១- ពាក់ហ្គេន
នារីវ័យក្មេងរូបនេះបានឲ្យដឹងថា អ្នកសម្រាលកូនតាមបែបធម្មជាតិបាន ១ សប្ដាហ៍ អាចពាក់ហ្គេនរឹបក្បាលពោះនេះភ្លាម ព្រោះវាអាចជួយទប់សាច់យាកនោះមិនឲ្យមានចលនា និងអាចជួយទប់ពោះមិនឲ្យឃើញធំ ហើយបានបន្តពាក់នឹងអាចជួយឲ្យពោះរាបស្មើមកវិញ។ ម្ចាស់ហាងរូបវ័យ ២៤ ឆ្នាំរូបនេះបានបន្ថែមទៀតថា អ្នកវះក៏អាចជ្រើសរើសវិធីនេះបានដែរ តែចាំទាល់ស្នាម ឬថ្នេរសះស្បើយសិន។
២- កុំជ្រើសសម្លៀកបំពាក់តឹងពេក
ប្រសិនបើយើងត្រូវចូលរួមក្នុងកម្មវិធីណាមួយ សូមកុំស្លៀកសម្លៀកបំពាក់តឹង និងរឹបខ្លួនទាំងមូល តែអាចស្លៀករ៉ូបដែលរឹបគន្លាក់ចង្កេះ ហើយផ្នែកខាងក្រោមមានលក្ខណៈទូលាយ។ វិធីនេះពិតជាមានប្រសិទ្ធភាព ព្រោះបើស្លៀកតឹងពេក នឹងលេចចេញក្បាលពោះទាំងអស់ ហើយបើរលុងពេក រាងម៉ាក់ៗឃើញរយីករយាក តែបើសម្លៀកបំពាក់រឹបគន្លាក់ចង្កេះ ជួយឲ្យឃើញរាងសមសួន និងមើលមិនដឹងថាមានក្បាលពោះ។