ក្រោយសម្រាលកូនរួច រូបរាងស្ត្រីនឹងផ្លាស់ប្ដូរខ្លាំង បណ្ដាលឲ្យម៉ាក់ៗកាន់តែពិបាកចិត្ត ខ្លាចខូចសម្រស់ លែងស្អាតដូចកាលពីមិនទាន់មានកូន។ ប៉ុន្តែ ម៉ាក់ៗមិនចាំបាច់បារម្ភពេកទេ អត្ថបទនេះ នឹងបង្ហាញពីមូលហេតុបណ្ដាលឲ្យស្បែកម៉ាក់ៗប្រែប្រួល និងតិចនិកកាត់បន្ថយបញ្ហាស្បែក រក្សាស្បែកឲ្យមានសភាពស្រស់ថ្លាឡើងវិញក្រោយសម្រាលកូន។