home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កើតជំងឺបាក់ទឹកចិត្ត បណ្ដាលឲ្យស្ត្រីលែងចង់យកកូនទៀត

កើតជំងឺបាក់ទឹកចិត្ត បណ្ដាលឲ្យស្ត្រីលែងចង់យកកូនទៀត

បើ​និយាយ​ពី​ការ​ពពោះ​គឺ​ចៀស​មិន​ផុត​ទេ​សម្រាប់​ស្ត្រី​យើង​ ព្រោះ​វា​ជា​ការ​បន្ត​ពូជ​ពង្ស​ក្នុង​គ្រួសារ ដែល​ស្ត្រី​ភាគ​ច្រើនត្រូវ​ពពោះ​លើស​ពី​ ១-២ ​ដង/​ជីវិត។ ប៉ុន្តែមាន​ស្ត្រី​មួយ​ចំនួន​ទៀត​ពពោះ​ម្ដង​ហើយ លែង​ចង់​ពពោះ​ម្ដង​ទៀត ករណី​នេះ បណ្ដាល​មក​ពី​អី?

សម្រាប់​ចម្ងល់​មួយ​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​បក​ស្រាយ​ពន្យល់​ឲ្យ​ដឹង​ថា ស្ត្រី​ភាគ​ច្រើន​គឺ​ពពោះ​មិន​តិច​ជាង​២ដង​ទេ​ក្នុង​មួយ​ជីវិត​របស់​ម្នាក់ៗ។ ប៉ុន្តែ​បើ​ស្ត្រី​ដែល​ធ្លាប់​ពពោះ​ម្ដង​រួច​ហើយ គ្មាន​បំណង​ចង់​ពពោះ​ម្ដង​ទៀត គឺ​អាច​បណ្ដាល​មក​ពីកត្តា​ច្រើន​ដូច​ជា៖

– គ្រួសារ
– សេដ្ឋកិច្ច
– ផ្លូវ​ចិត្ត។ល។

ស្រប​គ្នា​នេះ​ដែរ ការ​ដែល​ស្ត្រី​លែង​ចង់​ពពោះ​ម្ដង​ទៀត គឺ​អាច​ដោយ​សារ​តែ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​អាច​ហៅ​ថា Postpartum Depression​ ក្រោយ​សម្រាល​រួច។ “តាម​ការ​ស្រាវជ្រាវ​ដែល​គេ​ធ្លាប់​បាន​សិក្សា​រួច​មក បញ្ហា​ដែល​ស្ត្រី​មិន​ចង់​ពពោះ​ជា​លើក​ទី​ពីរ​គឺ​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត។ ហើយ​ការ​ដែល​បាក់​ទឹក​ចិត្ត គឺ​អាច​បង្ក​ឡើង​ដោយរង​ផល​ប៉ះពាល់​នៅ​ក្នុង​គ្រួសារ ព្រោះ​មាន​ស្ត្រី​ខ្លះ​ប្រឈម​នឹង​ប្ដី​ធ្វើបាប​អ៊ីចឹង​ទៅ”។

ទោះ​យ៉ាង​ណា​ក៏​ដោយ គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព​រូប​នេះបន្ថែម​ថា ករណី​ខ្លះ​ទៀត​នោះ ស្ត្រី​ពពោះ​ម្ដង​ហើយ​លែង​ចង់​បាន​ទៀត ​ដោយ​សារ​តែ​ពពោះ​ម្ដង​បាន​កូន​ភ្លោះ២ ឬ​៣ ឬ៤​ស្រាប់​តែ​ម្ដង ដូច​នេះ​គឺ​មិន​បាច់​ពពោះ​ច្រើន​ដង​ទេ។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 13/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត