backup og meta

ម៉ាក់ៗខ្វះគ្រាប់ឈាមក្រហមពេលពពោះ អាអូនក្នុងផ្ទៃអាចមានបញ្ហាទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 28, 2020

ម៉ាក់ៗខ្វះគ្រាប់ឈាមក្រហមពេលពពោះ អាអូនក្នុងផ្ទៃអាចមានបញ្ហាទាំងនេះ

ម៉ាក់ៗ​ដឹង​អត់​ថា ក្នុង​ពេល​ពពោះ តម្រូវ​ការ​ជាតិ​ដែក​នឹង​កើន​ឡើង​ទ្វេ​ដង ដើម្បី​ជួយ​អា​អូន​ផលិត​គ្រាប់​ឈាម​របស់​កូន។ ហើយ​បើ​ម៉ាក់ៗ​ពពោះ​មាន​បរិមាណ​ជាតិ​ដែក​ស្ដុក​ទុក ឬ​ទទួល​បាន​ជាតិ​ដែក​មិន​គ្រប់​គ្រាន់​ទេ នោះ​យើង​នឹង​ងាយ​កើត​ភាព​ស្លេកស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត

រាង​កាយ​យើង​ប្រើ​ជាតិ​ដែក​ដើម្បី​ផលិត​អេម៉ូក្លូប៊ីន ជា​ប្រូតេអ៊ីន​នៅ​ក្នុង​កោសិកា​ឈាម​ក្រហម​មាន​តូនាទី​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​គ្រប់​កោសិកា​របស់​យើង។ ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ កើត​ភាព​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក វា​អាច​បង្ក​ជា​ផល​ប៉ះពាល់​ទៅ​ដល់​អា​អូន​ក្នុង​ផ្ទៃ​បាន​ដូច​ជា៖

១. កូន​កើត​មិន​គ្រប់​ខែ

២. ទារក​កើត​មិន​គ្រប់​គីឡូ

៣. ទារក​ខ្សោយ។ល។

ចំពោះ​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម​អំឡុង​ពេល​ពពោះ ស្ត្រី​ដែល​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​បញ្ហា​នេះ​គឺ៖

– ស្ត្រី​មាន​កូន​ច្រើន​ហើយ​ញឹក

– ស្ត្រី​ពពោះ​មាន​ទារក​ច្រើន​ជាង​មួយ​ (កូនភ្លោះ)

– ស្ត្រី​ក្អួត​ញឹក​ញាប់​ដោយ​សារ​ចាញ់​កូន

– ស្ត្រី​ទទួល​បាន​ជាតិ​ដែក​មិន​គ្រប់​គ្រាន់

– ស្ត្រី​មាន​ប្រវត្តិ​ហូរ​ឈាម​រដូវ​ច្រើន​មុន​ពេល​មាន​ផ្ទៃពោះ។

សម្រាប់​ម៉ាក់ៗ​ពពោះ​ដែល​មាន​ភាព​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក បើ​នៅ​កម្រិត​ស្រាលៗ​មិន​មាន​ចេញ​រោគ​សញ្ញា​ណា​មួយ​គួរ​ឲ្យ​យើង​កត់​សម្គាល់​បាន​ទេ។ ប៉ុន្តែ ប្រសិន​បើ​ការ​ខ្វះ​ជាតិ​ដែក​បង្ក​ឲ្យ​ម៉ាក់ៗ​មាន​ភាព​ស្លេក​ស្លាំង​ក្នុង​កម្រិត​មធ្យម ឬ​ធ្ងន់ធ្ងរ វា​អាច​ចេញ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖

  • អស់​កម្លាំង​ខ្លាំង និង​ទន់​ខ្សោយ
  • ស្បែក​ស ស្លេក​ខុស​ធម្មតា
  • មាន​ការ​ញ័រ​ទ្រូង ញ័រ​បេះដូង
  • ហត់ ដង្ហើម​ខ្លី
  • វិល​មុខ ឬ​ឈឺ​ក្បាល។ល។

ហេតុ​នេះ​ហើយ ម៉ាក់ៗ​ពពោះ​ត្រូវ​ទទួល​បាន​ជាតិ​ដែក​ឲ្យ​គ្រប់​គ្រាន់​ជា​ប្រចាំ ដោយ​ញ៉ាំថ្នាំជាតិដែក ​ប្រើ​វីតាមីន​បំប៉ន ឬ​តាម​រយៈ​អាហារ​ផ្សេងៗ ដើម្បី​បង្ការ​បញ្ហា​ស្លេក​ស្លាំង និង​បង្ក​ជា​ផល​ប៉ះពាល់​ដល់​អា​អូន​ក្នុង​ផ្ទៃ​។ ក្រៅ​ពី​នេះ បើ​ម៉ាក់ៗ​មាន​បញ្ហា​មិន​ស្រួល​ណា​មួយ ឬ​មាន​ចម្ងល់​ផ្សេងៗ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ចម្លើយ​យើង​អាច​ទុក​ចិត្ត​បាន។​

ពពោះ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម