ការ​ពេញ​និយម​ច្រើន​នោះ នោះ​ក្រុមការងារ​លោក នឹង​យក​​សេវា​នេះ​ផ្តល់​នៅ​​​គ្រប់​ទូទាំង​ប្រទេស​វ៉ែល​តែ​ម្តង៕ ​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

     

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 11/08/2019
    ត្រួតពិនិត្យដោយ ជីព ចិត្ត