តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ដឹងហើយថា ពពោះពិបាកគេង តែម៉ាក់ៗសាកធ្វើតាមប៉ុន្មានវិធីនេះ

    ដឹងហើយថា ពពោះពិបាកគេង តែម៉ាក់ៗសាកធ្វើតាមប៉ុន្មានវិធីនេះ

    បញ្ហា​គេង​មិន​លក់ ឬ​ពិបាក​គេង មិន​សូវ​ចោទ​ជា​បញ្ហា​សម្រាប់​ស្ត្រីពពោះ​នៅ​ត្រីមាស​ដំបូងៗ​នោះ​ទេ តែ​ចាប់​ពី​ត្រីមាស​ទី២​ទៅ ម៉ាក់ៗ​ដឹង​តែ​ត្អូញ​ត្អែរ​មិន​ខាន។ ដើម្បី​ដោះស្រាយ​បញ្ហា​ពិបាក​គេង​អំឡុង​ពពោះ​នេះ Hello គ្រូពេទ្យ​នឹង​បង្ហាញ​នូវ​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ។

    មុន​ដំបូង​ស្ត្រីមិន​ត្រូវ​ញ៉ាំ​អាហារ​ពេល​ល្ងាច​រួច​ភ្លាម ចូល​គេង​ភ្លាម​នោះ​ទេ យ៉ាង​ណាស់​ក៏ ២ម៉ោង​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត

    បន្ថែម​ពី​នោះ លោក​វេជ្ជបណ្ឌិត​ថា ពេល​ចូល​គេង​ស្រ្តី​ពពោះត្រូវ​ដក​ដង្ហើម​វែងៗ ដើម្បី​ខ្យល់​ក្នុង​ពោះ មាន​អុកស៊ីសែន​គ្រប់​គ្រាន់​សម្រាប់​ដក​ដង្ហើម ហើយ​មិន​ត្រូវ​គិត​រឿង​ស្មុគស្មាញ​នោះ​ទេ នាំ​ឲ្យ​គេង​មិន​លក់ ថែម​ទាំង​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ​ទៀត។

    ចំណុច​សំខាន់​មួយ​ទៀត ម៉ាក់ៗ​ត្រូវ​តែ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង នៅ​ពេល​ពោះ​កាន់​ធំ។ ហេតុ​ផល​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ដើម្បី​ជួយ​សម្រួល​ដល់​កម្លាំង​សង្កត់​ទៅ​លើ​សរសៃ​ឈាម​ធំ​នៅ​ក្នុង​ទ្រូង និង​ការ​ប៉ះ​ទង្គិច​ទៅ​កូន​ពេល​ចំកោង​ម្តងៗ។ ការ​គេង​ផ្អៀង​មក​ខាង​ឆ្វេង​អាច​កាត់​បន្ថយ​អាការៈ​ហើម​ជើង​អំឡុង​ពេល​ពពោះ​ដែរ ព្រោះ​តែ​របត់​ឈាម​រត់​ស្រួល មិន​ធ្វើ​ឲ្យ​រីក​សរសៃ​វែន​នៅ​ជើង។

    យក​ល្អ​ម៉ាក់ៗ​គួរ​តែ​មាន​ខ្នើយ​សម្រាប់​ស្រីៗ​មាន​ផ្ទៃពោះ ឬ​ក៏​ខ្នើយ​ធម្មតា​ក៏​បាន សម្រាប់​កល់​ពោះ ឬ​ជើង ដើម្បី​ឲ្យ​គេង​ទៅ​មាន​ផាសុកភាព។

    ពេលពពោះ

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 04/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត