backup og meta

ម៉ាក់ៗ​ក្រោយសម្រាល ក្បាលពោះនៅធំ សាកតិចនិកបិទបាំងទាំងនេះ

ម៉ាក់ៗ​ក្រោយសម្រាល ក្បាលពោះនៅធំ សាកតិចនិកបិទបាំងទាំងនេះ

មាន​ម៉ាក់​ៗ​ជាច្រើន​ដែល​សម្រាល​កូន​រួច​ជួប​បញ្ហា​ក្បាល​ពោះ​នៅ​ធំ​ដដែល នោះ​ក៏​ព្រោះ​តែ​ស្បូន​មិន​ទាន់​ត្រឡប់​ទៅ​សភាព​ដើម និង​ស្បែក​ពោះ​យារ​ខ្លាំង។ ដើម្បី​ជា​​ជំនួយខ្លះៗ Helloគ្រូពេទ្យ បាន​សម្ភាសកញ្ញា លីន ប៉ុល្លីកា អ្នក​លក់​សម្លៀកបំពាក់ និងស្បែកជើង​ក្នុង​ផ្សារ​ធំ​ថ្មី​ មក​ចែករំលែក​ពី​រឿង​សំខាន់​នេះ៖

១- ពាក់​ហ្គេន

នារី​វ័យ​ក្មេងរូប​នេះ​បាន​ឲ្យ​ដឹង​ថា អ្នក​សម្រាល​កូន​តាម​បែប​ធម្មជាតិ​បាន ១ សប្ដាហ៍ អាច​​​ពាក់​ហ្គេនរឹប​ក្បាលពោះ​នេះ​ភ្លាម ព្រោះ​វា​អាច​ជួយ​ទប់​សាច់​យាក​នោះ​មិន​ឲ្យ​មាន​ចលនា និង​អាច​ជួយ​ទប់​ពោះ​មិន​ឲ្យ​ឃើញ​ធំ ហើយ​បាន​បន្ត​ពាក់​នឹង​អាច​ជួយ​ឲ្យ​ពោះ​រាប​ស្មើ​មក​វិញ។ ​ម្ចាស់​ហាង​រូប​វ័យ ២៤ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា អ្នក​វះ​ក៏​អាច​ជ្រើសរើស​វិធី​នេះ​បាន​ដែរ តែ​ចាំ​ទាល់​ស្នាម ឬ​ថ្នេរ​សះស្បើយ​សិន។

២- កុំ​ជ្រើស​សម្លៀកបំពាក់​តឹង​ពេក

ប្រសិនបើ​យើង​ត្រូវ​ចូលរួម​ក្នុង​កម្មវិធី​ណា​មួយ សូមកុំ​ស្លៀក​សម្លៀកបំពាក់​តឹង និង​រឹប​ខ្លួន​ទាំង​មូល តែ​អាច​ស្លៀក​រ៉ូប​ដែល​រឹប​គន្លាក់​ចង្កេះ ហើយ​ផ្នែក​ខាងក្រោម​មាន​លក្ខណៈ​ទូលាយ។ វិធី​នេះ​ពិតជា​មាន​ប្រសិទ្ធភាព ព្រោះ​បើ​ស្លៀក​តឹង​ពេក នឹង​លេច​ចេញ​ក្បាលពោះ​ទាំងអស់ ហើយ​បើ​រលុង​ពេក រាង​ម៉ាក់​ៗ​ឃើញ​រយីករយាក តែ​បើ​សម្លៀកបំពាក់​រឹប​គន្លាក់​ចង្កេះ ជួយ​ឲ្យ​ឃើញ​រាងសមសួន និង​មើល​មិន​ដឹង​ថា​មាន​ក្បាល​ពោះ។

អត្ថបទពាក់ព័ន្ធ៖ កើត​អាអូ​ន​​​រួច ម៉ាក់ៗ​​​នៅ​​តែ​​មាន​​រាង​ស្អាត​​ដូច​​ដើម បើ​ធ្វើ​​តាម ៥ វិធី​នេះ​បាន

ក្បាលពោះធំHello_គ្រូពេទ្យ

៣- ជ្រើស​អាវ​ក្នុង​រឹប ហើយ​កល់

សម្រាល​កូន​រួច ទាំង​ក្បាល​ពោះ និង​សុដន់​ប្រាកដជា​ធំ​ខុស​ពី​ពេល​មិន​ទាន់​មាន ក្នុង​ករណី​ម៉ាក់​ៗ​ចង់​ដើរ​ទៅ​ក្រៅ ដើម្បី​ជួយ​ឲ្យ​រូបរាង​មាន​តុល្យភាព​ត្រូវ​ពាក់​អាវ​ក្នុង​តឹង ទើប​ដើមទ្រូង​មិនរ​យីកយោក ហើយ​បើ​ទោះ​ក្បាលពោះ​ធំក៏​សម្លៀកបំពាក់​បាន​បិទបាំង​បានខ្លះ​ៗ​ហើយ​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​ស្រី​ៗ​បណ្ដែតបណ្ដោយ​មិន​បាន​ពិនិត្យ​ចំណុះ​ទាំង ២ នេះ អ្នក​មើល​ទៅ​ដូច​មនុស្ស​ស្រីទម្ងន់ ៨០ គីឡូអ៊ីចឹង។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/09/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Sep 04, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម