ស្រីៗពពោះ បណ្តោយខ្លួន​ឲ្យ​ធាត់​ខ្លាំង ប្រយ័ត្ន​កូន​កើត​មហារីក​ទាំង​វ័យ​ក្មេង

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 13/07/2019
Share now

ម៉ាក់​ៗ​ ទាំង​ឡាយ​មាន​ផែន​ការ​ចង់​យក​បេប៊ី​ ​​កុំ​បណ្តោយ​ខ្លួន​ឲ្យ​ឡើង​ទម្ងន់​​ខ្លាំង​ ព្រោះ​អាច​បញ្ហា​​មួយ​ចំនួន​ទាក់​ទង​នឹង​ជំងឺ​​មហារីក ​ដល់​អូន​ៗ​ពេល​កើត​មក នេះ​បើ​តាម​ការស្រាវជ្រាវ​របស់​ក្រុម​វេជ្ជបណ្ឌិត​នៅអាមេរិក។

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Pittsburgh​ បាន​វិភាគ​ទិន្នន័យ​​ប្រៀបធៀប​ ទៅ​លើ​​អត្រា​ទារកទើប​​កើតជិត ​២​​លាន​នាក់ ទៅ​នឹង​ករណី​ជំងឺ​មហារីក ជាង ​៣០០០​​​ករណី នៅ​ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក​ ចាប់​តាំង​ពី​ឆ្នាំ ​២០០៣។ លទ្ធផល​​វិភាគ​​បង្ហាញ​ថា ស្រីៗកំពុងពពោះ ដែលមាន​កម្រិត​អាំងស៊ុយលីន​ប្រែ​ប្រួល អាច​បង្ក​ផល​ប៉ះ​ពាល់ ទាក់​ទង​ទៅ​នឹង​​ការ​វិវត្ត​ចេញ​ជា​រោគ​គោលិកា​ស ដែល​មាន​ន័យ​ថា ឈាន​ទៅ​រក​ជំងឺ​មហារីក​តាំង​ពី​វ័យ​ក្មេង សម្រាប់​ទារក​កើត​មក រហូត​ដល់​អាយុ​ ៥ ​ឆ្នាំ។

ក្រុម​អ្នក​ស្រាវជ្រាវ បញ្ជាក់​ចំពោះ​លទ្ធផល​ខាង​លើថា ចំពោះ​ទំនាក់​ទំនង​ជំងឺ​មហារី​ក កើត​​ទៅ​លើ​ទារក ពិត​ជា​កើត​មាន​ បើស្រីៗ​កំពុង​ពពោះ​មាន​ទម្លាប់​បណ្តោយ​ខ្លួន​​ឲ្យ​ធាត់​ខ្លាំង ជា​តួ​យ៉ាង ការ​ចូល​ចិត្ត​​អាហារ​ Fast Food ​ភេសជ្ជៈ​ជាតិ​ស្ករ ដែល​សុទ្ធ​សឹង​បង្ក​ឲ្យអាំង​ស៊ុយ​លីន​ក្នុង​ខ្លួន​​ប្រែ​ប្រួល កត្តានេះ​ហើយ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​​ពី ៤០-៥៧ ភាគរយ ចំពោះ​ហានិភ័យ​មហារីក។

អត្ថបទពាក់ព័ន្ធ៖

​​​​​​​លោក​វេជ្ជបណ្ឌិត​ Shaina Stacy អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​និយាយ​ថា៖ “លទ្ធផល​​បង្ហាញ​ប្រាប់​យើង​ថា ការ​ប្រយ័ត្ន​ប្រយែង រក្សា​ទម្ងន់​បាន​សម​ល្មម​នឹង​រូប​រាង មាន​សុខភាពល្អ សម្រាប់​ម៉ាក់ៗ គឺ​ពិត​ជា​មាន​ទំនាក់​ទំនង​ខ្លាំង​ដល់​ទារក​។ ដូច​នេះ ​គប្បី​រក្សា​ទម្ងន់​ខ្លួន​​​ឲ្យ​បាន​ល្អ និង​ព្យាយាម​ទម្លាប់​រស់​នៅជាមួយ​របប​​អាហារ​សុខភាព និង​​រក្សា​សុខភាព​ឲ្យ​បាន​ល្អ”។

​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    អាហារទាំងនេះសំបូរដោយប៉ូតាស្យូម ល្អសម្រាប់សុខភាព

    អាហារសំបូរប៉ូតាស្យូម - ប៉ូតាស្យូម​គឺ​ជា​ជាតិ​រ៉ែ​សំខាន់​ដែល​ត្រូវការ​សម្រាប់​មុខងារ​សំខាន់ៗ​ជា​ច្រើន​របស់​រាងកាយ​។ ប៉ុន្តែ​កង្វះ​ប៉ូតាស្យូម​អាច​បង្ក​ឲ្យ​...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    កូនក្នុងផ្ទៃ អាចរស់បានយូរប៉ុនណាបន្ទាប់ពីបែកទឹកភ្លោះ?

    បែកទឹកភ្លោះ- ជាធម្មតា ពេលជិតសម្រាល ស្រ្តីពពោះតែងបែកទឹកភ្លោះមុន ប៉ុន្តែប្រសិនបើបែកទឹកភ្លោះហើយកូននៅក្នុងផ្ទៃ អាចរស់នៅក្នុងពោះម្តាយបាន......

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ហេតុអីស្រីៗមានផ្ទៃពោះ ចេះតែថប់ៗដង្ហើម បេះដូងលោតញាប់?

    ពពោះ - អ្នក​មាន​ផ្ទៃ​ពោះ នឹង​មាន​អារម្មណ៍​ចេះតែ​ថប់​ៗ​ដង្ហើម និង​បេះដូង​លោត​ញាប់​ជាង​ធម្មតា ដែលនោះមកពី​កត្តា​ជាច្រើន ហើយកត្តាសំខាន់...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    ម៉ាក់ៗពពោះគួរធ្វើបែបណា ដើម្បីបង្ការកុំឲ្យកូនកើតមកមិនគ្រប់គីឡូ?

    ពពោះ - ទារក​គ្រប់រូបកើតមកមិនដូចគ្នា មានខ្លះកើតមកគ្រប់គីឡូ ហើយមួយចំនួនទៀតមិនគ្រប់គីឡូស្តង់ដារ ហើយបើមិនចង់ឲ្យកូនកើតមិនគ្រប់គីឡូ ម៉ាក់ៗត្រូវ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា