១- អាហារផលិតពីទឹកដោះគោ
អាហារប្រភេទទឹកដោះគោ មានដូចជា ទឹកដោះគោ ប៊័រ ឈីស នឹងអាហារមួយចំនួនទៀត ផលិតពីទឹកដោះគោ។ អាហារទឹកដោះគោ មានសារៈសំខាន់សម្រាប់ដងខ្លួនយើង ដោយវាផ្ដល់នូវវីតាមីន D និងសម្បូរដោយពួកខ្លាញ់ឆ្អែត អាចជួយក្នុងការកាត់កម្រិតខ្លាញ់អាក្រក់ និ៨ងកាឡូរីពីក្នុងខ្លួនយើង។ អាហារផ្សេងសម្រាប់ជំនួសអាហារទឹកដោះគោ មានដូចជា អាហារផលិតពីសណ្ដែក ឬប្រភេទគ្រាប់ធញ្ញជាតិ។
២- ប្រូតេអ៊ីន
ភាគច្រើនប្រូតេអ៊ីនសម្បូរនៅក្នុងសាច់គ្រប់ប្រភេទ ដូចជា សាច់មាន់ សាច់គោ សាច់ជ្រូក សុទ្ធតែជាប្រភពផ្ដល់ប្រូតេអ៊ីនច្រើនបំផុត។ យ៉ាងណា ត្រី ស៊ុត សណ្ដែក និងតៅហ៊ូ ក៏សុទ្ធតែប្រភេទអាហារផ្ដល់ប្រូតេអ៊ីនច្រើនដូចគ្នា។ សាច់កែឆ្នៃមានដូចជាសាច់ក្រក ឬសាច់ប៉ាតេ មិនគួរយកមកឲ្យក្មេងៗញ៉ាំឡើយ ដោយសារតែវាសម្បូរទៅដោយសូដ្យូម និងខ្លាញ់ច្រើន។ ដើម្បីទទួលបានប្រូតេអ៊ីនច្រើនពីក្នុងអាហារ ត្រូវតែមានវិធីចម្អិនអាហារឲ្យបានត្រឹមត្រូវ ដែលជាធម្មតាវិធីចម្អិន ដើម្បីទទួលប្រូតេអ៊ីនច្រើន យើងអាចប្រើវិធីអាំង ស្ងោរ ឬចំហុយ។
៣- ផ្លែឈើ
ផ្លែឈើស្ទើតែគ្រប់មុខ គឺមិនមានជាតិខ្លាញ់ និងកាឡូរីតិច ហើយសម្បូរដោយអាហារសរសៃ និងប្រូតេអ៊ីនល្អសម្រាប់សុខភាព។ ក្រៅពីនេះ ផ្លែឈើ ក៏មានរស់ជាតិឆ្ងាញ់ មានវិធីជាច្រើនដើម្បីធ្វើឲ្យផ្លែឈើមានរស់ជាតិកាន់តែឆ្ងាញ់ ដូចជា ទុកឲ្យក្រៀម ធ្វើដំណាប់ ឬយកទៅធ្វើជាទឹកក្រឡុក ហើយយើងអាចបន្ថែមស្ករខ្លះៗដោយប្រុងប្រយ័ត្ន ដើម្បីជួយកាត់បន្ថយបរិមាណកាឡូរី។