home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

តិចនិក​ងាយ​ៗ​​ ជួយ​សម្រក​ក្បាល​ពោះ​ ក្រោយ​សម្រាល​កូន​រួច

តិចនិក​ងាយ​ៗ​​ ជួយ​សម្រក​ក្បាល​ពោះ​ ក្រោយ​សម្រាល​កូន​រួច

បន្ទាប់​ពី​សម្រាល​កូន​រួច​ ​ម៉ាក់​ៗ​ភាគ​ច្រើន​មើល​ទៅ​ដូចជា​អ្នក​ដែល​មាន​ទម្ងន់​​៦​ទៅ​៧​ខែ​នៅ​ឡើយ​ ហើយ​​រាងកាយ​ផ្នែក​កណ្ដាល​នៅ​តែ​មាន​រាង​មូល​ និង​ប៉ោង​ខ្លាំង​។​ ពិត​ណាស់​ ​ម៉ាក់​ៗ​ត្រូវការ​ចំណាយ​ពេល​វេលា​​ច្រើន​ដើម្បី​​​សម្រក​ក្បាល​ពោះ​​បន្ទាប់​ពី​សម្រាល​កូន។​ យ៉ាង​ណា​មិញ​ ​​នៅ​ពេល​ដែល​​យើង​អាច​ចាប់ផ្ដើម​ទម្លាប់​ប្រចាំ​ថ្ងៃ​ដូច​មុន​​បាន​ ​ម៉ាក់​ៗ​អាច​សាកល្បង​តិចនិក​ងាយ​ៗ​ទាំង​នេះ​ ដើម្បី​​សម្រក​ក្បាល​ពោះ​។

១. បំបៅ​ដោះ​កូន​

​ការ​បំបៅ​ដោះ​កូន​មិន​ត្រឹមតែ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​កូន​នោះ​ទេ​ ម៉ាក់​ៗ​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ដូច​គ្នា​។​ ពិត​ណាស់​ ការ​បំបៅ​ដោះ​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​​សម្រក​ក្បាល​ពោះ​ ​ដោយ​សារ​តែ​វា​​ធ្វើ​ឲ្យ​មាន​ការ​កន្ត្រាក់​ស្បូន​ និង​ជួយ​ឲ្យ​ស្បូន​ត្រលប់​ទៅ​រក​ទំហំ​ដើម​​វិញ​។ បន្ថែម​ពី​នេះ ​ការ​បំបៅ​ដោះ​ក៏​អាច​ជួយ​ដុត​បំផ្លាញ​កាឡូរី​​ដែល​លើស​​​​ផង​ដែរ​។

២. ជៀសវាង​អាហារ​ ឬ​ភេសជ្ជៈ​មាន​កាឡូរី​ទទេ​

​​ទន្ទឹម​នឹង​នេះ​ដែរ​ ម៉ាក់​ៗ​គប្បី​​ជៀសវាង​អាហារ​ដែល​មាន​កាឡូរី​ទទេ ដែលជាអាហារ ឬភេសជ្ជៈ​គ្មាន​សារជាតិ​ចិញ្ចឹម​​ ដូចជា​ស្ករ​គ្រាប់​ ភេសជ្ជៈប៉ូវកម្លាំង​​ ដំឡូង​បំពង​ និង​សូកូឡា​ ពីព្រោះ​វា​អាច​បំបែង​ទៅ​ជា​ស្ករ​ និង​អាច​​​​ក្លាយ​ទៅ​ជា​ខ្លាញ់​នៅ​ត្រង់​បរិវេណ​ក្បាល​ពោះ​។​ ដូច​នេះ​ហើយ​ ​ម៉ាក់​ៗ​គប្បី​ញ៉ាំ​អាហារ​សុខភាព​ដូចជា​គ្រាប់​ធញ្ញជាតិ​​ និង​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​។

៣.​ញ៉ាំ​តែ​បៃតង​

តែ​បៃតង​គឺ​ជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​សម្រក​ក្បាល​ពោះ​ ដោយ​ការ​ជួយ​ដុត​បំផ្លាញ​ខ្លាញ់​។​ ជាពិសេស​ វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​អាច​ការពារ​កោសិកា​ពី​រ៉ាឌីកាល់​សេរី​ និង​អាច​ជួយ​ជំរុញ​ការ​ធ្វើ​មេតាប៉ូលីស​។​ ម៉ាក់​ៗ​អាច​ញ៉ាំ​តែ​បៃតង​ បន្ទាប់​ពី​ធ្វើ​លំហាត់​ប្រាណ​រួច​ គឺ​កាន់​តែ​ប្រសើរ​។

៤. ទឹក​ក្ដៅ​ឧណ្ហ​ៗ​

​នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ព្រឹក​​ចំនួន​១​កែវ​ វា​អាច​ជួយ​​កម្ចាត់​ជាតិ​ពុល​ដែល​នៅ​ក្នុង​រាងកាយ​។ លើស​​ពី​នេះ​ វា​ក៏​អាច​បង្កើន​កម្ដៅ​សីតុណ្ហភាព​​រាងកាយ​ ក៏​ដូចជា​ដុត​បំផ្លាញ​កាឡូរី​កាន់​តែ​ច្រើន​។

៥. បញ្ចូល​ស្ពៃ​ក្ដោប​ទៅ​ក្នុង​របប​អាហារ​

ការ​បន្ថែម​ស្ពៃ​ក្តោប​ទៅ​ក្នុង​អាហារ​អាច​ជួយ​​សម្រក​ក្បាល​ពោះ​ក្រោយ​ពេល​សម្រាល​កូន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ពីព្រោះ​វា​គឺ​ជា​ប្រភព​នៃ​ជាតិ​សរសៃ​ដ៏​ល្អ​បំផុត​ ដែល​អាច​ជំរុញ​​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ ព្រម​ទាំង​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​​ក្នុង​តែ​មួយ​​។​

ក្បាលពោះក្រោយសម្រាល

៦. ​គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​

ស្រ្តេស​អាច​​​បញ្ចេញ​​អ័រម៉ូន​Cortisolទៅ​ក្នុង​ចរន្ត​ឈាម​ ដែល​អាច​បណ្ដាល​ឲ្យ​យើង​ហត់​នឿយ​ និង​ឡើង​ទម្ងន់។​ នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​​​នេះ​កើន​ឡើង​ វា​នឹង​ធ្វើ​ឲ្យ​យើង​ចង់​ញ៉ាំ​អាហារ​ផ្អែម​ និង​មាន​ខ្លាញ់​។​ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​គេង​នៅ​ពេល​ដែល​អា​អូន​គេង​លក់​ ដើម្បី​ជួយ​ឲ្យ​រាងកាយ​របស់​យើង​ជៀសផុត​ពី​បញ្ហា​ស្រ្តេស​ ក៏​ដូចជា​មាន​អារម្មណ៍​ប្រសើរ​ឡើង​។

៧. ធ្វើ​លំហាត់​ប្រាណ​

ម៉ាក់​ៗ​ក៏​អាច​ចាប់ផ្ដើម​លំហាត់​ប្រាណ​ស្រាលៗ​ដូចជា​ការ​ដើរ​​ជា​ដើម​។​ នៅ​ពេល​ដែល​រាងកាយ​របស់​យើង​​មាន​ភាព​​រឹងមាំ​ឡើង​វិញ​ ម៉ាក់​ៗ​ក៏​អាច​​ធ្វើ​លំហាត់​ប្រាណ​នៅ​សាច់ដុំ​ពោះ​​ ដែល​មាន​អត្ថប្រយោជន៍​ជួយ​ដល់​ការ​សម្រក​ក្បាល​ពោះ​កាន់​តែ​ឆាប់​​រហ័ស​ជាង​មុន​។​ ប៉ុន្តែ​ ម៉ាក់​ៗ​មិន​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​ជ្រុល​ពេក​ឡើយ​។​

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 05/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត