backup og meta

ញ៉ាំផ្លែឈើស្រស់ និងផឹកទឹកផ្លែឈើស្រស់ មួយណាល្អជាង?

ញ៉ាំផ្លែឈើស្រស់ និងផឹកទឹកផ្លែឈើស្រស់ មួយណាល្អជាង?

គ្នាយើង​ភាគច្រើន ប្រហែល​ជាគិតថា ផ្លែឈើស្រស់ ផ្ដល់អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដូចគ្នា មិនថា ញ៉ាំ ឬ​ធ្វើ​ជាទឹក​ក្រឡុក ផឹក​នោះទេ។ តែអ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​របស់​សិង្ហបុរី បញ្ជាក់​ថា ការញ៉ាំ​ផ្លែឈើ​ស្រស់ ល្អជាង​ការផឹក​ទឹកផ្លែឈើ​ស្រស់។

លោកស្រី​វេជ្ជបណ្ឌិត Kalpana Bhaskaran ប្រធាន​មជ្ឈមណ្ឌល​សេវាកម្ម​អាហារូបត្ថម្ភ នៅក្នុង​ប្រទេស​សិង្ហបុរី បញ្ជាក់ថា ការធ្វើ ឬក្រឡុក​ទឹកផ្លែឈើ​ស្រស់ បាន​បាត់បង់​ជាតិ​សរសៃ (Fibres) រួមជាមួយ​វីតាមីន និង​រ៉ែមួយ​ចំនួន នៅ​ក្នុង​ផ្លែឈើ។ ជាងនេះទៅទៀត ប្រភេទ​ទឹកផ្លែឈើស្រស់​ខ្លះ ត្រូវការ​ផ្លែឈើ​លើសពី ១​មុខ ដែល​ធ្វើឲ្យ​បរិមាណ​ជាតិស្ករ​ក្នុង​ទឹកផ្លែឈើ​កើនឡើង បើធៀប​នឹង​ការញ៉ាំ​ផ្លែឈើ ១​ផ្លែ។

លោកស្រី​វេជ្ជបណ្ឌិត Kalpana Bhaskaran ដែល​ជាអនុប្រធាន​ផ្នែក​ជំងឺ​ទឹកនោមផ្អែម របស់​សិង្ហបុរី​ផងដែរ​នោះ បាន​ណែនាំ​ឲ្យ​សាធារណជន ប្រយ័ត្ន និង​គិតគូរ​ពី​បរិមាណ​កាបូអ៊ីដ្រាត (Carbohydrate) និង​ជាតិស្ករ ដែល​គួរបរិភោគ។ លោកស្រី​ថា “យើងមិនគួរ​ភ្លេច​ថា ទឹកផ្លែឈើ​ស្រស់ ជាប្រភព​សំខាន់​មួយ​នៃ​ជាតិ​ស្ករ។ សាធារណជន យកល្អ គួរញ៉ាំ​ផ្លែឈើ“។ វិធីនេះ មនុស្ស​មិន​បាត់បង់​ជាតិ​សរសៃ ហើយ​អាចគ្រប់គ្រង​កាឡូរី និង​អាចមាន​អារម្មណ៍​ឆ្អែត តាមរយៈ​ការ​ទំពារ​ផ្លែឈើ។

លោកស្រី បន្ថែម​ថា ផ្លែប៉ោម ១​ផ្លែ ទម្ងន់ ១៣០​ក្រាម បើញ៉ាំ វា​មាន​កាបូអ៊ីដ្រាត ១៥​ក្រាម ដោយ​ភាគច្រើន ជាជាតិស្ករ​ធម្មជាតិ ដូចជា ហ្វ្រាក់តូស (Fructose) សាក់ក្រូស (Sucrose) និង​គ្លុយកូស។ តែបើផឹកវិញ វាមាន​ជាតិស្ករ ៤០​ក្រាម ក្នុងទឹកផ្លែឈើ​ស្រស់ ៣០០​មីល្លីលីត្រ។

ជាមួយគ្នានេះ ក្រុមប្រឹក្សា​លើកកម្ពស់​សុខភាព (HPB) ​របស់​សិង្ហបុរី ក៏បាន​បញ្ជាក់​ដែរថា ជា​សរសៃ (Fibres) ជួយ​បន្ថយ​ការស្រូប​ជាតិស្ករ ទៅ​ក្នុងសរសៃ​ឈាម។ បើគ្មាន​ជាសរសៃ​ទេ បរិមាណ​ជាតិ​ស្ករ​ជាច្រើន នឹង​ចេញពី​ទឹកផ្លែឈើ​ស្រស់ ចូលទៅ​ក្នុង​សរសៃឈាម​ភ្លាមៗ និង​បណ្ដាលឲ្យ​ឡើង​ជាតិស្ករ ស្រដៀង​គ្នាទៅ​នឹង​ការផឹក​ភេសជ្ជៈ​ផ្អែមខ្លាំងដែរ ដែលយូរទៅ​បង្កឲ្យ​លើសទម្ងន់ និង​កើតជំងឺទឹកនោមផ្អែម។

អត្ថបទពាក់ព័ន្ធ៖ ញ៉ាំ​ស្ករ​ច្រើន មិន​ត្រឹម​តែ​ទឹក​នោម​ផ្អែម​ទេ ឆ្អឹង​ក៏​ឆាប់​ពុក​ដែរ

ក្រុមប្រឹក្សា​ដដែល បញ្ជាក់​ថា មនុស្សជាច្រើន​គិតថា ស្ករចេញពី​ធម្មជាតិ ល្អសម្រាប់​សុខភាព​ជាង​ស្ករ​ដែល​បន្ថែម​ទៅ​លើ​អាហារ។ ប៉ុន្ដែគ្មាន​សមាសធាតុ​គីមី​ខុសគ្នាឡើយ រវាង​ប្រភេទ​ស្ករទាំង​ពីរនេះ ហើយ​វាមាន​ផលប៉ះពាល់​លើ​កម្រិតស្ករ​ក្នុងឈាម​ដូចគ្នា នៅពេល​យើង​បរិភោគ។ មូលហេតុ​នេះហើយ ទើប​ក្រុមប្រឹក្សា​លើកកម្ពស់​សុខភាព ចាត់ទុក​ការផឹក​ទឹកផ្លែឈើ​ស្រស់ គ្មាន​ភាព​ខុសគ្នា​ឡើយ ​នឹង​ការផឹកទឹក​ផ្លែឈើ ដែល​ខ្ចប់​ទុកមុន​។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.channelnewsasia.com/news/singapore/fruit-juice-sugar-diabetes-health-risks-soft-drink-11708652?cid=FBcna&fbclid=IwAR3mU0hwCeszEeafvP9Tw5PctXwHctNXYx8GfWrIIIErv_5VUMs3lA4Gtmg

កំណែ​ប្រែបច្ចុប្បន្ន

23/07/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

សារធាតុ CMC ក្រៅពីចាក់បង្គាមានក្នុងចំណីអាហារណាទៀត?

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 23, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម