ប៉ូតាស្យូម ក៏បន្ធូររោគសញ្ញារមួលក្រពើរបស់ស្រ្តីមានផ្ទៃពោះផងដែរ។ អាការៈរមួលក្រពើ ច្រើនកើតឡើងដោយសារតែរាងកាយខ្វះម៉ាញ៉េស្យូម និងប៉ូតាស្យូម។ ចំណែកCholineវិញមានប្រយោជន៍ជួយដល់ការលូតលាស់ផ្នែកខួរក្បាល និងប្រព័ន្ធប្រសាទកូនក្នុងផ្ទៃ។
៤. ចេកទុំ
ចេកទុំ ក៏ជាប្រភពនៃប៉ូតាស្យូម វីតាមីនB6, C និងជាតិសរសៃ។ បន្ថែមអាហារសម្បូរជាតិសរសៃដូចជាចេកទុំទៅក្នុងរបបអាហារក៏អាចជួយកាត់បន្ថយបញ្ហាទល់លាមករបស់ស្រ្តីមានផ្ទៃពោះដែរ។ ការសិក្សាផ្សេងទៀតបង្ហាញថាវីតាមីនB6 ជួយបន្ធូរអាការៈចាញ់កូនរបស់ស្រ្តីមានផ្ទៃពោះផងដែរ។
៥. ផ្លែប៉ោម
ផ្លែប៉ោមសម្បូរជាតិសរសៃ និងវីតាមីន C, A ប៉ូតាស្យូម និងpectin ផងដែរ។ Pectin ជាព្រីបាយអូទិក(prebiotic) ជួយចិញ្ចឹមបាត់តេរីល្អក្នុងពោះវៀន។ ដើម្បីទទួលបានសារធាតុចិញ្ចឹមល្អៗពីផ្លែប៉ោម យើងគួរញ៉ាំទាំងសម្បក តែត្រូវប្រាកដថាបានលាងសម្អាតស្អាតជាមុនសិន។
ញ៉ាំផ្លែឈើពេលពពោះជួយឲ្យយើង និងកូនមានសុខភាពល្អ។ ផ្លែឈឺកំប៉ុងអាចជាជម្រើសល្អសម្រាប់ស្រ្តីពពោះដែរ តែត្រូវប្រាកដថាមិនមានបន្ថែមជាតិស្ករ។ ដើម្បីដឹងច្បាស់ពីផែនការអាហារពេលមានផ្ទៃពោះ ស្រីៗយើងគួរពិភាក្សាជាមួយគ្រូពេទ្យ។