backup og meta

សាច់ក្រហម! គួរញ៉ាំ ឬមិនគួរ ដឹងរឿងទាំងនេះហើយអាចថ្លឹងថ្លែងខ្លួនឯងបាន

សាច់ក្រហម! គួរញ៉ាំ ឬមិនគួរ ដឹងរឿងទាំងនេះហើយអាចថ្លឹងថ្លែងខ្លួនឯងបាន

អត្ថបទសុខភាពភាគច្រើន សុទ្ធតែប្រាប់គ្នាយើងថា​ញ៉ាំសាច់ក្រហមច្រើនមិនល្អទេ ប៉ះពាល់នេះ ប៉ះពាល់នោះ ប៉ុន្តែ “Hello គ្រូពេទ្យ” ចង់ប្រាប់ឲ្យ​គ្នា​យើង​ដឹងដែរថា បើមិនញ៉ាំសាច់ក្រហមក៏ប៉ះពាល់ដូចគ្នា។ ហេតុនេះទើបក្នុង​អត្ថបទមួយនេះ នឹង​អនុញ្ញាត​ឲ្យគ្នាយើងថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិឲ្យបានច្បាស់ មុនសម្រេចចិត្តញ៉ាំ ឬមិនញ៉ាំ។

១- អ្វីជាសាច់ក្រហម

សាច់ក្រហម ជាទូទៅសំដៅទៅលើសាច់ដែលបានពីពពួកថនិកសត្វចិញ្ចឹមក្នុងកសិកដ្ឋាន ឬចិញ្ចឹមលក្ខណៈគ្រួសារ ដោយក្នុងនោះរាប់បញ្ចូល៖

– សាច់ជ្រូក

– សាច់ចៀម

– សាច់គោ។ល។

សាច់ក្រហម គឺជាអាហារមានប្រជាប្រិយភាពបំផុតសម្រាប់មនុស្សទូទៅ មិនថានៅស្រុកខ្មែរ ឬបរទេសនោះឡើយ ដែលត្រូវចាត់ទុក​ជារបបអាហារ ប៉ាលេអូ (Paleo Diet)  ដែលលាយគ្រប់រសជាតិ មានសាច់ ត្រី បន្លែ និងស៊ុត ហើយវាក៏ត្រូវចាត់ទុកជារបបអាហារត្រឹមត្រូវមួយបន្សល់ទុកតាំងពីបុព្វបុរសយើងមកម៉្លេះ។

បុព្វបុរសគ្រប់ជំនាន់ ដែលបង្កើតរបបអាហារប៉ាលេអូ (Paleo Diet) គឺភាគច្រើន មិនញ៉ាំអាហារកែច្នៃនោះឡើយ គឺ​ត្រូវ​ស្វែងរក ឬប្រមាញ់ពពួកសាច់ក្រហមបានពីធម្មជាតិ។

អត្ថបទពាក់ព័ន្ធ៖

២- ការណែនាំញ៉ាំសាច់ក្រហមត្រឹមត្រូវ

ក្រសួងសុខាភិបាលអាមេរិក បានណែនាំឲ្យគ្រប់គ្នាញ៉ាំសាច់ក្រហមប្រមាណត្រឹម ៩០ ក្រាម ឬតិចជាងនេះ រៀងរាល់ថ្ងៃ។ ក្នុងចំនួន​ត្រឹមមួយចំណិត​ស្តើងនៃសាច់ជ្រូក ចៀម ឬសាច់គោ ដែលគេដាក់ក្នុងនំបុ័ង គឺស្មើ ៣០ ក្រាម។

៣- គុណប្រយោជន៍សុខភាពពីសាច់ក្រហម

សាច់ក្រហម គឺសម្បូរទៅដោយប្រូតេអ៊ីន ខ្លាញ់ឆ្អែត ជាតិដែក ស័ង្កសី និងពពួកវីតាមីន B ដោយជាតិដែក គឺជាសារធាតុចាំបាច់បំផុតសម្រាប់គ្រាប់ឈាមក្រហមដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមគ្រប់សរីរាង្គក្នុងរាងកាយ។ បញ្ហាកង្វះជាតិដែក ឧស្សាហ៍កើត​មានចំពោះក្មេង មនុស្សចាស់ និងស្រីៗពពោះ។

យ៉ាងណា ជាតិដែកក៏មាននៅក្នុងពពួកបន្លែបៃតងចាស់ គ្រាប់សណ្តែក និងធញ្ញជាតិផ្សេងទៀត ប៉ុន្តែ​ជាតិស័ង្កសីក្នុងសាច់ក្រហម ពិតជាចាំបាច់សម្រាប់រាងកាយ ដើម្បីធ្វើការសំយោគ DNA និងជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង។

ក្រៅពីសម្បូរក្នុងសាច់ក្រហម ស័ង្កសី ក៏សម្បូរនៅក្នុងសាច់ត្រី ធញ្ញជាតិ ស៊ុត និងសណ្តែកដូចគ្នា ប៉ុន្តែប្រភពស័ង្កសីល្អបំផុតសម្រាប់រាងកាយ គឺជាតិស័ង្កសី ដែលទទួលបានពីសាច់ក្រហម និងត្រីតែម្តង។

ក្រៅពីជាតិដែក និងស័ង្កសី វីតាមីន B ក៏ត្រូវបានរកឃើញយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងសាច់ក្រហមផងដែរ ជាពិសេសគឺវីតាមីន B6 និង B12 ខណៈវីតាមីន B6 មានប្រយោជន៍ខ្លាំងចំពោះមុខងារប្រព័ន្ធភាពស៊ាំ ហើយ B12 ល្អខ្លាំងសម្រាប់មុខងារប្រព័ន្ធសរសៃប្រសាទ។ ចំពោះគ្នាយើងដែលញ៉ាំថ្នាំទឹកនោមផ្អែម ថ្នាំ Metformin គឺ​ប្រឈម​ហានិភ័យ​ខ្ពស់​ធ្លាក់​ចុះកម្រិតវីតាមីន B12 ក្នុងរាងកាយ។

៤- គ្រោះថ្នាក់ពីសាច់ក្រហម

ដូចអត្ថបទជាច្រើនធ្លាប់លើកឡើង ញ៉ាំសាច់ក្រហម គឺមានទំនាក់ទំនងកើនហានិភ័យជំងឺបេះដូង មហារីកពោះវៀនធំ និងទឹកនោមផ្អែមប្រភេទ ២។ នៅមានបញ្ហាសុខភាពជាច្រើនទៀត សុទ្ធត្រូវគេរកឃើញមានទំនាក់ទំនងជាមួយសាច់ក្រហមដូចគ្នា។

ទោះជាយ៉ាង ការសិក្សាជាច្រើន សុទ្ធតែរកឃើញថា សាច់ក្រហមដែលបង្កហានិភ័យខ្ពស់ គឺជាប្រភេទសាច់កែច្នៃ មានដូចជា សាច់ចម្អិនស្រាប់ មានលាយសារធាតុរក្សាគុណភាព និងពណ៌ រួមទាំងគ្រឿងផ្សំឲ្យមានរសជាតិឆ្ងាញ់មួយចំនួនទៀត ក្នុងនោះមានដូចជា៖

– Hotdog

– សាច់ក្រក

– សាច់បឺហ្គឺរ

– សាច់គោកិន (កំប៉ុង)

– សាច់ក្រក

– សាច់ងៀតកញ្ចប់។

ភាគច្រើននៃពពួកសាច់ជ្រូកកែច្នៃ (hams) មានលក់ក្នុងផ្សារទំនើម សុទ្ធតែមានដាក់សារធាតុរក្សាគុណភាព ដូចជាសារធាតុ​នីទ្រីតជាដើម ពិសេសពពួកសាច់កិនស្រាប់។

៥- អនាម័យក្នុងការញ៉ាំសាច់ក្រហម

សាច់ក្រហម អាចមានផ្ទុកបាក់តេរីជាច្រើន ដែលអាចបង្កគ្រោះថ្នាក់ ហើយអ្វីសំខាន់បំផុត គឺកត្តាស្កុតទុក និងកត្តាចម្អិនសាច់ទាំងនោះ។ លាងដៃយើងឲ្យបានស្អាតមុនចាប់ផ្តើមហាន់សាច់ និងសម្អាតសម្ភារៈបន្ទាប់ពីប្រើប្រាស់ជាមួយសាច់រួច។

សាច់ក្រហមជារឿយៗ ត្រូវចាត់ជាអាហារមួយប្រភេទដែល​អាចនាំឲ្យពុលអាហារ ដូច្នេះត្រូវចាំថា នៅពេលចម្អិន ត្រូវប្រាកដថា​បាក់តេរីមានក្នុងសាច់ទាំងនោះបានសម្លាប់ត្រឹមត្រូវ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Red Meat

កំណែ​ប្រែបច្ចុប្បន្ន

07/08/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អ្នកចូលចិត្តញ៉ាំលៀសហាល ប្រយ័ត្នគ្រុនពោះវៀន

ដឹងអត់ ហេតុអ្វីញ៉ាំមីញឹកធ្វើឲ្យស្អិតក្រពះ-ពោះវៀន វិវត្តជាមហារីក?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ Aug 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម