វិធីព្យាបាលក្បាលដោះរបួស ដោយសារកូនខាំពេល​បំបៅ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 16/10/2019 . 4 mins read
Share now

ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ គឺ​ជា​វិធី​សាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​មើលចិញ្ចឹមបីបាច់​កូនឲ្យមានសុខភាពល្អ។ ប៉ុន្តែក្នុងអំឡុង​ពេល​បំបៅ​ដោះ​កូន​ ម៉ាក់​ជាច្រើន​តែង​ទទួល​រងការ​ដាច់​រហែក ឬ​ឈឺ​នៅ​ក្បាល​ដោះ។ ដូចនេះហើយស្រ្តីទាំងឡាយមិនគួរមើល​រំលង​ការ​ឈឺ​ចាប់​នៅ​ក្បាល​ដោះ ឬ​ការ​ដាច់​រហែក​នោះទេ​ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ខ្លួនឯងច្រើន។

១- មូលហេតុដែលក្បាលដោះដាច់របួស

មូល​ហេតុ​ចម្បង​នៃ​ការ​ប្រេះ​ដាច់​ រហែក​នៅ​ក្បាល​ដោះ​អាច​បណ្ដាល​មក​ពី​ការ​ខាំញេញៗ ឬខាំ​ទាញរបស់កូនពេលកំពុង​បៅ ហើយ​ករណី​នេះ​កើតឡើង​នៅពេល​កូន​ដោះ​ធ្មេញ​ដំបូងៗ និង​ពេល​ទឹកដោះ​លែង​ចេញ តែ​កូន​បៅ​មិនទាន់ឆ្អែត។ ចំណែក​មូលហេតុ​មួយ​ទៀត​អាច​មកពីការ​បី​កូន​ក្នុង​ទំរង់​មិន​ត្រឹម​ត្រូវ ដោយ​ដាក់​កូន​ទាប​ពេក ហើយ​កូន​ព្យាយាមខាំ​ទាញ​ដោះ​ កុំឲ្យរបូត​ពី​មាត់។​ ក្នុង​ករណី​ស្រាល អ្នក​អាច​ផ្លាស់​ប្តូរ​ជំហរ និង​របៀប​ដែល​អ្នក​បំបៅ​កូន តែប្រសិន​បើ​សម្គាល់​ឃើញ​ថា​មិន​មាន​ភាព​ប្រសើរ​ឡើង​ក្រោយ ៤៨ ម៉ោង​នោះ​ គួរ​តែ​ទៅ​រក​ជំនួយ​ពី​អ្នក​ពិគ្រោះ​យោបល់​ខាង​បំបៅ​ដោះ​កូន​ ដើម្បី​រក​ពី​មូល​ហេតុ​នៃ​ការ​ឈឺ​ចាប់​របស់​អ្នក។ ស្ត្រី​ដែល​លែង​បំបៅ​ដោះ​កូន​ហើយ ប៉ុន្តែ​នៅ​តែ​មាន​ការ​ដាច់​ប្រេះ​នៅ​លើ​ក្បាល​ដោះ អ្នក​ត្រូវ​ទៅ​រក​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់។ ចំណែកមូលហេតុ​មួយ​ទៀត គឺ​ដោយសារ​ម៉ាក់​ៗ​ប្រើ​ឧបករណ៍​បូម​ទឹកដោះ ហើយ​ប្រើ​កម្លាំងច្របាច់​ខ្លាំងពេក ក៏​អាច​បណ្ដាលឲ្យ​រយះសាច់​ក្បាលដោះ​បាន​ដែរ។

២- វិធីព្យាបាលលើក្បាលដោះដែលដាច់រហែកពេលបំបៅកូន

-ក្នុងអំឡុង​ពេល​បំបៅ​ដោះ​កូន

  • ប្តូរ​ទី​តាំង​កូន​​ពេល​បំបៅ៖ អ្នក​ជំនាញ​បាន​ណែនាំ​ ពេល​ដែល​បំបៅ​កូន​​ត្រូវ​លើកបី​កូន​អ្នក​ក្នុង​ទីតាំង​បញ្ឆិត​ក្បាលខ្ពស់ គូទទាប ហើយ​ត្រូវ​ដាក់​​ច្រមុះ​កូន​ខ្ពស់ជាងទីតាំង​ក្បាល​ដោះ។ អញ្ចាញ​ធ្មេញ​ខាង​ក្រោម​របស់​កូន​ ត្រូវ​ដាក់​ឲ្យ​ចំ​ផ្នែក​ខាង​ក្រោម​នៃ​ក្បាល​ដោះ​អ្នក​រួចត្រូវ​ឱប​កូន​​​ពេល​កំពុងបៅ ហើយ​អ្នក​ត្រូវ​ប្រាកដ​ថា​ក្បាល​ដោះ​របស់​អ្នក​ទាំង​មូល​បាន​ត្រូវ​ចូល​ទៅ​ក្នុង​មាត់​របស់​កូន​អ្នក។ ចៀសវាង​ពេល​កូន​ខាំ ព្យាយាម​ទាញ​ដោះ​ចេញ នោះ​អាច​បណ្ដាលឲ្យ​របួស​កាន់តែ​ខ្លាំង ត្រូវ​គោះ​កូន ដើម្បី​ឲ្យ​ឈប់ ឬចាប់មាត់​គេកុំឲ្យខាំបន្ត ហើយ​បើនៅតែ​មិន​ឈប់ ត្រូវ​បញ្ឈប់​សកម្មភាព​បៅ​សិន។

បំបៅដោះ

  • ត្រូវ​ស្វែង​យល់​ពី​ទីតាំង​​ក្នុង​ការ​បំបៅ​ដោះ​កូន៖ អ្នក​ត្រូវ​សាក​ល្បង​​កន្លែង​បំបៅ​ផ្សេង​ៗ​គ្នា​ ដើម្បី​ស្វែង​រក​ទីតាំង​ដែល​ធ្វើ​ឲ្យ​​ស្រួល​ខ្លួន​ឯង និង​កូន​។ ក្នុង​ទីតាំង​ដែល​ត្រឹម​ត្រូវ​អាច​ធ្វើ​ឲ្យ​កូន​បៅ​បាន​ស្រួល និង​មិន​បណ្តាល​ឲ្យ​អ្នក​មាន​ការ​ឈឺ​ចាប់ខ្លួនឯង​ពេល​កូន​កំពុង​បៅ​។ ​បើ​អ្នក​មាន​ការ​ឈឺ​ចាប់​នៅ​ក្បាល​ដោះ​ម្ខាង នោះ​អ្នក​គួរ​តែ​ឲ្យ​កូន​អ្នក​បៅ​​​ដោះ​ម្ខាង​ទៀត​ដែល​មិន​មាន​ការ​ឈឺ​ចាប់ឲ្យអស់សិនទឹកដោះសិន ចាំ​ប្ដូរទៅ​ដោះ​ម្ខាង​ទៀត​នោះ​អ្នក​នឹង​លែង​សូវ​ឈឺ​ ព្រោះ​កូន​​មិនសូវប្រឹងបឺត។
  • លាង​កន្លែង​របួស​មុន​ពេល​បំបៅ​កូន៖ ប្រសិន​បើ​ក្បាល​ដោះ​របស់​អ្នក​មាន​ការ​ឈឺ​ចាប់​ខ្លាំង នោះ​គួរ​តែ​ស្អំ​ទឹក​កក​ដើម្បី​ឲ្យ​ស្ពឹក​ព្រោះ​ជា​ធម្មតា​វា​តែង​មាន​ការ​ឈឺ​ចាប់​នៅ​ពេល​ដំបូង​នៅ​ពេលឲ្យកូនបៅ។

-ក្រោយ​ពេល​បំបៅ​ដោះ​កូន

  • លេប​ថ្នាំ៖ ក្នុង​ករណី​​​ឈឺ​ចាប់ និង​ការ​ដាច់​ប្រេះ​មិន​ជា​ទៅ​វិញ​ដោយ​ខ្លួន​ឯង អ្នក​អាច​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​បាន។
  • ត្រូវ​លាង​សម្អាត​ក្បាល​ដោះ​​ដោយ​ប្រុង​ប្រយ័ត្ន៖ ក្រោយ​ការ​បំបៅ​ដោះ​កូន​អ្នក​ត្រូវ​លាង​សម្អាត​ក្បាល​ដោះ​របស់​អ្នក​ថ្នម​ៗ​ជាមួយ​នឹង​ទឹក​ក្តៅ​ ដើម្បី​ការ​ពារ​កុំ​ឲ្យ​ប្រេះ​ដាច់​។ ប្រសិន​បើ​ក្បាល​ដោះ​អ្នក​មាន​ស្នាម​ប្រេះ និង​ហូរ​ឈាម ​នោះ​អ្នក​ត្រូវ​លាង​ជម្រះ​ក្បាល​ដោះ​អ្នក​ឲ្យ​បាន​ស្អាត​ជាមួយ​ទឹក​សេរ៉ូម​ប្រៃ (saline) ឬ​លាង​នឹង​ទឹក​ធម្មតាមុនពេលឲ្យកូនបៅ​ ហើយ​ត្រូវ​លាង​សម្អាត​ដោះទាំងមូលផងដែរ ​ដោយ​ប្រើ​សាប៊ូ​ដែល​មិន​មាន​ក្លិនក្រអូប ​ដើម្បី​សម្អាត​មុខ​របួស និង​ជួយ​ឲ្យ​របួស​អ្នក​ឆាប់​ជា​សះ​ស្បើយ។
  • លាប​ថ្នាំ​ប្រឆាំង​បាក់តេរី៖ ប្រេង​ប្រឆាំង​បាក់តេរី​ត្រូវ​បាន​ប្រើ​សម្រាប់​មុខ​របួស​ដែល​ចំហរ។ ក្នុង​ករណី​ដែល​ការ​បំបៅ​ដោះ​កូន​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេក ​អ្នក​ត្រូវ​បញ្ឈប់​ការ​បំបៅ​ដោះ​កូន​មួយ​រយៈ​សិន​រហូត​ដល់​អ្នក​អាច​គ្រប់​គ្រង​ស្ថាន​ភាព​នៃ​ការ​ឈឺ​ចាប់​របស់​អ្នក​បាន។ អ្នក​អាច​បូម​ទឹក​ដោះ​​ទុក​វា​នៅ​ក្នុង​ទូ​ទឹក​កក​បាន។ អ្នក​អាច​សួរ​គ្រូពេទ្យ​​​អំពី​វិធី​ត្រឹម​ត្រូវ​នៃ​ការ​បូម​ទឹក​ដោះ​ និង​ការ​ថែរក្សា​ទឹក​ដោះ​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​បន្ថែម​នៅ​លើ​ក្បាល​ដោះ​របស់​អ្នក ហើយក្នុង​ករណី​ធ្ងន់​ធ្ងរ​ជាង​នេះ ប្រសិន​បើ​អ្នក​សម្គាល់​ឃើញ​ថា​មាន​ការ​រលាក ឡើង​ពក​បែក មាន​ខ្ទុះ និង​ក្តៅ​ខ្លួន​នោះ​វា​គឺ​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ដូច្នេះ​អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ឬ​អ្នក​ប្រឹក្សា​យោបល់​ខាង​ការ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ឆាប់​ដើម្បី​ការ​ពារ​ពី​ការ​ចំលង​រោគ​ដូច​ជា​ជំងឺ​រលាក​សុដន។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    កំពុងពពោះ ចេះតែរមាស់អាចបណ្ដាលមកពីជំងឺ​មួយ​ប្រភេទនេះ

    ជំងឺចាល់ទឹកប្រមាត់ - កើតមានក្នុងអំឡុង​ពេល​ស្រ្តី​មាន​ផ្ទៃ​ពោះ ​កើត​ឡើង​នៅ​ត្រី​មាស​ចុង​ក្រោយ​នៃ​ការ​មាន​ផ្ទៃ​ពោះ ​ធ្វើ​ឲ្យ​ស្រ្តី​​មាន​ការ​រមាស់​ខ្លាំង​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ចាន់ សុខឡាង

    បំបៅដោះកូន បើម៉ាក់ៗញ៉ាំអាហារឆៅអាចប៉ះពាល់អីខ្លះ?

    បំបៅដោះកូន - ម៉ាក់ៗគ្រប់រូបមិនថាពេលពពោះ ឬពេលសម្រាលគឺត្រូវញ៉ាំអាហារឲ្យប្រយ័ត្នដើម្បីសុខភាពកូន បើមា៉ក់ៗញ៉ាំអាហារឆៅពេលបំបៅកូន អាចប៉ះពាល់ដល់...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ​អំឡុងពេល​ពពោះ មានហូរឈាមតាមទ្វារមាសតិចៗ គួរឲ្យបារម្ភអត់?

    ពពោះ - ការ​ហូរឈាម​នេះ​អាច​ធ្វើ​ឲ្យ​ស្រីៗយើង​ខ្លះ​មាន​ភាព​តក់ស្លុត តែអាការៈនេះ​មិន​គួរ​ឲ្យ​បារម្ភទេ ស្រ្តី​ពពោះភាគច្រើន​មានអាការៈ...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ Chamnan Amrith

    ទាំងនេះជាសញ្ញាឈឺពោះសម្រាលកូន ម៉ាក់ៗថ្មីថ្មោងត្រូវដឹង

    ឈឺ​ពោះ​សម្រាល​កូន - ឈឺ​ពោះ​សម្រាល​កូន មិន​មែន​ឈឺ​ភ្លាម សម្រាល​ភ្លែត​នោះ​ទេ ឯ​សញ្ញា​ឈឺ​ពោះ​សម្រាល​កូន​ទៀត​សោត ក៏​មិនមែន​មាន​តែ​ឈឺ​ពោះ​មួយ​មុខ​នោះដែរ​​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    សម្រាលកូន, ពពោះ 05/06/2020 . 2 mins read

    អត្ថបទគួរអាន

    ពពោះ

    ពេលពពោះដំបូងៗ ម៉ាក់ក្តៅខ្លួនខ្លាំង អាចគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 02/07/2020 . 2 mins read
    រំលូតកូន

    មានកត្តាទាំងនេះ ស្ត្រីប្រឈមនឹងការបង្ខំឲ្យរំលូតកូនចេញ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 22/06/2020 . 3 mins read
    វះកាត់សម្រាល

    ម៉ាក់ៗធ្លាប់សម្រាលដោយវះកាត់ ពពោះលើកក្រោយអាចប្រឈមបញ្ហាប៉ុន្មាននេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 12/06/2020 . 2 mins read
    ស្អំទឹកក្តៅ

    ម៉ាក់ៗឈឺស្បូនក្រោយសម្រាលរួច គួរស្អំទឹកក្តៅ ឬទឹកកកទេ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 11/06/2020 . 2 mins read