backup og meta

អ្នកចូលចិត្តញ៉ាំលៀសហាល ប្រយ័ត្នគ្រុនពោះវៀន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 25, 2022

    អ្នកចូលចិត្តញ៉ាំលៀសហាល ប្រយ័ត្នគ្រុនពោះវៀន

    ក្រៅពី​បន្លែ​មិន​ស្អាត ទឹក​កខ្វក់ ការ​ញ៉ាំ​លៀស​ហាល និង​ពពួក​ខ្យងខ្ចៅ​ច្រើន​ធ្វើឲ្យ​កើត និង​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​គ្រុន​ពោះវៀន។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​ឲ្យ​ដឹង។

    លោក​បន្ត​ទៀត​ថា គ្រុន​ពោះវៀន​ជា​ជំងឺ​មួយ​តែង​កើត​លើ​អ្នក​រស់នៅ​មិន​យក​ចិត្ត​ទុកដាក់​លើ​អនាម័យ​ចំណីអាហារ ដោយ​មេ​រោគ​ជំងឺ​នេះ​នៅ​ជាមួយ​ពពួក​សត្វ​អស់​ទាំងនោះ ហើយ​លៀស​ហាល​មិន​បាន​សម្លាប់​មេរោគ​នោះ​ទេ ព្រោះគ្រាន់​តែ​ហាល​ដោយ​ពន្លឺ​ថ្ងៃមួយសន្ទុះ ទើប​មិន​អាច​សម្លាប់​មេរោគ​នេះ​បាន ហេតុនេះ​អ្នក​ចូលចិត្ត​ញ៉ាំ​លៀស​ហាល ខ្ចងខ្ចៅ គឺ​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​កើត​ជំងឺ​មួយ​នេះ។

    វេជ្ជបណ្ឌិត​រូបនោះ​បន្ត​ទៀត​ថា ប្រភេទ​សត្វ​ទាំង​នោះ​ប្រជាជន​យើងយក​ទៅ​ធ្វើ​ម្ហូប​ដោយ​ចម្អិន​ក្នុង​រយៈ​ពេល​ខ្លី ឬ​មុខ​ម្ហូប​ខ្លះ​មិន​បាន​ចម្អិន​ដោយ​ប្រើ​ភ្លើង ទើប​ពពួក​មេរោគ​មិន​សម្លាប់​បាន​ទាំងស្រុង។ ខាងក្រោម​គឺជា​របៀប​ឆ្លង​ជំងឺ​គ្រុនពោះវៀន និងវិធីការពារ​ខ្លួន​មួយ​ចំនួន។

    ១- ឆ្លង

    ជំងឺ​គ្រុនពោះវៀន​​ជា​ប្រភេទ​ជំងឺ​ឆ្លង​តាម​ចំណី​​អាហារ និង​មាន​របៀប​ឆ្លង​ពីរ​បែប គឺ​ការ​ឆ្លង​ដោយ​ផ្ទាល់ និង​ការ​ឆ្លង​ដោយ​ប្រយោល។ ការ​ឆ្លង​ដោយ​ផ្ទាល់ គឺ​ឆ្លង​តាម​រយៈ​ដៃ ប្រសិនជា​អ្នក​ជំងឺ​លាង​ដៃ ក្រោយ​ពេល​បន្ទោបង់​មិន​បាន​ស្អាត​ត្រឹមត្រូវ ហើយ​ទៅ​កាន់​អាហារ ឬ​ធ្វើ​ម្ហូប ហើយ​មេរោគ​ប្រឡាក់​លើ​អាហារ​នោះ អ្នក​ដទៃ​យក​មក​ញ៉ាំ​នឹង​ឆ្លង​ជំងឺ​នេះ​ដែរ។ ការ​ឆ្លង​ដោយ​ប្រយោល ប្រសិនជា​គេ​យក​លាមក​របស់​អ្នក​ជំងឺ​ទៅ​ស្រោច​បន្លែ ហើយ​គេ​យក​បន្លែ​នោះ​មក​លក់​លើ​ទីផ្សារ ហើយ​ប្រជាជន​ទិញ​យក​មក​បរិភោគ ដោយ​មិន​បាន​ចម្អិន​ត្រឹមត្រូវ នឹង​ធ្វើឲ្យ​អ្នក​ញ៉ាំ​បន្លែ​ឆៅ​នោះ ឆ្លង​មេរោគ​គ្រុន​ពោះវៀន ព្រោះ​មេរោគ​នេះ​រស់​នៅ​បាន​យូរ​ក្រោម​ពន្លឺ​ថ្ងៃ និង​រស់​បាន​កាន់តែ​យូរ ពេល​វា​នៅ​ក្នុង​ទឹក។

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    បញ្ហាពោះវៀន១

    ២- រោគសញ្ញា

    អ្នក​ជំងឺ​មាន​កម្ដៅ ក្នុង​ខ្លួន​កើន​ឡើង​បន្តិច​ម្ដង​ៗ​រហូត​ដល់ ៤០ អង្សាសេ។ អាការៈ​របស់​អ្នក​ជំងឺ ដូចជា​ដេក​មិន​លក់ អស់​កម្លាំង ហូប​បាយ​មិន​បាន ពិសេស​មាន​ឈឺពោះ​អួល​ៗ ទល់​លាមក រាក អណ្ដាត​មាន​ពណ៌​ស និង​សញ្ញា​សំខាន់​មួយ​ទៀត គឺ​គ្រូពេទ្យ​ចុច​ទៅ​ម្ដុំ​កណ្ដៀត​ក្អម គឺ​មាន​សំឡេង​ខ្យល់​ខុស​ធម្មតា។ អ្នក​ជំងឺ​ខ្លះ​មាន​រោគសញ្ញា​សឺ​ៗ ស្មឿកៗ ប៉ុន្តែ​អ្នក​ជំងឺ​ខ្លះ​ទៀត​មិន​មាន​រោគ​សញ្ញា​នោះ​ទេ តែ​គេ​អាច​រក​ឃើញ​មេរោគ​នោះ តាម​រយៈ​លាមក​របស់​អ្នក​ជំងឺ។ បន្ទាប់ពី​មាន​រោគ​សញ្ញា​ ៣-៤ ​ថ្ងៃ ដល់​មួយ​សប្ដាហ៍ គឺ​កម្ដៅ​ក្នុង​ខ្លួន​របស់​អ្នក​ជំងឺ​ឡើង​ដល់ ៤០ អង្សាសេ​ថេរ មិន​ថយ​ចុះ​នោះ​ទេ ហើយ​ដំណាក់​កាល​ធ្ងន់ធ្ងរ គឺ​អ្នក​ជំងឺ​មាន​ដំបៅ​ក្នុង​មាត់ និង​មាន​ស្នាម​អុច​ៗ​ពណ៌​ផ្កាឈូក​នៅ​ចំហៀង​ពោះ​របស់​អ្នក​ជំងឺ​ផង​ដែរ ឬ​ក៏​អាច​ធ្លាយ​ពោះវៀន។ មិនមែន​ជំងឺ​នេះ​កាច​សាហាវ​ឡើយ ប៉ុន្តែ​វា​មាន​ការ​ការពារ​មិន​ឲ្យ​ឆ្លង ដូច​ជំងឺ​ជាច្រើន​ទៀត​សុទ្ធ​តែ​មាន​វិធី បង្ការ​ការពារ​មិន​ឲ្យ​ឆ្លង​បាន​ផង​ដែរ។

    ៣- របៀប​ធ្វើ​រោគវិនិច្ឆយ

    – យក​ឈាម ឬ​លាមក​អ្នក​ជំងឺ​ធ្វើការ​បណ្ដុះ​រក​មេរោគ​គ្រុន​ពោះវៀន។

    – ការ​ធ្វើ​តេស្ត​ឈាម អាច​មាន​ការ​កើន​ឡើង​គ្រាប់​ឈាម​ស​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​មេរោគ​បាក់តេរី ជាពិសេស​ប្រភេទ PN ហើយ CRP អាច​កើន​ឡើង​ជាង​ធម្មតា​ដែល​បញ្ជាក់​ពី​ការ​រលាក។

    ៤- ការការពារ

    – ទី១ ត្រូវ​ឧស្សាហ៍​លាង​ដៃ​ជាមួយ​សាប៊ូ​ឲ្យ​បាន​ស្អាត នៅ​មុន​ពេល​ចំអិន​ម្ហូប និង​មុន​ញ៉ាំអាហារ

    – ទី២ ប្រសិន​ជា​មាន​អ្នក​ជំងឺ ត្រូវ​ដាក់​អ្នក​ជំងឺ​ដាច់​ដោយ​ឡែក

    – ទី៣ ជំងឺ​នេះ​ឆ្លង​តាម​ទឹក ហេតុនេះ​ត្រូវតែ​ប្រើប្រាស់​ទឹក​ស្អាត គឺ​ទឹក​ដាំ​ទឹក​ឲ្យ​ពុះ​ ប៉ុន្តែ​មាន​ទឹក​ជំនន់ គឺ​គេ​ប្រើប្រាស់​ក្លរីន​ដាក់ ចូល​ក្នុង​ទឹក ដែល​ធ្វើឲ្យ​ទឹក​នោះ​មាន​សុវត្ថិភាព​អាច​ផឹក​បាន

    – ទី៤ ចៀសវាង​ចំណី​អាហារ បន្លែ ឆៅ​ៗ។

    វិធី​បង្ការ​បន្ទាប់៖ មាន​វ៉ាក់សាំង​ចាក់​ការពារ តែ​មិន​សូវ​មាន​ប្រសិទ្ធភាព។ អ្នកណា​ខ្លះ​ប្រឈម​មុខ​នឹងការ​ឆ្លង​ជំងឺ​នេះ​ច្រើន​ជាង​គេ? គឺ​អ្នក​រស់នៅ​តំបន់​គ្មាន​អនាម័យ កង្វះ​បង្គន់​អនាម័យ កង្វះ​ទឹក​ស្អាត​ប្រើប្រាស់ ពោល​គឺ​ក្រុម​ប្រជាជន​ដែល​មាន​ការ​យល់​ដឹង​តិច ពី​ការ​ធ្វើ​អនាម័យ។

    គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jan 25, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម