អាហារសម្បូរជាតិអាស៊ីដ ២ប្រភេទ គឺអាស៊ីដហ្វេណូលិក និងអាស៊ីតក្លរ៉ូហ្សែនិក ជួយស្រីៗ កាត់បន្ថយភាពប្រឈមកើតជំងឺមហារីកសុដន់ ក្រោយអស់រដូវ។ នេះពិតជាល្អមែន! តើអាស៊ីដមានប្រយោជន៍សម្រាប់សុខភាពស្រីៗដូច្នេះ មាននៅក្នុងប្រភេទអាហារអ្វីខ្លះ?
ការសិក្សាមួយ ធ្វើឡើងដោយអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Navarra និងសាកលវិទ្យាល័យ Jaen របស់អេស្ប៉ាញ ពិនិត្យលើភាពជាប់ពាក់ព័ន្ធគ្នា រវាងអាស៊ីដហ្វេណូលិក និងមហារីក ក្នុងចំណោមស្រីៗជាង ១ម៉ឺននាក់ ក្នុងរយៈពេល ១២ឆ្នាំ។ ដើម្បីឲ្យកាន់តែច្បាស់ អ្នកស្រាវជ្រាវ សួរស្រីៗ ពីប្រភេទអាហារ ១៣៦មុខ ដែលពួកគេញ៉ាំ និងយកទិន្នន័យនេះ ទៅប្រៀបធៀបជាមួយព័ត៌មានស្ដីពីអាហារសម្បូរជាតិអាស៊ីដហ្វេណូលិក។