backup og meta

អាហារចៀន និងនំជាតិក្រែម អត់ល្អទេ បើញ៉ាំញឹកញាប់ អាចនាំឱ្យកើតជំងឺភ្លេចភ្លាំងនៅវ័យជ្រេរបន្តិច

អាហារចៀន និងនំជាតិក្រែម អត់ល្អទេ បើញ៉ាំញឹកញាប់ អាចនាំឱ្យកើតជំងឺភ្លេចភ្លាំងនៅវ័យជ្រេរបន្តិច

ឧស្សាហ៍​ញ៉ាំ​អាហារ​បំពង ចៀន ឬ​នំ​​មាន​ជាតិ​ក្រែម​ ច្រើន​នឹង​នាំ​ឲ្យ​​កើត​មាន​ ជំងឺ​ភ្លេច​ភ្លាំង ឬ​វង្វេង​វង្វាន់​នៅ​ពេល​ អាយុ​ចាស់​ឡើង ដោយ​សារ​​​អាហារ​ទាំង​នោះ​សំបូរ​ដោយ​ អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត (អាស៊ីដ​ខ្លាញ់​មិន​ល្អ) Trans Fat ច្រើន​។

ការ​សិក្សា​​ធ្វើ​ឡើង​​​​ដោយ​ក្រុម​ស្រាវជ្រាវ​ជន​​ជាតិ​ជប៉ុន បាន​ពិនិត្យ​​មើល​ឈាម​ របស់​មនុស្ស​វ័យ​ចំណាស់​អាយុ​​៦០​ឆ្នាំ ជា​អ្នក​ស្ម័គ្រ​ចិត្ត​ ប្រមាណ​ជាង​១​ពាន់​នាក់។ លទ្ធផល​ពិសោធន៍​បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ឈាម​ ផ្ទុក​កម្រិត​អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត​​ (Trans Fat) ខ្ពស់​ ប្រមាណ​៥២​% បាន​កើត​មាន​ជំងឺ​ភ្លេច​ភ្លាំង និង​វង្វេង​វង្វាន់។

ការ​ស្រាវជ្រាវ​ក៏​បាន​បញ្ជាក់​ដែរ​ថា អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត(Trans Fat) ច្រើន​​​មាន​នៅ​ក្នុង​ អាហារ​ចម្អិន​ដោយ​ការ​បំពង​ខ្លាញ់ ឬ​ចៀន ហើយ​ក៏​ត្រូវ​បាន​ប្រើ​ក្នុង​​ការ​ធ្វើ​នំ ឬ​អាហារ​​មាន​ជាតិ​ក្រែម ដូច​ជា​​នំ​ខេក ប៊័រ នំ​ប្រអប់​ប៊ីស្គី (Biscuit) ជា​ដើម។ ​អាហារ​ទាំង​នោះ នឹង​បង្កើន​​ជាតិ​ប្រូតេអ៊ីន​ឈ្មោះ Amyloid ដែល​នឹង​បង្ក​ជា​ទុក្ខ​ទោស​ ធ្វើ​​ឲ្យ​រាង​កាយ ងាយ​កើត​​ជំងឺ​ហើម​រលាក​ផង​ដែរ​​​។

អត្ថបទពាក់ព័ន្ធ៖ 

ការ​ស្រាវជ្រាវ​ខាង​លើ​ បាន​ធ្វើ​ឡើង​​​​ដោយ​សាកលវិទ្យាល័យ​ Kyushu ​ប្រទេស​ជប៉ុន​ ដោយ​ស្រប​តាម​គោល​ការណ៍​ របស់​អង្គការ​សុខភាព​ពិភព​លោក WHO បញ្ចប់​បញ្ហា​សុខភាព​ដោយ​ អាស៊ីដ​ខ្លាញ់​អាក្រក់ ត្រឹម​ឆ្នាំ​២០២៣៕ ​​​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7605567/People-eat-trans-fats-likely-dementia.html

កំណែ​ប្រែបច្ចុប្បន្ន

28/10/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

សារធាតុ CMC ក្រៅពីចាក់បង្គាមានក្នុងចំណីអាហារណាទៀត?

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Oct 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម