អ្នកស្រាវជ្រាវបានបង្ហាញថាការញ៉ាំអាហារពេលព្រឹកជាប្រចាំអាចជួយជំរុញដល់ផ្នែកផ្លូវអារម្មណ៍យើងដែរ។ លើសពីនេះអាហារពេលព្រឹកដែលមានតុល្យភាពអាចជួយបង្កើនការចងចាំ ផ្តល់ថាមពលបានយូរសម្រាប់ពេញមួយថ្ងៃ និងធ្វើឲ្យយើងមានអារម្មណ៍ល្អ។ ប្រសិនបើយើងមិនបានញ៉ាំអាហារពេលព្រឹកជាប្រចាំនោះទេយើងនឹងមានអារម្មណ៍ថាអស់កម្លាំង និងធុញថប់មិនខាន។ ដើម្បីធ្វើឲ្យអាហារពេលព្រឹកក្លាយជាអាហារល្អ យើងគួរតែបរិភោគអាហារដែលមានជាតិសរសៃ ប្រូតេអ៊ីន ខ្លាញ់ល្អ និងគ្រាប់ធញ្ញជាតិ។
៤- អាហារសម្បូរដោយជាតិសេលេញ៉ូម
ការសិក្សាមួយបានធ្វើឡើងលើមនុស្សវ័យចំណាស់ ១៦ នាក់បានបង្ហាញថា អ្នកទាំងនោះបានជាពីជំងឺធ្លាក់ទឹកចិត្តដោយការប្រើថ្នាំសេលេញ៉ូម ២០០ មីក្រូក្រាមក្នុងមួយថ្ងៃ។ ការសិក្សាមុនៗក៏បានលើកឡើងដែរថាកង្វះសារជាតិ selenium នៅក្នុងអាហារអាចបណ្តាលឲ្យមនុស្សយើងមានជំងឺធ្លាក់ទឹកចិត្តបាន។
៥- វីតាមីនD
ក្រៅពីអាហារដែលមានជាតិកាបូអ៊ីដ្រាត វីតាមីន D ក៏អាចបង្កើនកម្រិតនៃសារធាតុ serotonin នៅក្នុងខួរក្បាលផងដែរ។ បរិមាណវីតាមីន D អាចទទួលបានដោយកត្តាជាច្រើន។ ជាការណែនាំថាយើងគួរតែញ៉ាំវីតាមីន D ចំនួន ៦០០ IU ក្នុងមួយថ្ងៃពីរបបអាហារ។