home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មាន​ជំងឺ​ក្រពះ​មួយ​នេះ ពេទ្យ​ឲ្យ​តម​ញ៉ាំ​កាហ្វេ​ហើយ

មាន​ជំងឺ​ក្រពះ​មួយ​នេះ ពេទ្យ​ឲ្យ​តម​ញ៉ាំ​កាហ្វេ​ហើយ

សម្រាប់​ប្រជាជន​យើង ជា​ពិសេស​ចាស់ៗ​ចូល​ចិត្ត​ញ៉ាំ​តែ ឬ​កាហ្វេ​នៅ​ពេល​ព្រឹក ហើយ​ចំពោះ​យុវវ័យ​ឥឡូវ​ក៏​និយម​ញ៉ាំ​កាហ្វេ​នៅ​ពេល​ព្រឹក ដើម្បី​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ដែរ។ បើ​តាម​ពេទ្យ​ជំនាញ ការ​ដែល​ញ៉ាំ​កាហ្វេ ឬ​តែ​រាល់​ថ្ងៃ អាច​មាន​ប្រយោជន៍​ជួយ​ដល់​សុខភាព​របស់​យើង​បាន​ដែរ ប៉ុន្តែបើមានដំបៅក្រពះ ត្រូវចៀសឆ្ងាយពីកាហ្វេ។

លោក​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯក​ទេស​ជំងឺថ្លើម ​ក្រពះ ពោះ​វៀន បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​យើង​មាន​ជំងឺ​ដំបៅ​ក្រពះ​ធ្ងន់ធ្ងរ អ៊ីចឹង​ពេទ្យ​តម្រូវ​ឲ្យ​តម​ញ៉ាំ​កាហ្វេ​ហើយ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ផល​ពិបាក​ដល់​អ្នក​ឈឺ (កាហ្វេ​អាច​ធ្វើ​ឲ្យ​ក្រពះ​ចេញ​ទឹក​អាស៊ីដ​ច្រើន)។ ប៉ុន្តែ សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្រពះ​ស្រាល​ដូច​ជា ឈឺ​ក្រពះ ឬ​រលាក​ក្រពះ អាច​ញ៉ាំ​កាហ្វេ​បាន​ធម្មតា តែ​ក៏​អាច​បណ្ដាល​ឲ្យ​ឆ្អល់​ពោះ ពេល​ខ្លះ​ដែរ។

ប៉ុន្តែ ពពួក​តែ ឬ​កាហ្វេ​ដែល​ល្អ ហើយ​សុទ្ធ មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ឬ Anti-oxidant ដែល​ជួយ​ប្រឆាំង​ដល់​ភាព​វ័យ​ចាស់ និង​ការពារ​ជំងឺ​មហារីក ដូចនេះ វាមិនផ្ដល់ផលប៉ះពាល់ដល់ក្រពះអីទេ។ លោក​បន្ត​ថា ប្រសិន​បើ​យើង​ញ៉ាំ​កាហ្វេ​ដែល​ល្អ​ហើយ​សុទ្ធ អាច​ជួយ​ការ​ពារ​ថ្លើម​បាន​ល្អ​ទៀត​ផង។

លោក​​សាស្ត្រាចារ្យ​បង្រៀន​នៅ​សកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ បាន​បញ្ជាក់​ដែរ​ថា ចំពោះ​ប្រយោជន៍​ដល់​សុខភាព​យើង​ដែល​ទទួល​បាន​ពី​ការ​ញ៉ាំ​កាហ្វេ​នេះ គឺ​សំដៅ​លើ​តែ និង​កាហ្វេ​ដែល​សុទ្ធ​ល្អ មិន​មែន​តែ ឬ​កាហ្វេ​ក្លែង​ក្លាយ (ឧទាហរណ៍ កាហ្វេ​ថ្ម​ពិល…) ទេ។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 11/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត