ចាប់ពីសប្ដាហ៍ទី ១០ ក្រៅពីមើលអេកូដឹងថាជាកូនស្រី ឬប្រុស អាចដឹងចំណុចសំខាន់នេះទៀត

    ចាប់ពីសប្ដាហ៍ទី ១០ ក្រៅពីមើលអេកូដឹងថាជាកូនស្រី ឬប្រុស អាចដឹងចំណុចសំខាន់នេះទៀត

    ក្រោយ​ពី​ដឹង​ថា​កូន​ចាប់​កំណើត​មក​ភ្លាម ម៉ាក់​ៗ​ពិតជា​ចង់​ឲ្យ​កូន​មាន​សុខភាព​ល្អ ហើយ​ក្រៅពី​សុខភាព​យើង​ពិតជា​ចង់​ដឹង​ពី​ភេទ​កូន​ដូចគ្នា។

    សាស្ត្រាចារ្យ​ផ្នែក​សម្ភព​រោគ​ស្ត្រី​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល គាន់ អូន បាន​ឲ្យ​ដឹង​ថា ចាប់ពី​សប្ដាហ៍​ទី ១០ ទៅ​ប្រព័ន្ធ​ប្រសាទ ពោះវៀន​របស់​គភ៌​​អាច​ស្រូប​យក​សារធាតុ​គ្លុយកូស​បញ្ជូន​ទៅ​ខួរក្បាល​បាន​ហើយ។ ក្រៅ​ពី​នោះ​ម្រាម និង​ក្រចក​ដៃ​ជើង​ចាប់ផ្ដើម​ដុះ​មក​ដែរ ហើយ​គេ​ក៏​ខំ​ចេះ​ប្រឹង​បឺត​ជញ្ជក់​ស្រូប​យក​ជាតិ​អាហារ​ដែរ។ ប៉ុន្តែ​នៅមិនទាន់​អាច​កំណត់​ភេទ​កូន​បាន​ឡើយ ព្រោះ​មិន​ទាន់​ចេញ​ជារូបរាង​គភ៌ពេញលេញ។

    ចូល​មក​ដល់​សប្ដាហ៍​ទី ១១ ទារក​នៅ​ក្នុង​ផ្ទៃ​​វិវត្តថ្លើម និង​ចាប់ផ្ដើម​បង្កើត​កោសិកា​ឈាម​ក្រហម ព្រម​ទាំង​ទងផ្ចិត​ក៏​ដុះ​ប៉ះ​ចូល​គ្នា​ជាមួយ​សុក​ម្ដាយ ហើយ​ប្រដាប់​ភេទ​មិន​ទាន់​លូតលាស់​នៅ​ឡើយ​ទេ។ ក្រលៀន​ក៏​ចាប់ផ្ដើម​បំពេញ​មុខងារ ហើយ​ទឹកនោម​ក៏​ចាប់ផ្ដើម​មាន​ដែរ។ រីឯ​ទម្រង់​មុខ​ផ្គុំ​ចេញ​មាន​ជា​ចង្ការ ថ្ពាល់ និង​ថ្ងាស។

    ពពោះ

    សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា ទាល់តែ​ចាប់ពី​សប្ដាហ៍​ទី​១២ ទៅទើប​យើង​មើល​ដឹង​ច្បាស់​ហើយ​ថា​កូន​យើង​ជា​ប្រុស ឬ​ស្រី ដែល​នេះ​ជិត​ឈាន​ដល់​បំណាច់​ត្រីមាស​ទី​១ ទៅ​ហើយ។ ក្នុង​ស្ថានភាព​នេះ​ហើយ ម៉ាក់​ៗ​ខ្លះ​នៅ​មាន​អាការៈ​ចាញ់​ក្អួត និង​ចាញ់​ក្លិន​ផ្សេង​ៗ​នៅ​ឡើយ តែ​ម៉ាក់​ខ្លះ​ក៏​អាច​ញ៉ាំ​ចំណី​អាហារ​ផ្សេង​ៗ ដែល​អាច​ជួយ​ឲ្យ​មាន​កម្លាំង​ឡើង​វិញ​ផង​ដែរ។ ប្រធាន​ផ្នែក​រោគស្ត្រី ​នៃ​មន្ទីរពេទ្យ​កាល់មែត​បាន​បន្ថែម​ទៀត​ថា ទារក​ក្នុង​ផ្ទៃ លែង​ជា​អំប្រ៊ីយ៉ុង​ទៀត​ហើយ កូន​បាន​ក្លាយ​ជា​គភ៌​ពេញ​លេញ​ហើយ​នៅ​សប្ដាហ៍​ទី​១២ នេះ។ នៅ​វ័យ​នេះ​ទារក​មាន​ប្រវែង ចាប់ពី ៥,៤ ទៅ ៨ សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល ១៤ ក្រាម។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 06/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត